ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​ជួប​គ្នា​ជា​លើក​ទី​២​នៅ​ភូមិ​ព្រំដែន

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​ពីរ ​៖ ​ប្រធានាធិបតីកូរ៉េ​ខាងត្បូង​លោក​ MOON JAE IN បាន​ជួប​កាលពី​ថ្ងៃ​ទី​២៦​ ឧសភា ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គី​ម…

ប្រទេស​កូរ៉េ​ទាំង​ពីរ ​៖ ​ប្រធានាធិបតីកូរ៉េ​ខាងត្បូង​លោក​ MOON JAE IN បាន​ជួប​កាលពី​ថ្ងៃ​ទី​២៦​ ឧសភា ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គី​ម ​ជុង​អ៊ុ​ន ​ដែល​ជា​ការ​ជួប​គ្នា​កំពូល​​លើក​ទី​២​ នៅ​ភូមិ​ព្រំដែន​ប៉ាន​មុន​ហ្សូ​ម​។

វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ប្រកាស​ថា​ មេដឹកនាំ​ទាំង​២​បាន​ជួប​គ្នា​នៅ​ផ្នែក​ខាង​កូរ៉េ​ខាងជើង​នៃ​ភូមិ​ព្រំដែន​នេះ នា​វេលា​ម៉ោង​១៥​ទៅ​១៧​ម៉ោង​ក្នុងស្រុក​។ ​មេដឹកនាំ​ទាំង​២​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា​លើ​ការ​អនុវត្ត​សេចក្ដីថ្លែងការណ៍ ប៉ាន​មុន​ហ្សូ​ម​ចុះ​ថ្ងៃ​ទី​២៧​ មេសា និង​លើ​ការ​រៀបចំ​ដោយ​ជោគជ័យ ការ​ជួប​គ្នា​កំពូល​រវាង​កូរ៉េ​ខាងជើង និង​សហ​រដ្ឋ​អាមេរិក​។

លោក​គី​ម​ ជុង​អ៊ុ​ន ​និង​លោក​ MOON JAE IN​ បាន​ជួប​គ្នា​កំពូល​លើក​ទី​មួយ នៅ​ផ្នែក​កូរ៉េ​ខាង​ត្បូង​នៃ​ភូមិ​ប៉ាន​មុន​ហ្សូ​ម កាលពី​ថ្ងៃ​ទី​២៧ ​មេ​សា ​ដែល​ផ្ដោត​លើ​ការ​រំសាយ​នុយ​ក្លេ​អ៊ែរ នៅ​ឧបទ្វីប​កូរ៉េ ហើយ​ប្រែក្លាយ​យុទ្ធសន្តិភាព​បច្ចុប្បន្ន​ទៅ​ជា​សន្ធិសញ្ញា​សន្តិភាព​មួយ​។

ការ​ជួប​គ្នា​អន្តរ​កូរ៉េ​លើក​ទី​២ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ ត្រាំ​ប្រកាស​នា​ថ្ងៃ​ទី​២៥​ ឧសភា​ថា អាច​លើក​ពេល ការ​ជួប​គ្នា​ដែល​បាន​គ្រោងទុក ជាមួយ​លោក​គី​ ម​ជុង​អ៊ុ​ន​។ ​កាលពី​ថ្ងៃ​ទី​២៤ ​ឧសភា លោក​ត្រាំ​បាន​ផ្ញើ​សារលិខិត​មួយ​ច្បាប់​ដល់ លោក​គី​ម ​ជុង​អ៊ុ​ន​ ដើម្បី​ជម្រាប​ជូន​លោក​ថា ការ​ជួប​គ្នា​កំពូល​ដែល​ពី​ដំបូង គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១២ ​មិថុនា ​នៅសិង្ហ​បុរី​ នឹង​ពុំ​មាន​ឡើយ​។

ចំណែក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ទី​មួយ កូរ៉េ​ខាងជើង​លោក KIM KYE GWAN បាន​ឆ្លើយ​តប​វិញ​ថា ប្រទេស​របស់​លោក​ត្រៀម​ពិភាក្សា​គ្រប់ពេល និង​ទោះបី​តាម​វិធី​ណាជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ដោះស្រាយ​បណ្ដា​បញ្ហា​ដែល​កើត​មាន​រវាង​ប្រទេស​ទាំង​២​។

ចិន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៥ ​ឧសភា​ថា ខ្លួន​សង្ឃឹម​ដែល​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាង​ជើង នឹង​ថែរក្សា​ការ​រីក​ចម្រើន នា​ពេល​ថ្មី​ៗ​នេះ​របស់​ពួក​គេ ហើយនឹង​បន្ត​ដោះស្រាយ​ការ​ព្រួយបារម្ភ​ទាំងឡាយ​របស់​ពួក​គេ តាម​រយៈ​ការ​ចរចា ហើយនឹង​សម្រួល​ដល់​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ