ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​លែង​អតីត​មេដឹកនាំ​ប្រឆាំង ​ក្រោយ​ការ​លើកលែងទោស

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីត​មេដឹកនាំ​ប្រឆាំង​ម៉ា​ឡេ​ស៊ី លោក​អាន​វ៉ា​អ៊ី​ប្រា​ហ៊ីម​ត្រូវ​បាន​ដោះ​លែង​កាលពី​ថ្ងៃ​ទី​១៦​ឧសភា ក្រោយ​ទទួល​បានការ​លើកលែងទោស​របស់​ព្រះមហា​ក្សត្រ ដែល​បើកផ្លូវ​ឲ្យ​លោក​វិល​ត្រឡប់​ចូល​ក្នុង​ឆាកនយោបាយ​វិញ ដើម្បី​បន្ត​តំណែង ពី​នាយក​រដ្ឋមន្ត្រី​ថ្មី អាយុ​៩២​ឆ្នាំ​លោក​មហា​ធៀរ​មហា​ម៉ា​ដ បន្ទាប់​ពី​ជ័យជម្នះ​ជា​​ប្រវត្តិ​សាស្ត្ររបស់​គណបក្សប្រឆាំង…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីត​មេដឹកនាំ​ប្រឆាំង​ម៉ា​ឡេ​ស៊ី លោក​អាន​វ៉ា​អ៊ី​ប្រា​ហ៊ីម​ត្រូវ​បាន​ដោះ​លែង​កាលពី​ថ្ងៃ​ទី​១៦​ឧសភា ក្រោយ​ទទួល​បានការ​លើកលែងទោស​របស់​ព្រះមហា​ក្សត្រ ដែល​បើកផ្លូវ​ឲ្យ​លោក​វិល​ត្រឡប់​ចូល​ក្នុង​ឆាកនយោបាយ​វិញ ដើម្បី​បន្ត​តំណែង
ពី​នាយក​រដ្ឋមន្ត្រី​ថ្មី អាយុ​៩២​ឆ្នាំ​លោក​មហា​ធៀរ​មហា​ម៉ា​ដ បន្ទាប់​ពី​ជ័យជម្នះ​ជា​​ប្រវត្តិ​សាស្ត្ររបស់​គណបក្សប្រឆាំង ។

អាយុ​៧០​ឆ្នាំ លោក​អាន​វ៉ា​បាន​ចេញពី​មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ជា​កន្លែង​លោក​ចូល​ដើម្បី​វះកាត់​ស្មា ក្រោម​របប​ឃុំឃាំង​។​លោក​ស្ថិត​នៅ​ក្នុង​គុក​រយៈពេល​៣​ឆ្នាំ​ក្រោយ​ការ​កាត់ទោស​លោក​កាលពី​ឆ្នាំ​២០១៥ ដាក់គុក​លោក​៥ ឆ្នាំ​ពី​បទ​រួម​ភេទ​ដូច​គ្នា។

ដោយ​ញញឹម​ពព្រាយ ស្លៀកពាក់​ពណ៌​ខ្មៅ​លោក អាន​វ៉ា​ត្រូវ​ទទួល​ដោយ​បណ្ដា​អ្នក​កាសែត មុន​ពេល​ចាកចេញ​តាម​រថយន្ត​មួយ​គ្រឿងដើម្បី​ចូល​គាល់​ព្រះមហាក្សត្រ​ម៉ា​ឡេ​សី​ុ ។ ការ​ដោះ​លែង​រូប​លោក កំណត់​ពីរ​បត់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៃ​សភាពការណ៍ នយោបាយ​ក្នុង​ប្រទេស​ពហុ​ជនជាតិ​មាន​ប្រជាជន​៣២​លាន​នាក់​នោះ ក្រោយ​ពី​បរាជ័យ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​បោះ​ឆ្នោត កាលពី​ថ្ងៃ​ទី​៩​ឧសភា​របស់​ក្រុមចម្រុះ​ដែល កាន់​អំណាច​​ចាប់ពី​ប្រទេស​ទទួល​បាន​ឯករាជ្យ​ពី​ឆ្នាំ​១៩៥៧​មក ។ ក្រុមចម្រុះ​ប្រឆាំង​ដឹកនាំ​ដោយ​​លោក​មហា​ធៀរ ហើយ​គាំទ្រ​ដោយ​លោក​អាន​វ៉ា​ដណ្ដើម​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ