ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ព្រះ​ជន្ម​៨០​វស្សា​សុគត់​ភ្លាម​ៗ ខណៈ​ជិះឡាន​ជាមួយ​តៃកុង​អាយុ​២០​ឆ្នាំ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បើករថយន្ត​បុក​ដើមឈើ​ ​បណ្ដាលឱ្យ​​សុគត់​ព្រះសង្ឃ​មួយ​អង្គ ​ដែល​និមន្ត​រួម​​ដំណើរ តែ​ខ្លួនឯង​រង​របួសស្រាល​(​តៃកុង​) ​​កើតឡើង​កាលពី​វេលា​ ម៉ោង​​​០៣ និង៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១​…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បើករថយន្ត​បុក​ដើមឈើ​ ​បណ្ដាលឱ្យ​​សុគត់​ព្រះសង្ឃ​មួយ​អង្គ ​ដែល​និមន្ត​រួម​​ដំណើរ តែ​ខ្លួនឯង​រង​របួសស្រាល​(​តៃកុង​) ​​កើតឡើង​កាលពី​វេលា​
ម៉ោង​​​០៣ និង៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១​ ឧសភា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុចភូមិ​កកោះ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​ ។

រថយន្ត​ដែក​ជួប​​គ្រោះ​ថ្នាក់​នោះ ​ម៉ាក​កាម​រី ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​2O​-8855 បើកបរ​ដោយ​ឈ្មោះ​ផុ​ន សា​រ៉ា​វុ​ឌ្ឍ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​រង​របួស​ស្រាល​ ។ ដោយឡែក​ ព្រះសង្ឃ​នាម ចាន់ ពេជ្រ ព្រះ​ជន្ម​​៨០​ឆ្នាំ បាន​សុគត់​នៅ​កន្លែង​កើតហេតុ​ ។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​ដដែល​ពី​សមត្ថកិច្ច​ ដែល​បាន​ស្រង់​សម្តី​​​អ្នកបើកបរ​បាន​ប្រាប់​ថា ខ្លួន​បាន​បើក​គេច​ពី​រថយន្ត​មួយ​គ្រឿង​​ផ្សេង​ទៀត ហេ​ី​យក៏​រេ​ចង្កូត​ធ្លាក់​ចេញពី​ថ្នល់ជាតិ​ទៅ​បុក​ជាមួយ​ដេ​ី​ម​ឈេ​ី​​​ពេញ​ទំហឹង​តែ​ម្ដង​ ។

បច្ចុប្បន្ន ​ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវបាន​ប្រគល់ឱ្យ​​ក្រុម​គ្រួសារ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី ហើយ​មន្ត្រី​ចរា
ចរ​ណ៍ កំពុង​ពិនិត្យ​កន្លែង​កើតហេតុ​ ៕

អត្ថបទសរសេរ ដោយ