ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង វិមាន​អាហារ ទីតាំង​ពោរពេញ​ដោយ​សក្តានុពល​ខ្ពស់ និង​សំបូរ​បែប​សម្រាប់​អតិថិជន​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ស្ថិត​នៅ​តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​ និង​ជា​តំបន់​ប្រជុំជន​ដ៏​សំខាន់​​នៅ​ក្រុងភ្នំពេញ គម្រោង វិមាន​អាហារ ឬ​ហៅ​ថា «The Food Palace»…

រាជធានី​ភ្នំពេញ ​៖ ស្ថិត​នៅ​តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​ និង​ជា​តំបន់​ប្រជុំជន​ដ៏​សំខាន់​​នៅ​ក្រុងភ្នំពេញ គម្រោង វិមាន​អាហារ ឬ​ហៅ​ថា «The Food Palace» ដែល​ជា​គម្រោង​ផ្តោត​ទៅ​លើ​ការ​លក់​អាហារ ​និង​ភេសជ្ជ​:​គ្រប់​ប្រភេទ​ដែល​មាន​រចនា​បទ​គ្រប់​ជាតិ​​សាសន៍​ គឺជា​ទីតាំង​ដែល​អតិថិជន​នឹង​ទទួល​បាន​នូវ​រសជាតិ​អាហារ​ប្លែក​ៗ​ និង​តំបន់​កំសាន្ត​ដ៏​ទាក់ទាញ ។​

គម្រោង វិមាន​អាហារ មិន​ត្រឹម​ជាទី​តាំង​ផ្តល់​នូវ​ឱកាស​នៃ​ការ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​ស្រឡាង ឬ​ការ​ពង្រីក​អាជីវកម្ម​របស់​លោក​អ្នក​នោះ តែ​សម្រាប់​អតិថិជន​វិញ​ពេល​អញ្ជើញ​ទៅ​ទីតាំង វិមាន​អាហារ ឬ​ហៅ​ថា «The Food Palace» អតិថិជន​នឹង​ទទួល​បាន​នូវ​អ្វី​លើស​ពី​រំពឹង​ទុក ដូច​ជា​ការ​ទទួលទាន​អាហារ​ឆ្ងាញ់​ៗ​គ្រប់​រសជាតិ ហើយ​ក៏​ជាទី​កន្លែង​​មាន​សួន​កំសាន្ត​ដ៏​ធំ​ជាងគេ​នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​អតិថិជន​នឹង​បាន​ចូល​លេង​សួន Jurassic Cambodia Dinos Alive ដែល​មាន​តែ​មួយ​នៅ​កម្ពុជា និង​ជាទី​តាំង​ដែល​នឹង​មាន​វត្តមាន​អាហារ​ដ្ឋា​ន​ធំ​ៗ​ទំនើប​ៗ ផង​ដែរ​។

ទល់មុខ​និង​គម្រោង វិមាន​អាហារ ឬ​ហៅ​ថា «The Food Palace» គឺ​មាន​អគារ​ការិយា​ល័យ​កម្ពស់​ដល់​ទៅ ១៩ ជាន់ ដែល​មាន​ទាំង​ការ​បើកហាង​កាហ្វេ​ប្រ៊ែ​ន​ដែល​សុទ្ធតែ​ជា​កន្លែង​មាន​សក្តានុពល​ខ្ពស់​សម្រាប់​អាជីវករ​ធ្វើ​អាជីវកម្ម ។​

សូម​បញ្ជាក់​ថា​ គម្រោង វិមាន​អាហារ គឺ​ស្ថិត​នៅ​លើ​មហាវិថី OCIC លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​​ជាង ៣ ហិ​កតា ​ក្នុង​ទីក្រុង​រណប ​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC ស្ថិត​នៅ​ភាគ​​ខាងកើត​ជាប់​ច្រាំង​ទន្លេ​នៃ​រាជធានី​ភ្នំពេញ និង​ខាងឆ្វេង​ដៃ​នៃ​រង្វង់​មូល​ថ្មី​ជ្រោយ​ចង្វារ​​ត្រើយម្ខាង​នៃ​ស្ពាន​ជ្រោយចង្វារ ដែល​បច្ចុប្បន្ន​មាន​មហាវិថី​, គម្រោង​ផ្ទះល្វែង​អាជីវកម្ម​, សួន Jurassic Cambodia Dinos Alive, ដី​ជួល​អាជីវកម្ម​ចម្រុះ និង​សំណង់​សំខាន់​​ជា​ច្រើន​បាន​លេច​ចេញ​ជា​រូបរាង​រួច​ហើយ​នៅ​ក្នុង​ទីក្រុង​រណប​ដ៏​ធំ​មួយ​នេះ ។​

ចំណុច​គន្លឹះ​មួយទៀត​ដែល​ម្ចាស់​អាជីវកម្ម​មិន​អាច​មើល​រំលង​បាន​ពី​គម្រោង វិមាន​អាហារ នោះ​គឺថា ទីតាំង​នេះ​គឺជា​ចំណុច​ទាក់ទាញ​អតិថិជន​យ៉ាងច្រើន​ទៅ​កំសាន្ត ទទួល​​ទាន​អាហារ និង​ភេសជ្ជ​:​គ្រប់​ប្រភេទ ​និង​គ្រប់​រសជាតិ ព្រោះ​នៅ​ពេល​អតិថិជន​អញ្ជើញ​ទៅ​​ទីតាំង​នេះ គឺ​មាននូវ​អ្វី​គ្រប់យ៉ាង​លើស​ពី​កា​រំពឹង​នោះ ទាំង​រសជាតិ​អាហារ សួន​កំសាន្ត​ដ៏​ស្រស់​ស្អាត និង​ភោជនីយដ្ឋាន​ទំនើប​ៗ​។​

គម្រោង The Food Palace លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជាង ៣ ហិ​កតា​ដែល​មាន​ហាង​ និង​រទេះ​សរុប​ប្រមាណ​ជា ២២៥ ទីតាំង​សម្រាប់​ម្ចាស់​អាជីវកម្ម​, ភោជនីយដ្ឋាន ដែល​​មាន​បំណង​ពង្រីក​នូវ​មុខរបរ​របស់​ខ្លួន​នៅ​ទីក្រុង​រណប​ជ្រោយចង្វារ​។ ជាមួយនឹង​គ្រោង​​របស់​គម្រោង​មាន​រចនា​បទ​ខ្មែរ​សុទ្ធសាធ​, ទីតាំង​ធំ​ទូលាយ​ដែល​អំណោយផល​ដល់​​ភ្ញៀវ​ដោយ​មាន​ចំណត​ឡាន​ដល់​ទៅ ៣២៤​ចំណត និង​ចំណត​ម៉ូតូ ៦០៤​ចំណត និង​​អាច​ទទួលភ្ញៀវ​បាន​ដល់​ទៅ ៨០០​នាក់​នោះ តម្លៃ​នៃ​ការ​ជួល​ទីតាំង​ក៏​មាន​លក្ខណៈ​ធូរ​ថ្លៃ​ទៀត​ផង​។​

ម្ចាស់​គម្រោង The Food Palace បានឱ្យ​ដឹង​ថា ​សម្រាប់​តម្លៃ​ឈ្នួល​ទីតាំង​រទេះ​ដែល​មាន​​ទំហំ​ទីតាំង ១.៨ ម៉ែត្រ x ១.៨ ម៉ែត្រ​ គឺ​មាន​តម្លៃ​ចាប់ពី ១៥៥ ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ខែ និង​តម្លៃ​ឈ្នួល​ទីតាំង​ហាង ចាប់ពី​តម្លៃ ២៥០ ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ខែ ដែល​ទីតាំង​ហាង​​នីមួយ​ៗ​មាន​ទំហំ ២.៥ ម៉ែត្រ x ៣ ម៉ែត្រ ។ ម្ចាស់​គម្រោង​បាន​ផ្តល់​ទឹក​សម្រាប់​ប្រើ​ប្រាស់​​ដោយ​ឥត​គិតថ្លៃ ហើយ​លោក​អ្នក​គ្រាន់តែ​កក់​ប្រាក់​សម្រាប់​ការ​ជួល​ប្រភេទ​រទេះ ៥០០​ដុល្លារ និង​ប្រភេទ​ហាង ១.០០០​ដុល្លារ​។ អ្វី​ដែល​ម្ចាស់​គម្រោង​ផ្តល់​ជូន​យ៉ាង​អស្ចារ្យ​​ដល់​លោក​អ្នកផង​ដែរ​នោះ គឺ​ការ​រៀបចំ​តុ​កៅអី​សាធារណៈ ក្នុង​នោះ​ផង​ដែរ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​លោក លោកស្រី​ដែល​ជា​អ្នក​ជួល​ទីតាំង​ហាង​ និង​ទីតាំង​រទេះ គឺ​ម្ចាស់​គម្រោង​នឹង​ផ្តល់​ជូន​នូវ​ម៉ូត​រទេះ និង​ហាង​ជា​ទំហំ​ដល់​លោក លោក​ស្រី​តែ​ម្តង ។​

កុំ​ឲ្យ​ឱកាស​នៃ​ការ​ចាប់ផ្តើម​ជំនួញ ​និង​មុខរបរ​នៅ​តំបន់​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​មួយ​នេះ​រំលង​ទៅ​ផុត​ពី​ដៃ​របស់​លោក លោកស្រី អ្នក​នាង​ កញ្ញា​នោះ សូម​រួសរាន់​ធ្វើការ​ទំនាក់ទំនង​មក​កាន់​ម្ចាស់​គម្រោង​សម្រាប់​ធ្វើការ​កក់​ហាង ឬ​ក៏​ទីតាំង​រទេះ​តាម​រយៈ​ ៖ ទូរស័ព្ទ​លេខ​ 012 555-208/ 017 229-925/ 070 707-558 ឬ​ក៏​លោក​អ្នក​អញ្ជើញ​ចូល​ទៅ​កាន់​ការិយាល័យ​វិមាន​អាហារ​ដែល​មាន​ទីតាំង​ផ្ទះ​អាជីវកម្ម​នៃ​ខុន​ដូ​រុងរឿង ​ផ្ទះ​លេខ #E12 ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ទីក្រុង​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ