រាជធានីភ្នំពេញ ៖ បើទោះបីជាបានសម្រេចចែកផ្លូវដើររៀងខ្លួនក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះសង្គ្រាមពាក្យសម្តីរវាង ឈិន សុធារី និងលោក សុវណ្ណ មករា ព្រមទាំងគ្រួសាររបស់លោកនៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ ។ ជាក់ស្តែងនៅពេល ថ្មីៗកន្លងមក ឈិន សុធារី បានបង្ហោះសារដ៏វែងមួយបង្ហាញពីកំហឹងរបស់ខ្លួន និងរិះគន់សម្តៅលើអតីតស្វាមីលោក សុវណ្ណ មករា និងក្រុមគ្រួសារ ។
បើយោងតាមការសរសេរបង្ហោះរបស់ ឈិន សុធារី ថា «សាហាវជាងក្នុងខ្សែភាពយន្តទៀត ជីវិតគ្រួសាររបស់លោកខ្វះការអប់រំ ទាំងមេ ទាំងកូន អត់សីលធម៌ គ្មានយុត្តិធម៌ គ្មានគុណធម៌នៅក្នុងខ្លួន អាត្មានិយម ស្រឡាញ់តែខ្លួនឯង គ្មានភាពស្មោះត្រង់ ចរិតមួយគ្មានពីរ មួលបង្កាច់ បំផ្លើស ចាក់ដោត ដើម្បីតែផលប្រយោជន៍ខ្លួនឯងហ៊ានធ្វើរឿងអសីលធម៌ ហិង្សា និងនិយមកេងប្រវ័ញ្ចទ្រព្យ និងញើសឈាមអ្នកដទៃយកមកធ្វើជារបស់ខ្លួន ។
អ្វីដែលសំខាន់ចូលចិត្តបំប៉ោងសាច់រឿង និងរូបភាព គ្មានទំនួលខុសត្រូវ មិនស្គាល់ខ្លួនឯងច្បាស់ គំនិតអគតិ ឆបោក ឈ្លើយមួយតំណ ស្រុះដៃជើងគ្នាដូចអង្រង ធ្វើខុសខ្លួនឯងចូលចិត្តណាស់ខាងថ្កោលទោសឲ្យអ្នកដទៃដោយគេគ្មានកំហុស។ ធ្វើល្អគ្រប់យ៉ាងសូម្បីតែពាក្យអរគុណមួយម៉ាត់ក៏គ្មាន ហ៊ានបំពានមកខ្ញុំម្តងហើយម្តងទៀតដោយមិនខ្លាចច្បាប់ ល្មមបញ្ឈប់វប្បធម៌បៀមឈាមព្រួសដាក់គេ បំពានលើគេ អត់ហេតុផលទៀតទៅ ចង់ល្អខ្លួនឯងក៏ល្អចុះ សុំកុំទម្លាក់ឲ្យគេ ។
ជិវិតខ្វះការអប់រំ ព្រមនឹងគ្រួសារអត់មេអត់បាប្រដៅ តែបើមេយ៉ាងម៉េច កូនក៏មិនទៅជាបែបនេះដែរ ស្លឹកឈើវាជ្រុះមិនឆ្ងាយពីគល់ ចរិតបញ្ច្រាសទិសគេមកវិញជាវប្បធម៌របស់លោកឯង និងគ្រួសារលោកឯង វាគ្មានអ្វីចម្លែកទេ ចម្លែកត្រង់ថាគ្នាមួយហ្វូងព្រួតរកប្រើហិង្សា និងជេរប្រមាថដែរ គេជាស្រីក្បាលមួយ ហើយជាស្រីដែលធ្លាប់មានគុណចំពោះលោកឯង ។
ពាក្យថារមិលគុណនិយាយវាមិនខុសទេ គ្រួសារលោកទាំងអស់នឹងទទួលផលកម្មដោយសារតែលោក និងគ្រួសារមានភាពលោភលន់ សាងបាបទៅអ្នកដទៃ ដោយសារភាពអាត្មានិយមរបស់ខ្លួនឯង និងជាន់ពន្លិចកិត្តិយសរបស់គេដើម្បីឱ្យគេមើលថា ខ្លួនធ្វើអ្វីក៏ត្រឹមត្រូវ ចិត្តជាទេវទត្តមាត់ជាទេវតា ផ្អែមរលួយ ល្អតែមុខ នៅក្នុងចិត្តដូចជាបិសាច ឱ្យតែបានឆី ។ ចូលចិត្តបោកប្រាស់មនោសញ្ចេតនាអ្នកដទៃ និងមនុស្សជុំវិញខ្លួនដែលគេមានចិត្ត និងបេះដូងស្មោះ ខំអាណិត និងស្រលាញ់ ជឿជាក់ មើលងាយទឹកចិត្តរបស់គេ ។
លោកឯងនឹងរងទុក្ខមួយជីវិត ទេវតាមិនជួយមនុស្សអាក្រក់ទេ យូរហើយនិងឆាប់ ។ ពួកចរិតគ្រួសារបែបនេះគ្មានថ្ងៃដែលជោគជ័យឡើយ ។ ត្រូវចាំទុកថាលោកនឹងមិនអាចជួបមុខ កូនៗរបស់ខ្ញុំតទៅទៀតបានឡើយ ចង់ដឹងសាកមើលចុះ ។ សំខាន់ពេលនេះមិនចង់ឈ្លោះជាមួយនឹងតារាពូសម្តែង ហើយគ្មានការណ៍ពិត ។ ភាគច្រើនយើងនិយាយហេតុផល គេអត់និយាយហេតុផល ឈ្លោះដាច់មាត់ចោល អ៊ីចឹងកុំឲ្យថោក និងអន់សាច់ សុខចិត្តដើរចេញ ។ គេមិនចង់ជ្រលក់សោះ ចេះតែមកជ្រលក់ជាមួយគេធ្វើអ្វី ខ្ជិលនាំតែធូរថ្លៃ ។ ផ្ញើជូនលោកតារាសម្តែងទាំងខ្ពស់មុខថ្លៃថ្នូរទាំងគ្រួសារ កំពូលថ្លៃថ្នូរ និងពោរពេញទៅដោយក្រមសីលធម៌ខ្លាំង ហើយពូកែចាប់កំហុស និងប្រកាន់ផងថា យើងខ្ញុំនឹងធ្វើអ្វីគឺធ្វើទៅតាមច្បាប់ ទេវតាមានភ្នែក អ្នកណាសាងអ្នកនោះនឹងទទួល ។
សូមជំរាបថាលោក និងបងប្អូនលោកឯងរាល់គ្នាផងថា ឪពុក និងម្តាយរបស់ខ្ញុំ លោកឯងក៏ធ្លាប់មិនបានគួរសម គ្មានសីលធម៌នឹងពួកគាត់ដូចគ្នា ពេលខ្លះ តែហេតុអីក៏ពួកគាត់មិនប្រកាន់? ដូច្នេះសូមពិចារណារាល់អំពើដែលលោកឯង និងគ្រួសារបានធ្វើ សូមមានខួរចេះគិតផង រស់នៅជាមនុស្ស រស់ក្នុងសង្គមនឹងគេដែរ តែមិនយកភ្នែកមើលគេមើលឯង ខុសគេហួសថ្លែង តែៗ ស្ករៗ គ្មានខួរគិត អត់ចំណេញ ។ មិនចង់ផុសរឿង អ៊ីចឹងៗទេបងប្អូនអើយ ខានផុសរឿងអ៊ីចឹងយូររាប់ខែឆ្នាំហើយ ។ ចោលវប្បធម៌បែបនេះមួយឆ្នាំជាងកន្លងផុតបន្តិចហើយ ដោយសារមិនចង់មានបញ្ហាវែងឆ្ងាយ ហើយក៏តាំងចិត្តអត់ទ្រាំរួចហើយដែរ តែឥឡូវវាហួសកម្រិតក្នុងការនិយាយមិនបានសាកល្បងផុស អ៊ីចឹងៗម្តងទៀតមើលតើវាមានរឿងកើតឡើង »។
បន្ទាប់ពីអ្នកនាងឈិន សុធារី សរសេរបែបនេះមក នៅមិនទាន់ឃើញមានការតបតពីលោក សុវណ្ណ មករា នៅឡើយទេ ៕
ចែករំលែកព័តមាននេះ