ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រូវ​ចោរមួយក្រុម​​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ក្នុង​គោលបំណង​ទៅ​លេង​នៅ​កន្លែងធ្វើការ​មិត្តភក្តិ​ដើម្បី​ជិះ​ទៅ​ផ្ទះ​ជាមួយ​គ្នា​នៅ​ឯ​ច្បារ​អំពៅ តែ​មិន​ទាន់​បាន​ជួប​មិត្តភក្តិ​ផង ក៏​ត្រូវ​ក្រុម​ចោរ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ជិះ​គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ក្នុង​គោលបំណង​ទៅ​លេង​នៅ​កន្លែងធ្វើការ​មិត្តភក្តិ​ដើម្បី​ជិះ​ទៅ​ផ្ទះ​ជាមួយ​គ្នា​នៅ​ឯ​ច្បារ​អំពៅ តែ​មិន​ទាន់​បាន​ជួប​មិត្តភក្តិ​ផង ក៏​ត្រូវ​ក្រុម​ចោរ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ជិះ​គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ យ៉ាង សា​រ៉ាត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​ក្រឡុក​ស្រា ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ មានស្រុក​កំណើត​នៅ​ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

បើ​តាម​សម្តី​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្ស៊ុ​យ​ស៊ុ​យ​គី​និ​ច ពណ៌​ស ទើបតែ​ចេញពី​កន្លែងធ្វើការ​ក្នុង​គោលបំណង​ទៅ​លេង​មិត្តភក្តិ​ដែល​ធ្វើការ​នៅ​ជិត​កន្លែង​កើតហេតុ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​មិន​ចាំ​ម៉ាក ជិះ​មក​ពីក្រោយ ហើយ​បាន​ធ្វើ​សកម្មភាព​គៀរ​នឹង​ធាក់​រូប​គាត់​បណ្តាល​ឲ្យ​ដួល ភ្លាម​ៗ​នោះ​រូប​គាត់​ភ័យ​ស្លន់ស្លោ​ខ្លាំង​ពេក​ក៏​បាន​រត់​ចោល​ម៉ូតូ​ទៅ​ហៅ​មិត្តភក្តិ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ ទើប​ក្រុម​ជនសង្ស័យ​ឃើញ​ឱកាសល្អ ក៏​លើក​ម៉ូតូ​របស់​គាត់​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​ឌុ​ប​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល
រ​ដ្ធ​បាល​ចោម​ចៅ​ទី​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ម៉ូតូ​និង​កំណត់​មុខសញ្ញា​យក​មក​ផ្តន្ទាទោស តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ