មនុស្សជាច្រើនយល់ថា ទឹកឃ្មុំគឺជាសារធាតុរាវមានជាតិផ្អែមខ្លាំង ប៉ុន្តែវាមានរឿងច្រើនដែលលើសពីផ្អែមទៅទៀត ។ វាមានសារធាតុប្រឆាំងនឹងបាក់តេរី និងប្រឆាំងការរលាក ។ ក្រៅពីនេះ ក្នុងទឹកឃ្មុំក៏មានសារធាតុ សំខាន់ៗជាច្រើនផងដែរដូចជា Riboflavin, ជាតិដែក ជាតិស័ង្កសី វីតាមីន B6 ព្រមទាំងជាតិសរសៃ ។
ទឹកក្រូចឆ្មារមានសមាសធាតុសកម្មមួយឈ្មោះថា Citric Acid ដែលវាត្រូវបានគេប្រើជាសារធាតុលាងសម្អាត ហើយក៏មានមុខងារសម្លាប់បាក់តេរី និងមេរោគផងដែរ ។
យ៉ាងណាមិញ ខណៈពេលដែលក្រូចឆ្មារគឺជាសារធាតុជំនួយដល់សុខភាពដ៏ឆ្លាតវៃ វានឹងកាន់តែអស្ចារ្យថែមទៀតនៅពេលប្រើជាមួយទឹកឃ្មុំ ។
ទឹកឃ្មុំ និងក្រូចឆ្មារពេលផ្សំចូលគ្នានឹងក្លាយទៅជាសារធាតុប្រឆាំងការរលាក អង់ទីអុកស៊ីដង់ ប្រឆាំងបាក់តេរី ការភ្ញោច ទប់ស្កាត់ការឃ្លានអាហារ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ជម្រុញដល់ផ្លូវដង្ហើម និងភ្ញោចដល់ការរំលាយអាហារ ។ តើក្រៅពីនេះវានឹងមានអ្វីទៀតទៅ ?
ច្រោះជាតិពុលក្នុងខ្លួន
ទឹកឃ្មុំក្រូចឆ្មារត្រូវបានគេបង្ហាញថា ជួយពង្រឹងដល់ចលនាពោះវៀន ដោយជួយសម្អាតពោះវៀន និងបង្ការការកើនឡើងមេរោគគ្រោះថ្នាក់ក្នុងខ្លួន ។ ក្រៅពីនេះ ទឹកឃ្មុំក្រូចឆ្មារក៏ជួយជំរុញដល់ការនោម និងទឹកនោមផងដែរ ដូច្នេះវានឹងជួយបញ្ចេញជាតិពុលកាន់តែលឿនពីក្នុងខ្លួន ។ ការនោមនឹងបញ្ចេញចោលជាតិប្រៃ ខ្លាញ់ ជាតិពុល និងទឹកដែលគ្មានប្រយោជន៍ចេញពីរាងកាយ ។
សម្រកទម្ងន់
ថ្វីបើមានជាតិស្ករច្រើនក្នុងភេសជ្ជៈនេះក៏ដោយ តែវាមិនមានកាឡូរីច្រើនទេ ប៉ុន្តែចំនួនដ៏ច្រើននៃជាតិរ៉ែ និងវីតាមីន អាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតលឿន ។ ដូច្នេះវាស័ក្តិសមសម្រាប់ការសម្រកទម្ងន់ ។
ព្យាបាលការក្អក
មធ្យោបាយដ៏ល្អបំផុតក្នុងការប្រើប្រាស់ទឹកឃ្មុំ និងក្រូចឆ្មារ គឺនៅពេលអ្នកឈឺបំពង់កក្អក ឬជំងឺផ្លូវដង្ហើម ផ្សេងៗទៀត ។ វាអាចជួយសម្រួលដល់ផ្លូវដង្ហើម និងបង្ការការរលាកដែលអាចបន្ថយការក្អកបានផង និងជំរុញដល់មុខងារប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងនឹងការបង្ករោគក្នុងផ្លូវដង្ហើម ។
ជួយដល់ការរំលាយអាហារ
ថាមពលនៃទឹកឃ្មុំនិងក្រូចឆ្មារក្នុងការប្រឆាំងនឹងបាក់តេរីអាចប្រើដើម្បីផ្តល់មុខងារកាន់តែល្អដល់ក្រពះបាន ។ វាមិនអាចបញ្ចេញចោលនូវបាក់តេរីគ្រោះថ្នាក់ពីក្នុងក្រពះ និងផ្លូវរំលាយអាហារទេ ប៉ុន្តែជួយពន្លឿនដល់ការរំលាយអាហារ ដោយសារតែអាស៊ីតក្នុងក្រូចឆ្មារ ។ ការញ៉ាំទឹកឃ្មុំក្រូចឆ្មារក៏ជួយភ្ញោចដល់ការផលិតទឹកប្រមាត់ ដែលជួយដល់ការរំលាយអាហារ ។
ពង្រឹងដល់ការរំលាយអាហារ
ទាំងទឹកឃ្មុំ និងក្រូចឆ្មារមានសមត្ថភាពពង្រឹងដល់ការបង្កើនល្បឿនរំលាយអាហារ និងផ្តល់ថាមពលផង ។ រឿងនេះសំខាន់បើសិនជាអ្នកកំពុងតែជាពីជំងឺ ឬរបួសហើយនោះ។ ដូច្នេះយកល្អគួរតែជ្រើសរើសការញ៉ាំតែក្តៅជាមួយទឹកឃ្មុំញ៉ាំហើយ ។
ព្យាបាលជំងឺមុន
ទឹកឃ្មុំ និងក្រូចឆ្មារត្រូវបានគេស្គាល់ថាជួយពង្រឹងដល់ការកើនមុន និងបង្ការបញ្ហាបង្ករោគនៅស្បែក ផ្សេងៗទៀត ដោយសារតែមានសារធាតុប្រឆាំងនឹងបាក់តេរី។ ទឹកក្រូចឆ្មាច្រើនតែត្រូវបានគេប្រើប្រាស់ដើម្បីលុបបំបាត់ស្នាមជាំ និងសម្លាកនៅលើស្បែក ។
ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
ប្រព័ន្ធភាពស៊ាំរបស់រាងកាយអាចនឹងកើនឡើងខ្លាំងនៅពេលអ្នកញ៉ាំទឹកឃ្មុំផង និងក្រូចឆ្មារផង ។ ក្រូចឆ្មារមានវីតាមីន C ខ្ពស់ ព្រមទាំងសារធាតុ Volatile និងអង់ទីអុកស៊ីដង់ ដែលអាចប្រឆាំងនឹងបាក់តេរី និងមេរោគ ផ្សេងៗបាន។ ម្យ៉ាងវិញទៀតទឹកឃ្មុំគឺជាសារធាតុប្រឆាំងនឹងបាក់តេរីដ៏ខ្លាំងក្លាបំផុត ដូច្នេះទាំងពីរនេះចូលគ្នាអាចជួយឲ្យប្រព័ន្ធភាពស៊ាំខ្លាំងបាន ។
គ្រប់គ្រងអាស៊ីត
ថ្វីបើអ្នកគិតថា ក្រូចឆ្មារមានសារជាតិអាស៊ីតខ្ពស់ពីធម្មជាតិ តែនៅពេលវាចូលទៅក្នុងរាងកាយ វានឹងក្លាយទៅជាអាល់កាឡាំងវិញ។ កាលណារាងកាយទៅជាអាល់កាឡាំងច្រើន វានឹងជួយការពារជំងឺបាន ។ តាមរយៈការបន្ថែមក្រូចឆ្មារ និងទឹកឃ្មុំទៅក្នុងអាហារ អ្នកអាចរក្សាតុល្យភាពអាស៊ីតក្នុងរាងកាយបាន ហើយក៏ជួយបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃថែមទៀត ។
ផលរំខាននៃការញ៉ាំទឹកឃ្មុំក្រូចឆ្មា
អ្នកខ្លះមានប្រតិកម្មអាលែកហ្ស៊ីនឹងទឹកឃ្មុំ ដូច្នេះការលាងវានៅលើមុខ ឬរបួស នឹងជួយបង្កើនភាពជាសះរបស់របួស ដោយមិនមានផលរំខានអ្វីឡើយ ។ ជាមួយគ្នានេះដែរ មិនត្រូវទុកទឹកឃ្មុំនៅលើស្បែកពេញមួយយប់ឡើយ ព្រោះវាអាចធ្វើឲ្យមានការរលាកនៅពេលវាលើស្បែកយូរពេក ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ