ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត​សុខ​ទូច​ថា ៖ កម្ពុជា​-​ឡាវ​គ្រោង​បញ្ជូន​សំណុំរឿង​ព្រំដែន​អូ​តា​ង៉ាវ​ទៅ​តុលាការអន្តរជាតិ​ក្រុង​ឡា​អេ​ឆាប់​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ លោក​សុខ ទូច​បាន​លើក​ឡើង​ថា ឡាវ​បាន​ដាក់​ពាក្យ​ប្តឹង​ជុំវិញ​ចំណុច​អូ​តា​ង៉ាវ ។ លោក​ថា ឡាវ​បាន​ដឹក​ដៃ​កម្ពុជា​ទៅ​ប្តឹង​តុលាការអន្តរជាតិ​ហើយ​។…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ លោក​សុខ ទូច​បាន​លើក​ឡើង​ថា ឡាវ​បាន​ដាក់​ពាក្យ​ប្តឹង​ជុំវិញ​ចំណុច​អូ​តា​ង៉ាវ ។ លោក​ថា ឡាវ​បាន​ដឹក​ដៃ​កម្ពុជា​ទៅ​ប្តឹង​តុលាការអន្តរជាតិ​ហើយ​។
លោក​សុខ ទូច​បាន​បញ្ជាក់​ថា លោក​បាន​ត្រៀម​ឯកសារ​នឹង​ផ្អែក​លើក​ផែនទី​ចំនួន​១៣​ផ្ទាំង និង​ការ​ស្រាវជ្រាវ​របស់​លោក​ផ្ទាល់ ។

ការ​លើក​ឡើង​របស់​លោក​បណ្ឌិត​សភាចា​រ្យ​សុខ ទូច​ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​បាន​ថ្លែង​ក្នុង​វេទិកា​តុមូល ស្តី​ពី​គោលនយោបាយ​របស់​គណបក្ស​ទាំងអស់​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០១៨ នៅ​រាជ​បណ្ឌិតសភា​កម្ពុជា​។

លោក​បណ្ឌិត​ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​បាន​បញ្ជាក់​ថា​«​ពេល​នេះ​ឡាវ​គេ​បាន​បញ្ជូន​លិខិត​មក​ខ្ញុំ​ពី​ការ​ប្តឹង​ទាក់ទង​នឹង​សៀវភៅ​ស ។ ឡាវ​គេ​បាន​សម្រេច​បញ្ជូន​ពាក្យបណ្តឹង​ទៅ​កាន់​តុលាការ ។ ឯកសារ​នោះ​ខ្ញុំ​បាន​ទទួល​ហើយ​» លោក​ថា ឯកសារ​នោះ​មានការ​បកប្រែ​ជា​បី​ភាសា គឺ​ភាសា​ឡាវ ខ្មែរ និង​អង់គ្លេស ។

លោក​ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​មិន​បាន​បញ្ជាក់​ទេ​ថា ពេល​ណា​ដែល​ប្រទេស​ឡាវ​បាន​ដាក់​លិខិត​មក​កាន់​រូប​លោក​នោះ​ទេ ។ លោក​ក៏​មិន​បាន​បញ្ជាក់​ថា ពេល​ណា​ដែល​ត្រូវ​ដាក់​ទៅ​កាន់​តុលាការអន្តរជាតិ​ក្រុង​ឡា​អេ​នោះ​ទេ ។

លោក​ថា នៅ​ពេល​លោក​បាន​បាន​ចុះ​សិក្សា​ចំណុច​អូ​តា​ង៉ាវ​នោះ​វា​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​ទេ ។ តែ​ទាហាន​ឡាវ​គេ​បាន​លើ​កាំភ្លើង​តម្រង់​មក​រក​លោក ហើយ​បាន​អះអាង​ប្រាប់​ទាហាន​ទាំងនោះ​ថា លោក​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា​ដែល​មិន​បាន​បាញ់​រូប​លោក​ទេ ៕

កែសម្រួលដោយ