ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ទៅ​ជួប​ប្រពន្ធ​ទើប​សម្រេចចិត្ត​ធ្វើ​បែប​នេះ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ ជួយ​អន្តរាគមន៍​ដោយ​បាន​ចោទប្រកាន់​ទៅ​លើ​ក្រុម​អ្នក​បើករថយន្ត​ឈ្នួល​ថា បាន​លើកគ្នា​៤​ទៅ​៥​នាក់​ព្រួត​វាយ​មក​លើ​ខ្លួន បន្ទាប់​ពី​មានការ​ទាស់​ពាក្យ​សម្ដី​គ្នា​បន្តិចបន្តួច ។ បុរស​នេះ​បាន​សុំ​ត្រឹម​ឲ្យ​នគរបាល​ជួយ​ហៅ​ក្រុម​អ្នក​បើករថយន្ត​ឈ្នួល​ទាំងនោះ​ធ្វើការ​អប់រំ​ណែនាំ​តែ​ប៉ុណ្ណោះ មិន​បាន​ឲ្យ​ចាត់ការ​តាម​ច្បាប់​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ ជួយ​អន្តរាគមន៍​ដោយ​បាន​ចោទប្រកាន់​ទៅ​លើ​ក្រុម​អ្នក​បើករថយន្ត​ឈ្នួល​ថា បាន​លើកគ្នា​៤​ទៅ​៥​នាក់​ព្រួត​វាយ​មក​លើ​ខ្លួន បន្ទាប់​ពី​មានការ​ទាស់​ពាក្យ​សម្ដី​គ្នា​បន្តិចបន្តួច ។ បុរស​នេះ​បាន​សុំ​ត្រឹម​ឲ្យ​នគរបាល​ជួយ​ហៅ​ក្រុម​អ្នក​បើករថយន្ត​ឈ្នួល​ទាំងនោះ​ធ្វើការ​អប់រំ​ណែនាំ​តែ​ប៉ុណ្ណោះ មិន​បាន​ឲ្យ​ចាត់ការ​តាម​ច្បាប់​ឡើយ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងលិច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​៣ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​មាន​វ័យ​ជាង​៣០​ឆ្នាំ រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ហើយ​មិន​បាន​ប្រាប់​អត្តសញ្ញាណ​របស់​ខ្លួន​ទេ និង​បាន​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ថា មាន​អ្នកបើកបរ​រថយន្តឈ្នួល និង​បក្សពួក​សរុប​មាន​គ្នា​ចំនួន​៤​ទៅ​៥​នាក់ បាន​ព្រួត​វាយ​មក​លើ​រូប​ខ្លួន ។ ដែល​ការ​ប្រើ​អំពើ​ហិង្សា​នេះ បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​បន្តិចបន្តួច​ពេល​ដែល​ខ្លួន​ជិះ​រថយន្តឈ្នួល​របស់​ជន​ដៃដល់​ទាំងនោះ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ខ្លួន​មាន​របួស​ស្នាម​អ្វី​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ទទួល​ដំណឹង​ថា ប្រពន្ធ​ត្រូវ​បាន​ចោរ​ដាក់​ថ្នាំ​សណ្ដំ​នៅ​ម្ដុំ​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ យក​គ្រឿងអលង្ការ​ដូច​ជា កងដៃ ខ្សែដៃ ខ្សែ​ក​ជាដើម អស់ពី​ខ្លួន ។ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ខ្លួន​បាន​ប្រញាប់ប្រញាល់​ធ្វើ​ដំណើរ​តាម​ម៉ូតូឌុប​ទៅ​ចំណតរថយន្ត​ចោម​ចៅ ហើយ​បាន​ជិះ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស​១​គ្រឿង ដើម្បី​ធ្វើ​ដំណើរ​ទៅ​មើល​ប្រពន្ធ ។

បុរស​នេះ​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​ប្រញាប់​ខ្លួន​បាន​អន្ទះសារ​ខ្លាំង ចំណែក​រថយន្ត​មិន​ព្រម​ចេញដំណើរ​សោះ​ដោយ​ម្ចាស់​បាន​រង់ចាំ​ដាក់​ម៉ូយ​បន្ថែម​ទៀត ។ ពេល​នោះ​ខ្លួន​បាន​សម្រេចចិត្ត​សួរ​ទៅ​កាន់​អ្នកបើកបរ​រថយន្ត​នោះ​ថា តើ​ពេល​ណា​ទើប​ចេញដំណើរ ? ចំណែក​អ្នកបើកបរ​បាន​ឆ្លើយ​ថា រង់ចាំ​ដាក់​ម៉ូយ​៣​នាក់​ទៀត​សិន ។ បន្ទាប់​ពី​បានឮ​បែប​នេះ​គាត់​បាន​សួរ​ថា បើ​អ​ញ្ចឹ​ង​តើ​៣​នាក់​នឹង ដោយ​ក្នុង​ម្នាក់​ថ្លៃ​ប៉ុន្មាន​ទៅ ? អ្នក​បើករថយន្ត​ឈ្នួល​ឆ្លើយ​ថា ក្នុង​ម្នាក់​១​ម៉ឺន​រៀល ហើយ​ទាំង​៣​នាក់​៣​ម៉ឺន​រៀល ។ ខណៈនោះ​គាត់​បាន​ប្រាប់​ទៅ​វិញ​ថា អ​ញ្ចឹ​ង​ចាំ​ខ្ញុំ​ចេញ​ជំនួស​ទាំងអស់​មិន​ចាំបាច់​រង់ចាំ​តទៅ​ទៀត​ទេ ព្រោះ​ខ្ញុំ​ប្រញាប់​ខ្លាំង​ណាស់ ។ បុរស​ខាងលើ​បាន​បន្ត​ទៀត​ថា ពេល​នោះ​អ្នក​បើករថយន្ត​បាន​យល់ព្រម​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ព្រម​ចេញដំណើរ​ដដែល ហើយ​គាត់​ក៏​សួរ​ពួក​គេ​នៅ​តែ​និយាយ​ថា រង់ចាំ​ដាក់​ម៉ូយ​៣​នាក់​ទៀត​ដដែល ។

ចំណែក​គាត់​បាន​សួរ​ទៀត​ថា ចុះ​ក្រែង​អម្បាញ់មិញ​យល់ព្រម​ថា ចេញដំណើរ​ហើយ ឥឡូវ​ម្ដេច​ប្រែ​ក្រឡាស់​ទៀត​ហើយ​អ​ញ្ចឹ​ង​ហើយ​ម៉ូយ​៣​នាក់ និង​បើ​ហៅ​បាន​តើ​ថ្លៃ​ប៉ុន្មាន​ទើប​ព្រម​ចេញដំណើរ ខ្ញុំ នឹង​ចេញ​លុយ​ជំនួស ដើម្បី​ឲ្យ​ឆាប់​បាន​ចេញដំណើរ​ទៅ​ចុះ ។ ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត​ខាងលើ​បាន​ឆ្លើយ​ថា បើ​ចង់​ចេញ​ជំនួស​ដើម្បី​ឆាប់​បាន​ចេញដំណើរ​នោះ គឺ​ទាល់តែ​ឲ្យ​១៥០​ដុល្លារ​មក បើ​មិន​ដូច្នេះ​ទេ​មិន​ទាន់​ចេញដំណើរ​រង់ចាំ​ដាក់​ម៉ូយ​ឲ្យ​គ្រប់​សិន ។

ក្រោយ​ពេល​ឮ​អ្នកបើកបរ​រថយន្ត​និយាយ​ឈ្លើយ​យ៉ាងនេះ​គាត់​ខឹង​ខ្លាំង​ណាស់​ក៏​បាន​ជេរ និង​ចង្អុលមុខ ហើយ​ក៏​ត្រូវ​អ្នក​រថយន្ត​លើកគ្នា​៤​ទៅ​៥​នាក់​ព្រួត​វាយ​គាត់​តែ​ម្ដង ។

នគរ​បាន​បាន​និយាយ​ថា បុរស​នេះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ជា​លាយលក្ខណ៍អក្សរ ដើម្បី​ឲ្យ​កម្លាំង​ចាត់ការ​តាម​ច្បាប់​នោះ​ទេ គឺ​គ្រាន់តែ​ប្ដឹង​ផ្ទាល់មាត់​សុំ​ឲ្យ​ជួយ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ក្រុម​អ្នក​បើករថយន្ត​នេះ​ប៉ុណ្ណោះ បន្ទាប់​មក​ក៏​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ