ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អា​ណិត​ណាស់​ស្លា.ប់​នៅ​កន្លែងម្នាក់ និង​មាន​កៀប​ជាប់​នឹង​រថយន្ត​ជិត​ឆេះ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​បើករថយន្ត​ស៊េរី​ទំនើប ពណ៌​ស ស្រវឹងស្រា បើក​ក្នុង​ល្បឿ​ង​យ៉ាង​លឿន​ដូច​ហោះ​ក៏​បាន​រេ​ចង្កូត​បុក​ឃឿ​ន​សួរ​ច្បារ ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ហោះ​ផ្លោង​ទៅ​បុក​បង្គោល​ស្លាក​ប៉ាណូ​ព្រះករុណា​ព្រះ​សីហ​មុន្នី​បាក់ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​កៀប​ជាប់​អ្នក​ជិះ​ក្នុង​រថយន្ត​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់…

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​បើករថយន្ត​ស៊េរី​ទំនើប ពណ៌​ស ស្រវឹងស្រា បើក​ក្នុង​ល្បឿ​ង​យ៉ាង​លឿន​ដូច​ហោះ​ក៏​បាន​រេ​ចង្កូត​បុក​ឃឿ​ន​សួរ​ច្បារ ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ហោះ​ផ្លោង​ទៅ​បុក​បង្គោល​ស្លាក​ប៉ាណូ​ព្រះករុណា​ព្រះ​សីហ​មុន្នី​បាក់ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​កៀប​ជាប់​អ្នក​ជិះ​ក្នុង​រថយន្ត​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ​សយ សាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ល្អក់ ឃុំ​កំពុងថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​២​នាក់​ទៀត​រង​របួសធ្ងន់​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញបុរស​៣​នាក់ បើករថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AS- 9229 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បើក​ចេញ​មក​ពី​ម្តុំ​ព្រែក​លៀប គោលបំណង​បើក​ចូល​ក្រុងភ្នំពេញ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ត្រង់​ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ផ្លូវ​រៀង​កោង ហើយ​រថយន្ត​មិនបាន​បន្ថយល្បឿន​នោះ​ទេ​ក៏​ជិះ​ទៅ​បុក​ឃឿ​ន​សួរ​ច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ហោះ​ទៅ​បុក​នឹង​បង្គោល​ស្លាក​ប៉ាណូ​ដែល​តាំង​រូប​ព្រះករុណា​ព្រះបាទ​សីហ​មុន្នី បណ្តាល​ឲ្យ​បាក់​ដួល​បង្គោល​ប៉ាណូ ។

ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ឆេះ​ហុយផ្សែង​ទ្រលោម ភ្លាម​ៗ​នោះ​ដែរ​បុរស​៣​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​បាន​កៀប​ជាប់​នៅ​ក្នុង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​រួម​នឹង​ប្រជាពលរដ្ឋ​នាំ​គ្នា​អន្តរាគមន៍​ជួយ​ទាញ​យក​ទាំង​តៃកុង​រថយន្ត និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​យក​ចេញ​មក​ក្រៅ រួច​ដាក់​នៅ​លើ​រថយន្ត​សង្គ្រោះ​យក​ទៅ​ព្យាបាលនៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជា​អកុសល​តៃកុង​រថយន្ត​ត្រូវ​បាន​ស្លាប់ ក្រោយ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​១៥​នាទី រីឯ​២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ដោយ​ក្នុង​នោះ​បុរស​ម្នាក់​របើក​សាច់​លលាដ៍ក្បាល ។

ដោយឡែក​រថយន្ត​បង្ក​វិញ​ខូចខាត​ខ្ទេច​ស្ទើរតែ​១០០​ភាគរយ​នឹង​ឆេះ​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​៥​បំពង់​នៅ​មិន​ទាន់​រលត់​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​មក​បាញ់​កុំ​ឲ្យ​ឆេះ​រាលដាល​បន្ត​ទៀត ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ។ រីឯ​សព​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ដ​ម្ក​ល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ