ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ​ថា គណបក្ស​ណាខ្លះ​ដែល​គ​ជប​ទទួលស្គាល់​ជា​ផ្លូវការ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ចំនួន​៤​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) នៅ​ថ្ងៃ​ទី​១២ ខែឧសភា​នេះ​ប្រកាស​ទទួលស្គាល់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ…

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ចំនួន​៤​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) នៅ​ថ្ងៃ​ទី​១២ ខែឧសភា​នេះ​ប្រកាស​ទទួលស្គាល់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ។ ក្នុង​នោះ​គណបក្ស​៦​បាន​ដាក់​ពាក្យ​ចូល​គជ​ប​នឹង​កំពុង​ត្រួតពិនិត្យ ។

ដោយឡែក​គណបក្ស​៧​ទៀត​បាន​ប្រកាស​ថា នឹង​ចូល​ដោយ​បាន​តម្កល់​ប្រាក់​១៥​លាន​រៀល​ក្នុង​បក្ស​មួយ​នៅ​រតនាគារ​ជាតិ ។ គជ​ប​បាន​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថា គណបក្ស​ដែល​បាន​ទទួលស្គាល់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ឈរឈ្មោះ​នៅ​២៥​មណ្ឌល គណបក្ស​យុវជន​កម្ពុជា​ឈរឈ្មោះ​១៧​មណ្ឌល គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឈរ​២៥​មណ្ឌល និង​គណបក្ស​សញ្ជាតិ​កម្ពុជា​ឈរ​២៥​មណ្ឌល នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។
ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៦​មាន​អាសនៈ​ចំនួន​១២៥ ។ ចំពោះ​គណបក្ស​ដែល​បាន​ដាក់​ពាក្យ​ចូល​គជ​ប​នៅ​ថ្ងៃ​ទី​១៣ នៃ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​កំពុង​ត្រូវ​បាន​ត្រួតពិនិត្យ​រួម​មាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច (​ឈរឈ្មោះ​២៥​មណ្ឌល​) គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (​ឈរឈ្មោះ​២៥​មណ្ឌល​) គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(​ឈរឈ្មោះ​២៥​មណ្ឌល​) គណបក្ស​ពន្លឺ​ថ្មី​(​ឈរឈ្មោះ​១៣​មណ្ឌល​) គណបក្ស​ខ្មែរ​តែ​មួយ​(​ឈរឈ្មោះ​១៦​មណ្ឌល​)​និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(​ឈរឈ្មោះ​២៦​មណ្ឌល​) ។


ចំណែក​គណបក្ស​ចំនួន​៧​ដែល​បាន​តម្កល់​ប្រាក់​១៥​លាន​រៀល​នីមួយ​ៗ​នៅ​រតនាគារ និង​មិន​ទាន់​បាន​ដាក់​ពាក្យ​ចូល​គជ​ប​នៅឡើយ​គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែឧសភា​នេះ​រួម​មាន ៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​ខ្មែរ​ក្រោក គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​មាតុភូមិ​យើង និង​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី ៕

កែសម្រួលដោយ