ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​​​ច្រើន​សិប​នាក់​អាច​ត្រូវ​ចាប់ខ្លួន

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ​៖ ​ដោយ​ដកស្រង់​ប្រភពព័ត៌មាន​ស៊ី​រី​នានា ទីភ្នាក់ងារ​ព័ត៌មាន​តួរ​គី ANADOLU រាយការណ៍​ថា ទាហាន​បារាំង​ប្រមាណ​ជា​៧០​នាក់ អាច​ត្រូវ​ចាប់ខ្លួន​ដោយ​កងទ័ព​ស៊ី​រី​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​ក្នុង​ខេត្ត HASSAKE ស៊ី​រី​។…

ប្រទេស​ស៊ី​រី ​៖ ​ដោយ​ដកស្រង់​ប្រភពព័ត៌មាន​ស៊ី​រី​នានា ទីភ្នាក់ងារ​ព័ត៌មាន​តួរ​គី ANADOLU រាយការណ៍​ថា ទាហាន​បារាំង​ប្រមាណ​ជា​៧០​នាក់ អាច​ត្រូវ​ចាប់ខ្លួន​ដោយ​កងទ័ព​ស៊ី​រី​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​ក្នុង​ខេត្ត HASSAKE ស៊ី​រី​។

ទីភ្នាក់ងារ​ព័ត៌មាន​នោះ​គូសបញ្ជាក់​ថា កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​អាច​ចាប់ខ្លួន​ទាហាន​​បារាំង​​៧០​នាក់​ ដែល​ស្ថិត​ក្នុង​ក្បួន​រថយន្ត​មួយ​មាន​រថយន្ត​២០​គ្រឿង​។ ​ទាហាន​ទាំងនេះ​ធ្វើ​​ដំណើរ​ទៅ​កាន់​ក្រុង QAMICHLI ក្នុង​ខេត្ត​ HASSAKE បន្ទាប់​មក​បន្តដំណើរ​ទៅ​កាន់ DEIR EZZOR ។​ ពួក​គេ​ប្រទះ​ឃើញ​ត្រង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ស៊ីរី​មួយ ហើយ​ចាប់ខ្លួន​ និង​សួរ​ចម្លើយ​។

ក្រោយមក​ពួក​យុទ្ធ​ជន​ឃើ​ត​ស៊ី​រី​មក​ដល់​ប៉ុស្តិ៍​នេះ​ហើយ​អះអាង​ថា ពួក​គេ​ជា​អ្នក​មក​ជួយ​ពួក​ឃើ​ត​។ ​បន្ទាប់​មក​ក្បួន​រថយន្ត​អាច​បន្តដំណើរ​ទៅ​កាន់ QAMICHLI​។

មុន​នេះ​ប្រធានាធិបតី​បារាំង​លោក EMMANUEL MACRON បាន​ជួប​ពិភាក្សា​ជាមួយ គណៈ​ប្រតិភូ​មួយ នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី់ FDS ហើយ​សម្ដែង​ការ​គាំទ្រ​របស់​ក្រុងប៉ារីស​ ចំពោះ​កងកម្លាំង​ឃើ​ត​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ