ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​ក្របី​៣​ក្បាល​ចោរ​សម្លា.ប់​​វះ​យក​សាច់​ទុក​ឆ្អឹង​​ក្នុង​ព្រៃ​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ សត្វ​ក្របី​​៣​ក្បាល​ញី​មួយ​ឈ្មោល​២​ត្រូវ​ចោរ​មិន​ស្គាល់​មុខ​លួច​សម្លា.ប់​​​វះ​យក​សាច់​អស់​បន្សល់​ទុក​តែ​ស្បែក​​​ គ្រោង​​ឆ្អឹង និង​ក្បាល​​ស្អុយ​ពេញ​ព្រៃ ។ ​អ្នក​ស្រុក​បាន​ប្រទះឃើញ​សាក​​សព​សត្វ​ក្របី​នេះ​កាល​ពីថ្ងៃទី​​១៩ កុម្ភៈ ​២០១៣ ​នៅកន្លែង​ផ្សេង​គ្នា​ ទី១ ​ក្នុងព្រៃ​ភូមិកំរ៉ែង គឺ​ក្របី​ឈ្មោល​មួយ​ក្បាល ​និងទី ២​ នៅ​ចំណុច​ភ្នំតូច ភូមិ​ត្រពាំង​ស្នួល ​ឃុំ​ស្វាយ.ស ​ស្រុក​ក្រគរ​ដូចគ្នា ។

ខេត្ត​ពោធិ៍​សាត់ ៖ សត្វ​ក្របី​​៣​ក្បាល​ញី​មួយ​ឈ្មោល​២​ត្រូវ​ចោរ​មិន​ស្គាល់​មុខ​លួច​សម្លាប់​​​វះ​យក​សាច់​អស់​បន្សល់​ទុក​តែ​ស្បែក​​​ គ្រោង​​ឆ្អឹង និង​ក្បាល​​ស្អុយ​ពេញ​ព្រៃ ។ ​អ្នក​ស្រុក​បាន​ប្រទះឃើញ​សាក​​សព​សត្វ​ក្របី​នេះ​កាល​ពីថ្ងៃទី​​១៩ កុម្ភៈ ​២០១៣ ​នៅកន្លែង​ផ្សេង​គ្នា​ ទី១ ​ក្នុងព្រៃ​ភូមិកំរ៉ែង គឺ​ក្របី​ឈ្មោល​មួយ​ក្បាល ​និងទី ២​ នៅ​ចំណុច​ភ្នំតូច ភូមិ​ត្រពាំង​ស្នួល ​ឃុំ​ស្វាយ.ស ​ស្រុក​ក្រគរ​ដូចគ្នា ។

​តាម​ការ​ពិនិត្យ​​ជាក់​ស្តែង​សត្វ​ក្របី​ឈ្មោល​មួយ​ក្បាល​នៅភូមិ​កំរ៉ែង ​ប្រហែល​ជាត្រូវ​ចោរ​សម្លាប់​វះ​យក​សាច់​​រយៈ​​ពេល​១០​ថ្ងៃ​​មក​ហើយ ​ឯ​២​ក្បាល​ទៀត​ញី​មួយ​ឈ្មោល​មួយ​នៅ​ចំណុច​ភ្នំតូច​ ភូម​ិត្រពាំង​ស្នួល​នោះ​ប្រហែល​៣-៤​ថ្ងៃ​មុន​នេះ ។ ​សត្វ​ក្របី​ទាំង​៣​ក្បាល​​ត្រូវ​ចោរ​វះ​យក​តែសាច់​បន្សល់​​ទុក​ស្បែក​ គ្រោង​ឆ្អឹង​​ និង​ក្បាល​នៅ​ទី​នោះ​ស្អុយ​ពេញ​ព្រៃ ហើយ​ត្រូវ​បាន​អ្នក​ស្រុក​ដើរ​កាប់​អុស​ប្រទះ​ឃើញ​មករាយ​ការណ៍​​ប្រាប់​សមត្ថ​កិច្ច ៕