ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បាតុភាព​ពុល​សម្លា.ប់​មនុស្ស​យ៉ាង​រង្គាលមន្ត្រី​ជំនាញចុះណែនាំ​ដល់​សិស្សានុសិស្ស​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សិស្សានុសិស្ស​ចំនួន​ជាង​៥០០​នាក់​រៀន​នៅ​សាលា​វិទ្យាល័យ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ទួល​បានការ​អប់រំ​ពី​មន្ត្រី​ជំនាញ​សាខា​កាំ​កុ​ត​ត្រូល​ខេត្ត​និង​មន្ត្រី​នៃ​មន្ទី​ពាណិជ្ជកម្ម​ខេត្ត​អំពី​សុវត្ថិភាព​ម្ហូបអាហារ​នំចំណី​ដើម្បី​លើកកំពស់​ដល់​សុខភាព​ក៏​ដូច​ជា​សុវត្ថិភាព​របស់​អ្នក​ទទួល​ទាន​​បន្ទាប់​ពី​ឃុំ​មួយ​នេះ​ធ្លាប់​បាន​ជួប​បាតុភាព​ពុល​ចំណី និង​ស្រា រហូត​សម្លាប់​អស់​ជាង​១០​នាក់ កាល​ពីដើម​ខែឧសភា ឆ្នាំ​២០១៨…

ខេត្តក្រចេះ ៖ សិស្សានុសិស្ស​ចំនួន​ជាង​៥០០​នាក់​រៀន​នៅ​សាលា​វិទ្យាល័យ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ទួល​បានការ​អប់រំ​ពី​មន្ត្រី​ជំនាញ​សាខា​កាំ​កុ​ត​ត្រូល​ខេត្ត​និង​មន្ត្រី​នៃ​មន្ទី​ពាណិជ្ជកម្ម​ខេត្ត​អំពី​សុវត្ថិភាព​ម្ហូបអាហារ​នំចំណី​ដើម្បី​លើកកំពស់​ដល់​សុខភាព​ក៏​ដូច​ជា​សុវត្ថិភាព​របស់​អ្នក​ទទួល​ទាន​​បន្ទាប់​ពី​ឃុំ​មួយ​នេះ​ធ្លាប់​បាន​ជួប​បាតុភាព​ពុល​ចំណី និង​ស្រា រហូត​សម្លាប់​អស់​ជាង​១០​នាក់ កាល​ពីដើម​ខែឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ ។

មន្ត្រី​សាខា​កាំកុងត្រូល​និយាយ​ថា ការ​អប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចំណី​អារ​ហារ និង វិធានការ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​ការ​ពិនិត្យ និង​ជ្រើសរើស​ចំណី​គុណភាព​ចំណី​អារ​ហារ​មុន​នឹង ទទួលទាន​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពន្យល់​យ៉ាង​ល្អិតល្អន់​ដល់​សិ​ស្សា​នុ​សិ​ស្សា​មាន​រយៈពេល​ពេញ​មួយ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ ។

ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​លោក លាង ប៉ូ​រ៉ា បាន​ថ្លែង​ឲ្យ​ដឹង​ថា វគ្គ​ផ្សព្វផ្សាយ​ស្ដី​ពី ចំណេះដឹង​មូលដ្ឋាន​លើ​សុ​វត្តិភាព​ម្ហូបអាហារ និង​វិធានការ​ពាក់ព័ន្ធ​ពី​មន្ត្រី​ជំនាញ​នេះ​គឺ​ធ្វើ ឡើង​ក្នុង​គោល​បំណង​អប់រំ​ដល់​សិស្សានុសិស្ស​ឲ្យ​ពួក​គេ​ចេះ​ជ្រើសរើស​ម្ហូប ចំណីអាហារ​ឲ្យ បាន​ត្រឹមត្រូវ​ត្រូវ ក៏​ដូច​​ជា​ការ​ពិនិត្យ​លើក​ការ​បរិច្ឆេទ និង​ការ​វិច​ខ្ចប់ និង​ប្រភព​ផលិតផល ផ្សេង​ៗ​ជៀសវាង​គ្រោះថ្នាក់​​ដល់​សុខភាព ។ លោក​ថា ក្រុមការងារ​មន្តី​ជំនាញ​នឹង​បន្ដ​ដឹកនាំ​កម្លាំង​ចុះ​អប់រំ​ស្តី​ពី​សុវត្ថិភាព​ម្ហូបអាហារ​នំចំណី​នៅ​តាម​សាលារៀន​នានា និង​ទី​សាធារណៈ​ផ្សេង​ទៀត​ស្រប​តាម​គោលការណ៍​អគ្គនាយកដ្ឋាន​កាំកុងត្រូល ។

សូម​បញ្ជាក់​ថា សិស្សានុសិស្ស​ដែល​ទទួល​បានការ​អប់រំ​ពន្យល់​ណែនាំ​ពី​សុវត្ថិភាព​ចំណី អារ​ហារ​ក្រោម​ការ​បង្ហាត់បង្ហាញ​ពី​ក្រុម​មន្ត្រី​មក​ពី​តាម​មន្ទីរ​ជំនាញ​នេះ គឺ​សុទ្ធសឹងតែ​រស់នៅ​ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ដែល​ជា​ឃុំ​មួយ​បាន​រង​គ្រោះ​ដោយ​ការ​ពុល​កាលពីដើម​ខែឧសភា កន្លង​ទៅ​រហូត​បង្ក​ឲ្យ​មាន​មនុស្ស​យ៉ាងតិច​១៣​នាក់ ក្នុង​នោះ​៨​នាក់​ត្រូវ​បាន​ស្លាប់ និង​ជាង​២០០​នាក់​ទៀត ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​សង្គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ