ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ហើយ​នៅ​តែ​ផ្គើន​មិន​ស្តាប់​ ​ប្រើ​ធម៌​ក្តៅរុះចោលខ្ទេចគ្មានសល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ដឹកនាំ​ដោយ​លោក ស៊ូ សោ​គន្ធ អភិបាលរង​បាន​ចុះ​ទៅ​រុះរើ​រោង​ចាំ​ដី​មួយ​កន្លែង​របស់​លោក មាស សា​វឿ​ន ដែល​នៅ​តែ​សាងសង​រំលោភ​លើ​ដី​ទំនាស់ ។…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ដឹកនាំ​ដោយ​លោក ស៊ូ សោ​គន្ធ អភិបាលរង​បាន​ចុះ​ទៅ​រុះរើ​រោង​ចាំ​ដី​មួយ​កន្លែង​របស់​លោក មាស សា​វឿ​ន ដែល​នៅ​តែ​សាងសង​រំលោភ​លើ​ដី​ទំនាស់ ។ ការ​ចុះ​រុះរើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ ។

លោក ស៊ូ សោ​គន្ធ អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ​បានអោយ​ដឹង​ថា ការ​ចុះ​រុះរើ​រោង​ដែល​សង់​រំលោភ​លើ​ដី​ទំនាស់​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់ ឈ្មោះ លឹ​ម សុ​វ​ណ្ណា ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជា​ម្ចាស់​ដី ។ លោក​អភិបាលរង​បានអោយ​ដឹង​ទៀត​មុន​ពេល​ចុះ​រុះរើ​អាជ្ញាធរ​បាន​ចុះ​មក​ហាមឃាត់ និង​ណែនាំ​អោយ​រុះរើ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​តែ​លោក មាស សា​វឿ​ន មិន​ស្តាប់ ចេះ​តែ​សង់​លើ​ដី​ទំនាស់​នោះ​ជា​បន្តបន្ទាប់​ទើប​អាជ្ញាធរ​ចុះ​មក​ប្រើ​វិធាន​ការណ៍​រដ្ឋបាល​តែ​ម្តង ។ ការ​ប្រើ​វិធាន​ការណ៍​រដ្ឋបាល​ចុះ​រុះ​រោង​នោះ​បាន​សម្រេច​ជោគជ័យ​ទោះបី​មានការ​តវ៉ា​យ៉ាងណា​ក៏​ដោយ​អាជ្ញាធរ​លែង​យោគយល់​ទៀត​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ដី​ទំនាស់​នោះ​មាន​ទំហំ​ប្រមាណ​ជាង​១​ហិ​កតា​ដែល​មាន​ទំនាស់​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​រវាង​ឈ្មោះ លឹ​ម វ​ណ្ណា និង​ឈ្មោះ មាស សា​វឿ​ន ដែល​ធ្លាប់​មានរឿង​អាស្រូវ​ដីធ្លី និង​ធ្លាប់​ជាប់គុក ។ នៅ​ក្នុង​ការ​ប្រើ​វិធាន​ការណ៍​រដ្ឋបាល​នេះ​គេ​ឃើញ​ក្រុម​គ្រួសារ​របស់​លោក មាស សា​វឿ​ន ដែល​ជា​អ្នក​ចាំ​ដី​ប្រមាណ​ជិត​១០​នាក់​ប្រដាប់​ដោយ​កាំបិត ពូថៅ ធ្វើការ​រារាំង​អាជ្ញាធរ និង​ប្រើ​ពាក្យ​សំដី​ធ្ងន់​ៗ​ដាក់​អាជ្ញាធរ​ផង​ដែរ​ព្រមទាំង​ដុត​កំទេច​របស់របរ​មួយ​ចំនួន​ចោល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ