ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗតាមមើលម៉ាដូណាតាមចាប់ប្តី… ចុងក្រោយនិយាយលែងចេញ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​ម៉ា​ដូ​ណា បាន​ចេញ​វី​ដេ​អូ​មួយ​កាលពី​យប់​ម៉ោង​៣​និង​៥៨​នាទី​ជិត​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ ជុំវិញ​រឿង​បុរស​វ័យក្មេង​ជា​គូស្នេហ៍​ម្នាក់​ដែល​ដូ​ណា​ស្រឡាញ់​ផ្កាប់មុខ ហើយ​បើកចំហរ បែរជា​បែកគំនិត​លេង​មួយ​ក្បាច់​ដាក់​តារា​ជំនាញ​កំប្លែង​រូប​នេះ​ឱ្យ​វិលមុខ វិល​ទាំង​អ្នក​តាមដាន ហើយ​មាន​ឈុត​ឆាក​ស្តី​បន្ទោស​ប្រើ​ហិង្សា​ទះកំផ្លៀង​ដាក់​គ្នា​ទៀត​ផង​។…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​ម៉ា​ដូ​ណា បាន​ចេញ​វី​ដេ​អូ​មួយ​កាលពី​យប់​ម៉ោង​៣​និង​៥៨​នាទី​ជិត​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ ជុំវិញ​រឿង​បុរស​វ័យក្មេង​ជា​គូស្នេហ៍​ម្នាក់​ដែល​ដូ​ណា​ស្រឡាញ់​ផ្កាប់មុខ ហើយ​បើកចំហរ បែរជា​បែកគំនិត​លេង​មួយ​ក្បាច់​ដាក់​តារា​ជំនាញ​កំប្លែង​រូប​នេះ​ឱ្យ​វិលមុខ វិល​ទាំង​អ្នក​តាមដាន ហើយ​មាន​ឈុត​ឆាក​ស្តី​បន្ទោស​ប្រើ​ហិង្សា​ទះកំផ្លៀង​ដាក់​គ្នា​ទៀត​ផង​។

នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ លោក​ម៉ា​ដូ​ណា បាន​បង្ហោះ​រូបភាព​បែប​ផ្អែមល្ហែម​ជាមួយ​គ្នា​ដែល​ធ្វើ​ឲ្យ​មាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដេញ​សង្គម​ហ្វេ​ស​បុក​។ ហើយ​វា​ជា​លើក​ដំបូង​ហើយ​ដែល​ឃើញ​លោក​បង្ហាញមុខ​គូស្នេហ៍​បែប​នេះ បន្ទាប់​ពី​ហ្នឹង​គូ​ស្នេហ៍​​មួយគូ​នេះ ស្រាប់តែ​លេង​មួយ​ក្បាច់​ដាច់​ផ្ងារ​ផឹង​តែ​ម្តង ហើយ​ស្មាន​តែ​ពួក​គេ​បែក​បាក់​គ្នា ។ ក្រោយ​ពី​បុរស​វ័យក្មេង​ជា​ប្តី​របស់​ម៉ា​ដូ​ណា កំពុង​តែ​ឡើងឋានសួគ៌​ហើយ​ត្រូវ​ម៉ា​ដូ​ណា​តាម​ទាន់​ដល់​បន្ទប់​គេង​ផ្អើល​ពេញ​ហ្នឹង​តែ​ម្តង ។ ប៉ុន្តែ​នៅ​ទីបំផុត​នោះ គ្រាន់តែ​ឈុត​ឆាក​សម្តែង​ប៉ុន្មាន​នាទី​ធ្វើ​ឱ្យ​ឃ្លី​ប​វី​ដេ​អូ​នេះ​មើល​ហើយ​ហួសចិត្ត​ស្មាន​តែ​ម៉ា​ដូ​ណា ឈឺចិត្ត​ខូច​ស្នេហ៍ ព្រោះ​ប្តី​ក្មេង តែ​សភាព​ពិតជា​ការ​សម្តែង​ដាស់តឿន​គូស្នេហ៍ គូជីវិត​ទាំងអស់​កុំឱ្យ​ក្បត់គ្នា ហើយ​ត្រូវ​ជឿជាក់​លើ​គ្នា​។

លោក​ម៉ា​ដូ​ណា និយាយ​ថា បើសិនជា​ការ​ពិត​បែប​នេះ​មែន អាច​នៅ​សាហាវ​ជាង​នេះ អារម្មណ៍​គឺ​ឆាបឆេះ​ខ្លាំង​ណាស់ បើ​មានកាំបិត​ក្នុង​ដៃ​នឹង​ចាក់ បើ​មាន​កាំភ្លើង​ជិត​ហ្នឹង​គឺ​បាញ់​មិន​ខាន​។ យ៉ាងណាមិញ​លោក​ម៉ា​ដូ​ណា ក៏​សំណូម​ដល់​អ្នកមាន​ស្នេហា​ទាំងអស់ មេត្តា​ស្មោះស្ម័គ្រ​គ្នា ហើយ​បើ​វី​ដេ​អូ​នេះ​មិនល្អ សូម​អធ្យាស្រ័យ​អភ័យទោស​ផង​។

លោក ម៉ា​ដូ​ណា ជាតា​រា​ពហុ​ជំនាញ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​នា​ពេល​ថ្មី​ៗ​នេះ បន្ទាប់​​ពី​រូប​លោក​បាន​ងាក​មក​ចាប់​អាជីព​ជា​អ្នកចម្រៀង​។ លោក​នៅ​តែ​នាំមុខ​តារា​ភេទ​ទី​៣ លេចធ្លោ​ដដែល បើ​ទោះជា​មាន​អ្នក​ថ្មី​ៗ​ឡើង​មក​ក៏​ដោយ ក៏​លោក​ម៉ា​ដូ​ណា​រំលេច​អ្វី​ប្លែក​ៗ​គួរ​ឱ្យ​ទាក់ទាញ​រហូត​ល្បីឈ្មោះ​។

​វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ Madona Cutee

https://www.facebook.com/madona.cutee.3/videos/1841710882797978/

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ