ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​សង្វេគ​ពន់ពេក ម្តាយ​និង​ឪពុក​យំ​ឱប​សព​កូនស្រី​ដែល​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្តាយ​ដើរ​ឆ្លងផ្លូវ រីឯ​​កូនស្រី​អាយុ​៦​ឆ្នាំ​ដើរ​ឱប​ចង្កេះ​ម្តាយ​តាម​ក្រោយ ជា​អកុសល​ឆ្លង​ដល់​ពាក់កណ្តាល​ផ្លូវត្រូវ​រថយន្ត​មួយ​គ្រឿង​កៀរ​បណ្តាល​ឲ្យ​ម្តាយ​ដួល​រង​របួសស្រាល ចំណែក​កូនស្រី​បាន​ខ្ទាត​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​កិន​ស្លាប់​ភ្លាម​ៗ​ទាំង​មេឃ​កំពុង​តែ​រលឹម​ស្រិច​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២១ ខែឧសភា នៅ​តាម​បណ្តោយ…

រាជធានី​ភ្នំពេញ ៖ ម្តាយ​ដើរ​ឆ្លងផ្លូវ រីឯ​​កូនស្រី​អាយុ​៦​ឆ្នាំ​ដើរ​ឱប​ចង្កេះ​ម្តាយ​តាម​ក្រោយ ជា​អកុសល​ឆ្លង​ដល់​ពាក់កណ្តាល​ផ្លូវត្រូវ​រថយន្ត​មួយ​គ្រឿង​កៀរ​បណ្តាល​ឲ្យ​ម្តាយ​ដួល​រង​របួសស្រាល ចំណែក​កូនស្រី​បាន​ខ្ទាត​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​កិន​ស្លាប់​ភ្លាម​ៗ​ទាំង​មេឃ​កំពុង​តែ​រលឹម​ស្រិច​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២១ ខែឧសភា នៅ​តាម​បណ្តោយ ផ្លូវ​៣៧១ ជិត​ស្ថានីយ​បូមទឹក​បឹង​ទំពុន ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ​។

កុមារី​រង​គ្រោះ​ឈ្មោះ​សែ​ម ធីតា អាយុ​៦​ឆ្នាំ បានស្លាប់​នឹងនៅកន្លែង​កើតហេតុ ចំណែក​​ម្តាយ​ឈ្មោះ អួន ស្រី​ដែ​ត អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ព័​​ត៌​មាន​ពី​ម្តាយ​កុមារី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ គាត់​ដើរ​ឆ្លងផ្លូវ​៣៧១​ពីមុខ​ផ្ទះ​ជួល​របស់​គាត់​ស្នាក់​នៅ​ទៅ​ចំហៀង​ថ្នល់​ម្ខាង​ទៀត ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​នោះ​កូនស្រី​ (កុមារីរងគ្រោះ​) របស់​គាត់​បាន​ដើរទៅ​តាម​គាត់​ដែរ ទោះបី​គាត់​ហាម​មិន​ឲ្យ​កូនស្រី​ឆ្លងផ្លូវ​ទៅ​តាម​គាត់ ក៏​កូនស្រី​មិន​ព្រម​ដែរ គាត់​ក៏​ឱ្យ​កូនស្រី​ឆ្លង​ទៅ​ជាមួយ ដោយ​កូនស្រី​ដើរឱប​ចង្កេះ​គាត់​ពីក្រោយ ពេល​ឆ្លង​ដល់​ពាក់​កណ្តាលផ្លូវ ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បើកបរ​តាម​ផ្លូវ​៣៧១​ ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​កៀរ​គាត់​បណ្តាល​ឱ្យ​ដួល​ហើយ​រង​របួសស្រាល​ ចំណែក​កូនស្រី​គាត់​បាន​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កុង​ទី​ន័​រដឹក​ដែក​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ ៣A-៥២០៥ បើកបរ​ដោយ​បុរស​ម្នាក់ បើកបរ​​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​រថយន្ត​កុងតឺន័រ​នោះ​កិន​ចំ​ក្បាល​កូនស្រី​គាត់​បែក​ខ្ទេច​ចេញ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​រថយន្ត​បង្ក​ដែល​កៀរ​គាត់​ដួល​នោះ​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​​បាត់​ស្រមោល ចំណែក​​រថយន្ត​កុង​តឺន័​រដឹក​ដែក​នោះ​បាន​បើក​បន្ត​ទៅ​មុខ​២០០​ម៉ែត្រ ក៏​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ឃាត់​បាន​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​នោះ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​២ ដើម្បី​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​ចរាចរ​ណ៏​ចាត់ការ​បន្ត​តាម​និ​តិ​វី​ធី ។

តាម​ចម្លើយ​សារភាព​របស់​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បានឱ្យ​ដឹង​ថា ពេល​ដែល​គាត់​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក៏​មាន​ម្តាយ​និង​កូន​ស្រី​ដើរ​ឆ្លងផ្លូវ​ពីមុខ​រថយន្ត​គាត់ ហើយ​គាត់​ក៏​ឈប់​រថយន្ត​នៅ​កណ្តាលផ្លូវ ខណ​ៈនោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀតបើកបរ​​បញ្ច្រាសទិស​គ្នា​បាន​បើក​កៀរ​ទាំង​ម្តាយ​និង​កូនស្រី​​នោះ​បណ្តាល​ឱ្យ​កូនស្រីនោះដួល​ចូល​ក្រោម​រថយន្ត​គាត់​ចំ​កង់​ខាងក្រោយ​កិន​បែកក្បាល​ស្លាប់​តែ​ម្តង​។

ក្រោយ​កើតហេតុ ម្តាយ​និង​ឪពុក​កុមារី​រងគ្រោះ​បាន​ត្រឹមតែ​យំសោក​បោក​ខ្លួន​ក្បែរ​សព​កូនស្រី​ស្រែក​ដង្ហោយហៅ​អោយ​កូន​ក្រោក​មក​វិញ មើលទៅ​គួ​អោយ​សង្វេគ​ពន់ពេក ។ ចំណែក​រថយន្ត​កុងតឺន័រ និង​អ្នក​បើក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ រីឯ​សព​កុមារី​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ច្បារ​អំពៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ