ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗមិន​ដឹងភ័យយ៉ាងទេ បើឃើញ​បែបនេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​បុរស​២​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ខណៈ​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​ម៉ាក Duke ឌុ​ប​គ្នា​ទៅ​ធ្វើការ លុះដល់​ចំណុច​ផ្លូវបំបែក​ជា​៤ ក៏​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់​មក​បុក​បណ្តាល​អោយ​ខ្ទាត…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​បុរស​២​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ខណៈ​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​ម៉ាក Duke ឌុ​ប​គ្នា​ទៅ​ធ្វើការ លុះដល់​ចំណុច​ផ្លូវបំបែក​ជា​៤ ក៏​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់​មក​បុក​បណ្តាល​អោយ​ខ្ទាត និង​កិន​ម៉ូតូ​ជាប់​ខាងក្រោម​នោះ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៥៧ កែង​នឹង​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។

 តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឌួ​ង រ៉ា​នី អាយុ​២៤​ឆ្នាំ មុខរបរ​ជាងសំណង់ និង​អ្នក​ជិះ​ពីក្រោយ​ឈ្មោះ​អៀន អេ​ង អាយុ​២៧​ឆ្នាំ មុខរបរ​ជាងសំណង់ បុរស​រង​គ្រោះ​ទាំង​២​នាក់​នេះស្នាក់​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​ជាមួយ​គ្នា​។

មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​ម៉ាក Duke ពណ៌​​ស លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១CJ-៥៣៩១ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​បំណង​ទៅ​ធ្វើការ​នៅ​​ការដ្ឋាន​មួយ​កន្លែង​ដែល​នៅ​ក្បែរ​នោះ ។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​ជា​៤​នោះ ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AU-៦៥៩៨ ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់ និង​ស្ត្រី​២​នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ ក៏​ស្រាប់តែ​រថយន្ត​នោះ​បាន​ទៅ​បុក​ម៉ូតូ​ធំ​មួយ​គ្រឿង​ម៉ាក Duke បណ្តាល​ឱ្យ​ម៉ូតូ​ធំ​នោះដួល​ ចំណែក​បុរស​ទាំង​ពីរ​នាក់​ខ្ទាត​ចេញ​ឆ្ងាយ ហើយ​ទំនងជា​ស្ត្រី​ជា​បើកបរ​រថយន្ត​មានការ​ភ័យ​ស្លន់ស្លោ ក៏​ស្រាប់តែ​ជាន់​ហ្គា​បន្ថែម និង​កិន​អូស​ជាប់​ម៉ូតូ​នៅ​ពី​ខាងក្រោម​តែ​ម្តង បាន​បណ្តាល​ឱ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​ជើង​ខាងស្តាំ​ធ្ងន់ធ្ងរ និង​បុរស​ជា​អ្នក​ជិះ​ខាងក្រោយ​រលាត់​ដៃជើង​រង​របួសស្រាល រីឯ​ម៉ូតូ​ធំ​ម៉ាក Duke បាន​រង​ការ​ខូចខាត ។

ភ្លាម​ៗ​នោះ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយកន្លែង​​ដែល​នៅ​ក្បែរ​នោះ ហើយ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ដល់​ធ្វើការ​វាស់វែង រួច​យក​ដែក
​ដូ​យមក​​ដូ​យ​យកម៉ូតូ​ចេញពី​ក្រោម​រថយន្ត​ផង​ដែរ​។ ក្រោយ​ពី​បាន​យក​ម៉ូតូ​ធំ​ម៉ាក Duke មួយ​គ្រឿង​នោះ​ចេញពី​ខាងក្រោម​រថយន្ត​រួច​ហើយ ក៏​បាន​យក​ម៉ូតូ​ធំ​នោះ​មក​ដាក់​លើ​ចិញ្ចើម​ផ្លូវ​ដើម្បី​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បាន​ចេញ​មក​ធ្វើការ​ដោះស្រាយ ដោយ​យល់​ព្រមយក​ម៉ូតូ​ធំ​ដែល​រង​ការ​ខូចខាត​ទៅ​ធ្វើការ​ជួសជុល​ និង​ចេញថ្លៃ​ព្យាបាល​ដល់​បុរស​ដែល​ជា​ជន​រង​គ្រោះ​ទាំង​២​នាក់​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ