ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​២​ករណី​នេះ​មិនធម្មតា​ឡើយ ស្លា.ប់​ម្នាក់​នៅ​កន្លែង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​មួយ​បង្ក​ឡើង​ដោយ​ខ្លួនឯង តែ​សំណាង​មិន​មាន​អ្នក​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ គ្រាន់តែ​ស្ទះចរាចរណ៍​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤…

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​មួយ​បង្ក​ឡើង​ដោយ​ខ្លួនឯង តែ​សំណាង​មិន​មាន​អ្នក​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ គ្រាន់តែ​ស្ទះចរាចរណ៍​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤១-៤២ ត្រង់​ចំណុច​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ដែល​មាន​រថយន្ត​០១​គ្រឿង ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ ពណ៌​លឿង ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ ៣A-២៣៩២ សណ្តោង​រ៉ឺ​ម៉ក​ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ 4A-៣២០០ អ្នកបើកបរ​ឈ្មោះ អន សុខ​នាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​រំលិច ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរ​មក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​មក​ដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង ទទឹង​ផ្លូវ​បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​ទេ ។

ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត​បាន​កើតឡើង​ដោយ​ម៉ូតូ​សេ​១០០ ពន្លះ​សេ​១២៥ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​ថ្ងៃ​ទី ១០ ខែឧសភា ឆ្នាំ​២០១៨ លើ​ផ្លូវ​លេខ​១៤៣ ត្រង់​ចំណុច​ភូមិ​បិ​ល ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​សេ​១០០ កូរ៉េ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1S-០៤៥៥ អ្នកបើកបរ​ឈ្មោះ មួន សុខ​ឃួ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គោករ​ងៀង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បើកបរ​មក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះ​មក​ដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​១S-២៥២៨ អ្នកបើកបរ​ឈ្មោះ លីវ សុ​ខុន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ក្រាំង​ត្រឡាច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​សេ​១២៥ ស្លាប់​នៅ​កន្លែង​កើតហេតុ ។

លោក​បន្ត​ថា ក្រោយ​កើតហេតុ​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ទទួលយក​ទៅ​ធ្វើបុណ្យ ចំណែក​អ្នក​បើក​ម៉ូតូ​សេ​១០០ រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

រីឯ​វត្ថុ​តាង​ខូចខាត​ទាំង​០២​គ្រឿង ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស​ស្រុក​សំរោង​ទង រង់ចាំ​ឲ្យ​ភាគី​ទាំង​សងខាង​ចូល​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ