ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេន​ដាល ជេ​ន័​រ ស្លៀក​រ៉ូ​ប ស្ដើង​មើល​ធ្លុះ​សម្រស់​ខាងក្នុង

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ខេន​ដាល ជេ​ន័​រ​(Kendall Jenner) តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បី ជា​ប្អូនស្រី​របស់​នាង​គី​ម កា​ដា​សៀន បាន​បង្ហាញខ្លួន​នៅ​ក្នុង​ពិធី​«Chopard» ដោយ​មាន​តារា…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ខេន​ដាល ជេ​ន័​រ​(Kendall Jenner) តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បី ជា​ប្អូនស្រី​របស់​នាង​គី​ម កា​ដា​សៀន បាន​បង្ហាញខ្លួន​នៅ​ក្នុង​ពិធី​«Chopard» ដោយ​មាន​តារា ល្បី​ៗ​ជា​ច្រើន​នាក់​ចូលរួម ។ លេចធ្លោ​អស្ចារ្យ​នាង​ខេន​ដាល ជេ​ន័​រ​ស្លៀក​រ៉ូ​ប​ស្ដើង​មើល​ធ្លុះ​ខាងក្នុង​ខណៈ​នាង​អត់​ពាក់អាវ​ទ្រនាប់​ទេ ។ គ្រានោះ​អ្នក​ណា​ក៏​ចាប់អារម្មណ៍​មើល​នាង​ដែរ ។

ក្នុង​មហោស្រព​ភាពយន្ត​នៅ​ក្រុង​កាន ប្រទេស​បារាំង មាន​តារា ល្បី​ៗ​ជា​ច្រើន​នាក់​ចូលរួម ក្នុង​ពិធី «Chopard» ដែល​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​មហោស្រព​ភាពយន្ត​នោះ ។ តារា ម្នាក់​ៗ​តុបតែង​កាយ ប្លែក​ៗ​គ្នា​ទាក់ទាញ ការ​ចាប់អារម្មណ៍​ពី​មហាជន ។ ក្នុង​ចំណោម​នោះ​នាង​ខេន​ដាល ជេ​ន័​រ ដូច​អត់​ស្លៀកពាក់​ដោយ​គេ​អាច​មើលឃើញ​សម្រស់​ដើមទ្រូង និង​ឈុត​ក្នុង​ខាងក្រោម ។ រាង​កាយ​នាង​លម្អ​ដោយ​ក្រវិល​ពី​ក្រុមហ៊ុន «Chopard» និង​ស្បែកជើង​ពី​ហាង​«Christian Louboutin» ។

នាង​ខេន​ដាល ជេ​ន័​រ រីករាយ​ស្រស់ស្រាយ​ណាស់នា​គ្រានោះ ។

នាង​ខេន​ដាល ជេ​ន័​រ ទើបតែ​សម្រាលកូន ហើយ​កូន​នោះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​មិនមែន​ជា​តំណក់ឈាម​ជាមួយ​ស្វាមី​របស់​នាង​ទេ តែ​ជាមួយ​អង្គរក្ស​រាង​សង្ហា​របស់​នាង​ទៅ​វិញ ។ រឿង​មិន​ច្បាស់លាស់​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ចាប់អារម្មណ៍​របស់​មហាជន ៕