ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីផឹកស៊ី​ជិះ​ម៉ូតូ​បុក​រថយន្ត​កំពុង​បត់​ឆ្លងផ្លូវ សន្លប់​ម្នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​បើក​បត់​ឆ្វេង​ឆ្លងផ្លូវ ក៏​ត្រូវ​ម៉ូតូ​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​បើក​បត់​ឆ្វេង​ឆ្លងផ្លូវ ក៏​ត្រូវ​ម៉ូតូ​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ
ចំណុច​ផ្លូវ​៣៦០ កែង​នឹង​ផ្លូវ ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​៣​ខណ្ឌចំការមន ។

 តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​រួម​ជាមួយ​នារី​ម្នាក់ បាន​បើករថយន្ត​ម៉ាក​កាម​រី បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ-៤០០៩ ធ្វើ​ដំណើរ​តាម​ផ្លូវ ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ អ្នកបើកបរ​បាន​បើករថយន្ត​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​៣៦០ ស្រាប់តែ​ពេល​រថយន្ត​បត់​បាន​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​៣​នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CC-៩០២០ ចេញពី​កម្មវិធី​ជួបជុំ​មិត្តភក្តិ ក្នុង​ស្ថានភាព​ស្រវឹង បាន​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​រថយន្ត​កាម​រី​បា​ឡែ​ន​ចំ​ថ្ពាល់​មុខ​ចំហៀង​ខាងស្តាំ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​ហោះ​ផ្ទប់​ទៅ​បុក​នឹង​កញ្ចក់​រថយន្ត​រង​របួស​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ ចំណែក​អ្នក​ជិះ​ពី​ខាងក្រោយ​២​នាក់​ទៀត រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច រីឯ​ម៉ូតូ​វិញ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ ។

ដោយឡែក​ខាង​រថយន្ត​វិញ​រង​ការ​ខូចខាត​ក្រ​ពិត​ថ្ពាល់មុខ​​ចំហៀង​ខាងស្តាំ និង​បែក​កញ្ចក់​ខាង​មុខ មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​មិន​មាន​ដំណោះស្រាយ ទើប​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ