ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​សម្បូរ​ខ្លាញ់ និង​សណ្តែក​ស្រស់ល្អ​ពិសេស​សំរាប់​នារីៗ

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph ឲ្យ​ដឹង​ថា ត្រី​សម្បូរ​ខ្លាញ់​អាច​ជួយ​ពន្យារពេល​រាំងរដូវ​រហូត​ដល់​៣​ឆ្នាំ ។ ការ​សិក្សា​មួយ​ដែល​ធ្វើ​ទៅ​លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​ពី​៤០​ទៅ​៦៥​ឆ្នាំ ចំនួន ៩១៤​នាក់…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph ឲ្យ​ដឹង​ថា ត្រី​សម្បូរ​ខ្លាញ់​អាច​ជួយ​ពន្យារពេល​រាំងរដូវ​រហូត​ដល់​៣​ឆ្នាំ ។ ការ​សិក្សា​មួយ​ដែល​ធ្វើ​ទៅ​លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​ពី​៤០​ទៅ​៦៥​ឆ្នាំ ចំនួន ៩១៤​នាក់ បាន​រក​ឃើញ​ថា អ្នក​ដែល​បាន​ញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់ និង​សណ្តែក ទំនងជា​មិន​ងាយ​ឈាន​ដល់​អាយុ​នៃ​ការ​រាំងរដូវ​លឿន​ដូច​ស្ត្រី​ដែល​ញ៉ាំ​អាហារ​ធម្មតា​ដូច​ជា បាយ ឬ​ប៉ា​ស្តា​ឡើយ ។

ជា​មធ្យម ស្ត្រី​ដែល​ត្រូវ​ឈាន​ដល់​ពេល​រាំងរដូវ​ក្នុង​ប្រទេស​អង់គ្លេស​គឺ​អាយុ​៥១​ឆ្នាំ ។ មានរឿង​ច្រើន​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​តែ​បញ្ហា​នេះ​រួម​ទាំង​ហ្សែ​ន ប្រវត្តិ​នៃ​ការ​បន្ត​ពូជ និង​អាយុ​ដែល​ស្ត្រី​ចាប់ផ្តើម​មក​រដូវ​ដំបូង ។ របប​អាហារ​គឺជា​កត្តា​ដ៏​សំខាន់​មួយទៀត​សម្រាប់​រឿង​នេះ​ដែរ ។

អាយុ​ដែល​ស្ត្រី​ត្រូវ​ដល់​ពេល​រាំងរដូវ​អាច​ប៉ះពាល់​ទៅ​លើ​សុខភាព​របស់​ពួក​គេ ។ ការ​ឆាប់​រាំងរដូវ​ពេក​មាន​ជាប់​ទាក់ទង​នឹង​ឆ្អឹង​ខ្សោយ (​ជំងឺ​ពុក​ឆ្អឹង​) និង​ការ​បាក់ទឹកចិត្ត ។ ការ​ដែល​ក្រ​រាំងរដូវ​វិញ ក៏​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​សុដន់ ស្បូន និង​ក្រពេញ​អូវែ ដែល​រឿង​នេះ​ទំនងជា​ដោយសារ​តែ​កត្តា​អ៊័​រ​ម៉ូ​ន ។

ខណៈ​ពេល​ដែល​លទ្ធផល​នៃ​ការ​សិក្សា​នេះ​គួរ​ឲ្យ​ចាប់អារម្មណ៍ តែ​វា​មិន​បាន​អះអាង​ថា របប​អាហារ​របស់​ស្ត្រី​មានការ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​ពេលវេលា​នៃ​ការ​រាំងរដូវ​របស់​ពួក​គេ​ឡើ​យឹ​។ កត្តា ផ្សេង​ៗ​ទៀត​ទំនងជា​ចូលរួម​ផង​ដែរ ។ វា​ពិបាក​នឹង​និយាយ​ថា តើ​ការ​ក្រ​រាំងរដូវ​៣​ឆ្នាំ នឹង​មាន​ប្រយោជន៍​សម្រាប់​ស្ត្រី​ទាំងអស់​ណាស់ ដែល​រឿង​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ជំងឺ​មួយ​ចំនួន​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ញ៉ាំ​អាហារ​ផ្តល់​តុល្យភាព និង​ទទួល​បាន​វីតាមីន​និង​ជាតិ​រ៉ែ​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​សម្រាប់​ស្ត្រី​ដើម្បី​រស់នៅ​មាន​សុខភាព​ល្អ​នៅ​ពេល​ពួក​គេ​អាយុ​ច្រើន និង​រាំងរដូវ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ