ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​រថយន្ត​កាម​រី​ដឹក​ទំនិញ​ពេល​យប់​ពន្លះ​គោ​យន្ត​ឆេះ​រថយន្ត​ខ្ទេច

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​កាម​រី​ដឹក​ទំនិញ​សំពីងសំពោង​ពេល​យប់​បាន​បុក​គោ​យន្ត​កន្ត្រៃ​គ្មាន​ភ្លើង​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឆេះ​រថយន្ត និង​រង​របួសធ្ងន់​២​នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ស្រះ​អ៊ិ​ន​តាំ ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​កាម​រី​ដឹក​ទំនិញ​សំពីងសំពោង​ពេល​យប់​បាន​បុក​គោ​យន្ត​កន្ត្រៃ​គ្មាន​ភ្លើង​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឆេះ​រថយន្ត និង​រង​របួសធ្ងន់​២​នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ស្រះ​អ៊ិ​ន​តាំ ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា ក្រុង​សី​រិ​សោភ័ណ​។

តាម​អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​គោ​យន្ត​កន្ត្រៃ​១​គ្រឿង​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ពេល​យប់​គ្មាន​ភ្លើង​ខាងក្រោយ ពេល​នោះ​មាន​រថយន្ត​កាម​រី ស៊េរី​ឆ្នាំ​១៩៩៥ ពាក់​ស្លាក់​លេខ បន្ទាយ​មាន​ជ័យ ២A-២៨១៣ ដឹក​ទំនិញ​សំពីងសំពោង បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​បាន​បុក​ពីក្រោយ​គោ​យន្ត បណ្តាល​ឱ្យ​ឆេះ​រថយន្ត ហើយ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ជួយ​ពន្លត់ តែ​ឆេះ​អស់​ផ្នែក​ខាង​មុខ​រថយន្ត​ទៅ​ហើយ ចំណែក​អ្នក​របួសធ្ងន់​២​នាក់ ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ទៅ​ពិនិត្យ និង​វាស់វែង​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​គ្រោះថ្នាក់​នេះ​កើតឡើង​គឺ​បង្ក​ឡើង​ដោយ​គោ​យន្ត​កន្ត្រៃ​បើកបរ​លើ​ផ្លូវជាតិ​ពេល​យប់ គ្មាន​ដាក់​ភ្លើង​ពីក្រោយ ចំណែកឯ​រថយន្ត​កាម​រី​ដឹក​អីវ៉ាន់​សំពីងសំពោង​ពីក្រោយ​និង​ពេញ​រថយន្ត ហើយ​ពន្លឺភ្លើង​ខ្សោយ​មើល​មិនឃើញ​បានជា​បុក​ពីក្រោយ​បណ្តាល​ឱ្យ​ឆាបឆេះ​រថយន្ត​អស់​ផ្នែ​ង​ខាង​មុខ និង​របួសធ្ងន់​២​នាក់ ។

ក្រោយ​ពេល​វាស់វែង និង​ពិនិត្យ​រួច កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​បាន​នាំ​យក​ទាំង​រថយន្ត​និង​គោ​យន្ត​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ