ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​គ​បម​ថា​កិច្ចព្រមព្រៀង​ក្រុង​បារី​ស​នាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖​ លោក យ៉េ​ង វី​រៈ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​រសៀល​ថ្ងៃ​ទី​២៧​ខែឧសភា ឆ្នាំ​២០១៨​បាន​ថ្លែង​ថា​មុន​ទទួល​បាន​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​យើង​បាន​បាត់បង់​មនុស្ស​ជា​ច្រើន​ណាស់ បង្កើត​នូវ​រដ្ឋធម្មនុញ្ញ​មួយ ល្អ​ណាស់ និង​មាន​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​មានការ​បោះ​ឆ្នោត​នៅ​កម្ពុជា​រហូត​ដល់​ពេល​នេះ​…

​រាជធានី​ភ្នំពេញ ​៖​ លោក យ៉េ​ង វី​រៈ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​រសៀល​ថ្ងៃ​ទី​២៧​ខែឧសភា ឆ្នាំ​២០១៨​បាន​ថ្លែង​ថា​មុន​ទទួល​បាន​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​យើង​បាន​បាត់បង់​មនុស្ស​ជា​ច្រើន​ណាស់ បង្កើត​នូវ​រដ្ឋធម្មនុញ្ញ​មួយ ល្អ​ណាស់ និង​មាន​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​មានការ​បោះ​ឆ្នោត​នៅ​កម្ពុជា​រហូត​ដល់​ពេល​នេះ​ ។ ​ពិធី​នេះ​ធ្វើ​នៅ​ស្នាក់​ការ​គណបក្ស​ស្ថិត​សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ដ​សែ​ល​សុខ​។

លោក​ប្រធាន​បាន​លើក​លើក​ឡើង​ថា​ពលរដ្ឋ ជា​ពិសេស​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ​ត្រូវ​បន្ត​នូវ​លទ្ធិប្រជាធិបតេយ្យ​នេះ​នៅ​កម្ពុជា​ឲ្យ​បាន​ល្អ​តទៅ​ទៀត​។​លោក​ថា​៖”​ទំ​រាំ​បាន​បែប​នេះ​យើង​បាន​ចំណាយ​មនុស្ស​ជា​ច្រើន​ណាស់​”​។​រដ្ឋាភិបាល​សង្គម​បែប​ប្រជាធិបតេយ្យ​កើតឡើង​ពី​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ​សេ​រិ យុត្តិធម៌​។

​លោក​ប្រធាន​បាន​លើក​ឡើង​ថា​សិទ្ធិ​បោះ​ឆ្នោត​នេះ​សំខាន់​ណាស់​និង​មាន​សិទ្ធិ​ភាព​ខាង​ផ្លូវចិត្ត​មិន​មាន​អ្នក​ណា​ម្នាក់​មក​បង្ខំ​ទេ​។​រដ្ឋ​ធម្ម​នុ​ញ្ញា​បាន​កំណត់​ពី​សិទ្ធិ​សេរី​របស់​យើង ហើយ​អ្នក​អនុវត្ត​សិទ្ធិ​គឺ​រដ្ឋាភិបាល​។​តែបើ​រដ្ឋាភិបាល​ដែល​យើង​បាន​ជ្រើសរើស​បោះ​ឆ្នោត​មិន​បំរើ​ពលរដ្ឋ​ទេ​មិន​ប្រជាធិបតេយ្យ​។​សម្រាប់​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ពិត​គេ​មិន​បាន​សុំ​ការ​អនុញ្ញាត​ធ្វើ​អ្វីមួយ​ទេ​។​មាន​តែ​ប្រទេស​មិន​ប្រជាធិបតេយ្យ​ទេ​នៅ​ពេល​ដែល​ចង់​ធ្វើ​អី្វ​មួយ​សុំ​ច្បាប់​ពី​រដ្ឋអំណាច​។

​លោក​ប្រធាន​បាន​លើក​ឡើង​ថា​នៅ​ពេល​រដ្ឋាភិបាល​មួយ​មិន​អនុវត្ត​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​ពេល​ដែល​នរណា​ម្នាក់​ត្រូវ​បាន​គេ​រំលោភ​បំពាន​ហើយ​អាជ្ញាធរ​មូលដ្ឋាន តុលាការ និង​រដ្ឋាភិបាល​មិន​ចាត់ការ​ឬ​ចាប់​ជន​ប្រព្រឹត្ត​មក​ផ្តន្ទាទោស​។​តែ​នៅ​ពេល​ណា​តុលាការ​ចាត់ការ​លើក​បុគ្គល​នោះ​មក​ផ្តន្ទាទោស​តាម​ច្បាប់​នោះ​វា​ល្អ​និង​ផ្តល់​យុ​ត្ត​តិ​ធម៌​ដល់​ជន​រង​គ្រោះ​។

​លោក​ប្រធាន​គណបក្ស​គ​បមបាន​លើក​ឡើង​តប​នឹង​សំណួរ​ថា​គេ​ថា​នៅ​កម្ពុជា​បច្ចុប្បន្ន​មិន​ទាន់​មានការ​គោរព​សិទ្ធិ​មនុស្ស​ល្អ​ទេ ហើយ​មាន​ម្ខាង​ទៀត​ថា​លទ្ធិប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិ​មនុស្ស​ថា​លោក​បាន​ឭ​ដូចនេះ​ដែរ​។​លោក​ថា​យើង​ត្រូវ​មើល​លើ​តុលាការ​និង​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​និង​ការ​បោះ​ឆ្នោត​។​លោក​ថា​ ៖«​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មានការ​ឡើង​ចុះ ហើយ​ការ​បោះ​ឆ្នោត​ទៀងទាត់​សំខាន់​ណាស់​»​។

​លោក​ប្រធាន​បន្ត​ថា​៖«​យើង​មិន​ត្រូវ​ឲ្យ​មានការ​ធ្លាក់​ចុះ​នូវ​លទ្ធិប្រជាធិបតេយ្យ​ដែល​យើង​មាននៅ​ពេល​នេះ​។​យើង​នឹង​ចូលរួម​ការ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​នេះ​»​។

កែសម្រួលដោយ