ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចផ្សារណាស់… ក្រោយឃើញមិត្តភក្តិបង្ហោះ​សារបុរស​ត្រូវឡាន​បុកស្លា.ប់​​ហើយ​រត់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត នាព្រឹកថ្ងៃទី១២ ឧសភា ពាក់ព័ន្ធ​ករណី​គ្រោះ​ថ្នាក់ចរាចរណ៍​ដែល​បុរស​ម្នាក់​​ត្រូវ​បាន​​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿងបើក​បុក​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅនឹងកន្លែងនោះ គឺ​​​កំពុង​ធ្វើ​​ឱ្យ​មិត្តភក្តិ​​​ជា​​ច្រើន​​នាក់របស់គាត់​​មានការ​ភ្ញាក់​​ផ្អើល ​និង​អារម្មណ៍​​​ក្ឌុក​ក្ឌួ​ល​អាណិត​ស្រណោះ​ ព្រោះ​តែ​​គាត់ (​ជន​រង​គ្រោះ​)…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត នាព្រឹកថ្ងៃទី១២ ឧសភា ពាក់ព័ន្ធ​ករណី​គ្រោះ​ថ្នាក់ចរាចរណ៍​ដែល​បុរស​ម្នាក់​​ត្រូវ​បាន​​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿងបើក​បុក​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅនឹងកន្លែងនោះ គឺ​​​កំពុង​ធ្វើ​​ឱ្យ​មិត្តភក្តិ​​​ជា​​ច្រើន​​នាក់របស់គាត់​​មានការ​ភ្ញាក់​​ផ្អើល ​និង​អារម្មណ៍​​​ក្ឌុក​ក្ឌួ​ល​អាណិត​ស្រណោះ​ ព្រោះ​តែ​​គាត់ (​ជន​រង​គ្រោះ​) នឹង​ជិត​​ដល់​ចូល​រោង​ការ​ទៅ​​ហើយ ខណៈ​ធៀប​ការក៏​បាន​បោះ​ត្រៀម​រួចរាល់​​ផង​ដែរ ។

គួរ​រំលឹក​ថា ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់ កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ឧសភា ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្ទឹង​ចក ឃំ​ុ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី ហើយ​រថយន្ត​នោះ​បាន​បើក​រត់​បាត់ស្រមោល ។ ជន​រង​គ្រោះ​ឈ្មោះ​គន រើ​ន អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ក្រ​ឡោម
​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​C125 ពណ៌​ក្រហម ពាក់​ស្លាក​លេខ​បាត់ដំបង 1AA-9436 ។

ជាង​នេះ​ទៅ​ទៀត ក្រុម​មិត្តភក្តិ​ទាំងអស់​ បាន​សរសេរ​សារ​ជា​ច្រើន​បង្ហោះ​តាម​បណ្តាញ​សង្គម ចំពោះ​ការ​បាត់​​បង់ជីវិតភ្លាមៗ​របស់​​មិត្តភក្តិរូបនេះ ដោយអ្នក​ខ្លះ​​សរសេរថា «​សូម​ជាតិ​ក្រោយ កុំឱ្យ​ពួកម៉ាក់​​កើតមក​ដូច​​ជាតិ​​នេះ​» ។

ជា​ថ្មី​ម្តង​ទៀត សូមក្រើន​រំលឹក​​ទៅដល់​អ្នក​បើកបរ​​​បង្ក​​ដែល​​កំពុង​គេចខ្លួន​នោះ ​​ជួយ​ក្រឡេក​​មើលក្រោយ​ឡើងវិញផង តើ​ការ​បាត់បង់​ជីវិត​របស់​គេ​​នេះ អ្នក​ណាខ្លះ​​​​ឈឺចាប់​​? សូមអ្នក​បង្ក​នោះ មេត្តា​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ក្នុង​​ការ​បើកបរ​របស់​ខ្លួន ត្រូវ​តែ​មានការ​ទទួលខុសត្រូវ កុំ​បុក​គេ​ហើយ ​អាង​តែ​រត់​បាត់​ប្រះ​អាយុ​បែប​នេះ ​ ។

គួររំលឹកថា ៖

https://kohsantepheapdaily.com.kh/article/636040.html

អត្ថបទសរសេរ ដោយ