ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច​សហការគ្នា​ឃាត់ខ្លួន​បានម្នាក់​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កំលាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការ​រង​និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ពី​លោក មុត ដា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត…

ខេត្តកំពង់ស្ពឺ ៖ កំលាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការ​រង​និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ពី​លោក មុត ដា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​សហការ​ជាមួយ​កំលាំង​ស្នាក់​ការ​សន្តិសុខ​គី​រី​រម្យ ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​នៅ​ចំណុច​ត្រែង​ត្រ​យឹ​ង ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៤ ស្ថិត​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការ​រង​និង​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ចុះ​សហការ​បង្ក្រាប​ខាងលើ កំលាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន និង​សម្ភារៈ​សំរាប់​ប្រើប្រាស់ និង​មធ្យោបាយ​សេវា​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​។

លោក​បាន​បន្ត​ថា ជនសង្ស័យ​ដែល​កំលាំង​អាវុធហត្ថ​ឃាត់ខ្លួន​មួយ​នាក់​នេះ​មានឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទួល​ងោក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។

វត្ថុ​តាង​រួម​មាន ១-​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១២​កញ្ចប់​មាន​ទម្ងន់​២១,៨០​ក្រាម ២-​ទូរ​សព្ទ័​ដៃ​ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង ៣-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង និង​ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ធំ និង​៤-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អ៊ែ​ប្ល៊ែ​ត ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន និង​សម្ភារៈ​ត្រូវ​បាន​ការិយាល័យ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ