ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ខ្មែរ​តែ​មួយ​ប្រកាន់​ជំហរ​មិនធ្វើ​នយោបាយ​​ដើម្បី​អំណាចនិងមិន​លក់​ក្បាល​ព្រោះតែ​ក្រពះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ខ្មែរ​តែ​មួយ​បាន​ប្រកាស​ជំហរ​ថា ធ្វើ​នយោបាយ​មិន​ដើម្បី​តែ​អំណាច និង​មិន​សុខចិត្ត​លក់​ក្បាល​ដើម្បី​តែ​ក្រពះ​នោះ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែ​មួយ ។ លោក គុ​ជ…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ខ្មែរ​តែ​មួយ​បាន​ប្រកាស​ជំហរ​ថា ធ្វើ​នយោបាយ​មិន​ដើម្បី​តែ​អំណាច និង​មិន​សុខចិត្ត​លក់​ក្បាល​ដើម្បី​តែ​ក្រពះ​នោះ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែ​មួយ ។ លោក គុ​ជ លី អ្នកនាំពាក្យ និង​ជា​ស្ថាបនិក​គណបក្ស​ខ្មែរ​តែ​មួយ​បាន​អះអាង​ថា លោក​ធ្វើ​នយោបាយ​មិន​ដើម្បី​តែ​អំណាច និង​ក្រពះ​លក់​ក្បាល​ឲ្យ​អ្នក​ដ៏​ទៃ​នោះ​ទេ ។

ការ​លើក​ឡើង​នេះ​ខណៈ​ដែល​គណបក្ស​មួយ​នេះ​ដែល​ប្អូនប្រុស​លោក​បណ្ឌិត កែម ឡី គឺ​លោក​កែម រិ​ទ្ធី​សិត ជា​ប្រធាន​នោះ​បាន​ឈរ​លំដាប់​លេខ​រៀង​ទី​១៩ ក្នុង​ចំណោម​គណបក្ស​២០ ដែល​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ នេះ ។

លោក គុ​ជ លី បាន​សរសេ​លើ​បណ្តាញ​សង្គម​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ឧសភា យ៉ាង​ដូច្នេះ​ថា ខ្ញុំ​ឆ្លងកាត់​នូវ​បទ​ពិសោធន៍​គ្រប់យ៉ាង​ក្នុង​ការ​ចូលរួម​ជាមួយ​គណបក្សប្រឆាំង តស៊ូ​ដើម្បី សេរីភាព និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ខ្ញុំ​បាន​ប្ដេជ្ញា​ចិត្ត​ធ្វើ​ជា​អ្នកនយោបាយ​ពិតប្រាកដ ព្រោះ​ខ្ញុំ​បាន​គិត​ថា សង្គម​នេះ​គឺជា​ពោ​ពេញ​ទៅ​ដោយ​សង្គម​វប្បធម៌​លាប​ព​ណ៍ និង​សង្គម​វប្បធម៌​ក្តិចត្រួយ ។ វប្បធម៌​ទាំង​ពីរ​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រជាជាតិ​ខ្មែរ​បាត់បង់​សាម​គ្គឺ​ជាតិ និង​ភាតរភាព​រវាង​ខ្មែរ និង​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

លោក​បញ្ជាក់​ថា «​ខ្ញុំ​ជា​អ្នកនយោបាយ​បន្តវេន គឺ​មិនមែន​ធ្វើ​នយោបាយ​ដើម្បី​តែ​អំណាច​សុខចិត្ត​លក់​ក្បាល​ព្រោះតែ​ក្រពះ​នោះ​ទេ បើ​ធ្វើ​នយោបាយ​ខ្លាច​ស្លាប់​ព្រោះតែ​ក្រពះ​គឺ​នៅផ្ទះ​ឈ្នះ​ឯង ។ ខ្ញុំ​ធ្វើ​នយោបាយ​ដើម្បី​តទល់​នឹង​អ្នកមាន​អំណាច​តែងតែ​ធ្វើបាប​ប្រជារាស្ត្រ​របស់​ខ្លួន​ដោយសារ​តែ​តណ្ហា​និយម​» ។

លោក គុ​ជ លី ដែល​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តសៀមរាប​របស់​គណបក្ស​ខ្មែរ​តែ​មួយ​រូប​នេះ​ក៏​បាន​លើក​ឡើង​ទៀត​ថា សង្គម​កម្ពុជា​យើង​សព្វថ្ងៃ​ពោរពេញ​ដោយ​ជំងឺ​រួម​មាន ជំងឺ​សង្គម ជំងឺ​អ្នកនយោបាយ​តួឯក ជំងឺ​បក្សពួក ជំងឺ​អាត្មា​និយម និង​ជំងឺ​ពុក​រលួយ​បើកដៃ​ឲ្យ​ពួក​បរទេស​ចូល​មក​រស់នៅ​ដោយ​សេរី ។

លោក​ក៏​បាន​សង្កត់ធ្ងន់​ថា «​ខ្ញុំ​បាន​ក្លាយជា​អ្នកនយោបាយ​បន្តវេន​មិន​ខ្លាច​ទេ​សេចក្តីស្លាប់ ពីព្រោះ​ខ្ញុំ​បាន​កើតមក​ហើយ​ត្រូវ​តែ​ស្លាប់​ទៅ​វិញ​ជា​ច្បាប់ធម្មជាតិ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ខ្លាច​គឺ​មិន​មានឱកាស​បម្រើ​ប្រទេស​ជាតិ​ដោយសារ​តែ​លោក​ធំ​នៅ​បក្ស CPP កាន់​អំណាច​អស់​មួយ​ជីវិត ។ សូមអ្នក​នយោ​បាយ​​ជំនាន់​ក្រោយ គំនិត​ថ្មី​រួម​គ្នា​បោះ​ឆ្នោត​ទំលាក់​មនុស្ស​ចាស់​ៗ​ក្នុង​បក្ស CPP នៅ​ថ្ងៃ​ទី​២៩ ខែ​ក​ក្ក​ដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​» ។

សូម​ជម្រាប​ថា ការ​ប្រកាស​ជំហរ​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ខ្មែរ​តែ​មួយ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ធ្វើការ​ចាប់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​ដើម្បី​បោះពុម្ព​សន្លឹក​ឆ្នោត ដើម្បី​បំរើ​ការ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ឧសភា កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ