ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់ និង​របួសធ្ងន់​៤​នាក់ បង្ក​ដោយ​ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​៤​នាក់​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវលំ​ក្រាល​កំទេច​ថ្ម​មួយ​កន្លែង​ត្រង់​ចំណុច​ព្រៃ​ល្វា ក្នុងភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​៤​នាក់​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវលំ​ក្រាល​កំទេច​ថ្ម​មួយ​កន្លែង​ត្រង់​ចំណុច​ព្រៃ​ល្វា ក្នុងភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បាន​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​មិន​បាន​ពាក់មួក​សុវត្ថិភាព ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១A-៤៤១៥ បើកបរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​យ៉ាង​ពេញទំហឹង​ ម៉ាក​យ៉ា​ម៉ា​ហា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១E-៤៥២៤ បើកបរ​ពី​កើត​ទៅ​លិច បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​៤​នាក់​ទៀត​រង​របួសធ្ងន់​តែ​ម្តង ។

តាម​ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​រួម​មាន អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១A-៤៤១៥ ឈ្មោះ​ញឹក ធី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​៤​នាក់ (​ប្តី ប្រពន្ធ និង​កូន​) ម៉ាក​យ៉ា​ម៉ា​ហា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១E-៤៥២៤ អ្នកបើកបរ​ឈ្មោះ​យ៉ា​ន់ តាក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ប្តី រង​របួសធ្ងន់​, ឈ្មោះ រឹម ភា អាយុ​៣៣​ឆ្នាំ ជា​ប្រពន្ធ របួសធ្ងន់​, ឈ្មោះ ទី រ​ត្ន័ ភេទ​ប្រុស អាយុ​៣​ឆ្នាំ ជា​កូន របួសធ្ងន់ និង​ឈ្មោះ ទី ស្រី​មុត ភេទ​ស្រី អាយុ​៨​ខែ ជា​កូន រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​៤​នាក់​រស់នៅ​ភូមិ​បឹង ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​សព​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ