ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.កហើយ ​​មាន​សត្វព្រៃ​ជាង​៧០០​​គីឡូក្រាមឯណោះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿងដឹក​សត្វព្រៃ​ជាង​៧០០​គីឡូក្រាម ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ស្រុក​ម៉ា​ឡៃ ត្រូវ​នគរបាល​ចាប់​បាន និង​ប្រគល់​ជូន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿងដឹក​សត្វព្រៃ​ជាង​៧០០​គីឡូក្រាម ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ស្រុក​ម៉ា​ឡៃ ត្រូវ​នគរបាល​ចាប់​បាន និង​ប្រគល់​ជូន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​រិ​ទ្ធិ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច បាន​ឱ្យ​ដឹង​ថា រថយន្ត​១​គ្រឿង​នេះ​ម៉ាក​តូ​យូ​៉​តា តា​កូ​ម៉ា ពាក់​ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ ២A-៧២៨២ ដឹក​សត្​វព្រៃ​២​ប្រភេទ ទម្ងន់​សរុប​៧២១​គីឡូក្រាម​ក្នុង​នោះ មាន​ទន្សង​ចំនួន​៧០​ក្បាល​ស្មើនឹង​ទម្ងន់​៣៥១​គីឡូ​ក្រាម និង​អណ្តើក​៦១៨​ក្បាល ទម្ងន់​សរុប​៤០៦​គីឡូក្រាម ។ អ្នកបើកបរ​រថយន្ត​ខាងលើ​ឈ្មោះ សោម កែវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​វាល​រហាត់ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ។

រថយន្ត​ដឹក​សត្វព្រៃ​មួយ​គ្រឿង​នេះ ត្រូវ​ចាប់​ឃាត់​បាន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែ​ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ។បើ​តាម​ចម្លើយ​របស់​អ្នក​បើកបរ​រថយន្ត​គឺរូបគេ​ស៊ីឈ្នួល​ដឹក​សត្វព្រៃ​ឱ្យឈ្មោះ ជី​ម និង​ឈ្មោះ ភ័​ណ ជា​ឈ្មួញ​សត្វព្រៃ រស់នៅ​ភូមិ​បឹង​បេង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ក្នុង​១​ជើង​បាន​កម្រៃ​១០​ម៉ឺន​រៀល ។ រូបគេ​រកស៊ី​បែប​នេះ​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ដោយ​លួច​នាំ​ចូលពី​ថៃ​មក​តាម​ច្រករបៀង​ក្បែរ​វត្ត​ឡង​ខ​ង ច្រករបៀង​នៅ​ជិត​វត្ត​៩៣ និង​ច្រករបៀង​ជិត​រោងវែង ស្ថិត​ក្នុងស្រុក​ម៉ា​ឡៃ ក្នុង​គោលដៅ​ដឹកចេញពី​ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ខេត្ត​បាត់ដំបង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ថ្លែង​ថា ក្រោយ​ពេល​បង្ក្រាប​បាន​រថយន្ត​ដឹក​សត្វព្រៃ​ខាងលើ និង​ឃាត់ខ្លួន​អ្នកបើកបរ​រួច​មក បច្ចុប្បន្ន​កំពុង​ស្រាវជ្រាវ​តាមចាប់ខ្លួន​ឈ្មួញ​នាំ​ចូល​សត្វព្រៃ​ល្មើសច្បាប់​ជា​បន្តទៀត ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​សត្វព្រៃ​ទាំង​២​ប្រភេទ​ដែល​មាន​ចំនួន​សរុប​៦៨៨​ក្បាល ស្មើនឹង​ទម្ងន់​៧២១​គីឡូក្រាម ត្រូវ​បានប្រគល់​ឱ្យ​ខាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ។ រីឯ​រថយន្ត​និង​អ្នកបើកបរ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ