ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចិន្ត្រៃយ៍​សភា​ប្រគល់​សេចក្តីព្រាងច្បាប់​និង​វិសោធនកម្ម​មួយ​ចំនួន​ទៅ​គណៈកម្មការ​ជំនាញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​សម្រេច​ប្រគល់​សេចក្តីព្រាងច្បាប់ និង​សេចក្តី​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន បន្ទាប់​ពី​ពិនិត្យ​ទៅ​គណៈកម្មការ​ជំនាញ ដើម្បី​សិក្សា និង​ពិនិត្យ រួច​បញ្ជូន​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ ។ ការ​សម្រេច​បញ្ជូន​លើក​សេចក្តីព្រាងច្បាប់​ក៏​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​សម្រេច​ប្រគល់​សេចក្តីព្រាងច្បាប់ និង​សេចក្តី​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន បន្ទាប់​ពី​ពិនិត្យ​ទៅ​គណៈកម្មការ​ជំនាញ ដើម្បី​សិក្សា និង​ពិនិត្យ រួច​បញ្ជូន​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ ។

ការ​សម្រេច​បញ្ជូន​លើក​សេចក្តីព្រាងច្បាប់​ក៏​ដូច​ជា សេចក្តី​វិសោធនកម្ម​ច្បាប់​នេះ​ធ្វើ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទៅ​២២ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​ធិ​បតី​ភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​មាន​សមាជិក​គណៈកម្មាធិការ​អចិ ន្ត្រៃ​យ៍​ទាំងអស់ ។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​លោក​ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា​បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​ថា អង្គប្រជុំ​បាន​ធ្វើការ​ពិភាក្សា និង​អនុម័ត​តាម​របៀបវារៈ​ដោយ​មាន​លទ្ធផល​ដូច​ជា ៖ ទី​១ – អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី ការ​បង្កើត​អង្គការ​សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី​ដល់​គណៈកម្មការ​កិច្ចការបរទេស សហ​-​ប្រ​តិ ប​ត្តិ​ការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។ ទី​២ – អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​សញ្ជាតិ​ដល់​គណៈកម្មការ​មហាផ្ទៃ​ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។ ទី​៣- អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ដល់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

ទី​៤- អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មា ត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ដល់​គណៈកម្មការ សាធារណការ ដឹក​ជ​ញ្ជួ​ន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហ រ៉ែ ថាមពល​ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

និង​៥- អង្គប្រជុំ​បាន​អនុម័ត​សេចក្តីសម្រេច​ស្តី​ពី​ក្រមសីលធម៌​របស់​តំណាងរាស្ត្រ​ដែល​រៀបចំ​ដោយ​លោក​ប៉ែន បញ្ញា ប្រធាន​គណបក្ស​នីតិកម្ម និង​យុត្តិធម៌ ។

យ៉ាងណា​ក្តី​បើ​តាម​លោក​ឡេ​ង ប៉េង​ឡុ​ង​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​អចិន្ត្រៃយ៍​រដ្ឋសភា​មិន​ទាន់​កំណត់​ថ្ងៃ​ណាមួយ​ជាក់លាក់ ដើម្បី​បើក​សម័យប្រជុំ​ពេញ​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​រដ្ឋសភា​ក៏​បាន​ឲ្យ​ដឹង​ថា សមាជិក​រដ្ឋសភា​ដែល​កំពុងធ្វើការ និង​អស់​សុពលភាព​នៅ​ពេល​សមាជិក​ថ្មី​មក​ចូល​មក​ជំនួស សមាជ​ក​ថ្មី​កើតឡើង​យ៉ាង​យូរ​៦០​ថ្ងៃ ក្រោយ​ការ​បោះ​ឆ្នោត ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ