ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា លាន់មាត់​ចំពោះ​ពេជ្រ ថៃ ក្រោយ​ដឹង​រឿង!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង ពេជ្រ សោភា យោង​ទៅ​លើ​ទេព​កោសល្យ គឺ​ធ្លាប់​ធ្វើ​ជា​គណៈកម្មាធិការ​វាយតម្លៃ​ទឹកដម​សំឡេង​ទស្សនិកជន ជា​ពិសេស​បេក្ខជន​រលក​ក្រោយ​បាន​ល្អ​។ ដូចនេះ​ហើយ​ក្រោយ​ពី​នៅ​ជិត​ពេជ្រ ថៃ​ពេជ្រ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង ពេជ្រ សោភា យោង​ទៅ​លើ​ទេព​កោសល្យ គឺ​ធ្លាប់​ធ្វើ​ជា​គណៈកម្មាធិការ​វាយតម្លៃ​ទឹកដម​សំឡេង​ទស្សនិកជន ជា​ពិសេស​បេក្ខជន​រលក​ក្រោយ​បាន​ល្អ​។ ដូចនេះ​ហើយ​ក្រោយ​ពី​នៅ​ជិត​ពេជ្រ ថៃ​ពេជ្រ សោភា​ស្រាប់តែ​លាន់មាត់​ថា កុមា​រា​រូប​នេះ​មិនធម្មតា​។

ពេជ្រ សោភា បានឱ្យ​ដឹង​ថា ក្រោយ​ពេល ពេជ្រ ថៃ ជាប់​ជា​ម្ចាស់​ពាន​មាន​មនុស្ស​ជា​ច្រើន​​ចំអក​ឱ្យ​ក្មេង​ម្នាក់​នេះ​ថា មិន​សម មិន​ទំនង​សំឡេង​ច្រៀង​ចាញ់​ឡុ​ង លី​គ័​ង្គ រហូត​ស្ទើរតែ​គ្នា​ក្មេង​ចង់​បាក់ទឹកចិត្ត ប៉ុន្តែ​ក្រោយ​ពេល​នាង​ប៉ះ​ការងារ​កន្លង​មក​ឃើញ​ថា ពេជ្រ ថៃ ជា​ក្មេង​ពូកែ ហើយ​ស្តាប់បង្គាប់​ចាស់​ៗ​។ សោភា​លើក​បន្ត​ថា ថៃ ពូកែ​ដូច​ជា​ឱ្យ​ប៉ា​រ៉ូ​ល​ច្រៀង គឺ​ចាប់​បាន​លឿន​ៗ​សឹង​ថា មិនបាច់​ប្រាប់​ច្រើន​ដង​។

លើស​ពី​នេះ កាយវិការ​លើ​ឆាក​ចេះ​ធ្វើ​ឱ្យ​គេ​សប្បាយ​លេងសើច កំ​ប្លុង​កំប្លែង ភាសា​សាមញ្ញ អ្នក​មើល​គេ​គ្រឺ​ត​គ្រប់​គ្នា ខ្លះ​ឱប​ថើប និង​ថតរូប​ជាមួយ នេះ​ជា​អំណោយទាន​បាន​ពី​ធម្មជាតិ​។ ប្រការ​មួយ​ទៀត ថៃ គេ​មាន​ឥរិយាបថ​ល្អ​ចេះ​ដឹង បើ​និយាយ​អី​ខុស​លើ​ឆាក ចេះ​សុំ​ទោស រហូត​ហាក់​បីដូចជា​មនុស្ស​ចាស់​។ ដូចនេះ​នាង​យល់​ថា ពាន​ដែល​មហាជន​បោះ​ជូន​តាម​រយៈ​ការ​ផ្ញើ​សារ​ពិតជា​សាក​សម​ហាក់បីដូច​ដឹង​ថា កុមារ​តូច​រូប​នេះ​មាន​ជំនាញ​សិល្បៈ​ពេញ​ខ្លួន​។

ពេជ្រ ថៃ ក្រោយ​ជាប់​ពាន​មក​ត្រូវ​បាន​ក្រុមហ៊ុន​ហាក់​លើកមុខ​ច្រើន ដោយ​ឱ្យ​បង្ហាញ​វត្ត​មាន​គ្រប់​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ទូរទស្សន៍​ជា​សញ្ញា​បង្កើន​ប្រជាប្រិយភាព​។ ក្រៅពី​នេះ​ប្អូន​ៗ​ជើង​ខ្លាំង​ជំនាន់ ពេជ្រ ថៃ ផ្សេង​ទៀត​ក៏​គេ​ចាត់ចែង​ឱ្យ​ចេញ​មុខ​សម្តែង​សាង​ស្នាដៃ​ឱ្យ​​លេចធ្លោ​ដូច​ៗ​គ្នា​មិន​លំអៀង​ឡើយ ដូច​ជា​រ៉​ន ចាន់​ឌី​ន​, ឃុ​យ ម៉ី​ហៀ​ង​, លី​គ័​ង្គ​ជា​ដើម។ ការ​សម្តែង​របស់ ពេជ្រ ថៃ មានការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន ជា​ពិសេស​សរសើរ​​ពី​ភាព​រហ័សរហួន​និយាយ​ទៅ​កាន់​មហាជន​ដូច​មនុស្ស​ចាស់ ហើយ​ដឹង​ខុស​ត្រូវ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ