ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេ​ស្ទ​ឡាញ​ផ្ដល់​ឱកាស​ដល់​សិស្ស​ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​ថ្នាក់ឧត្តម​សិក្សា​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន វេ​ស្ទ​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប ដែល​មាន​សាលា​វេ​ស្ទ​ឡាញ និង ណ​ត្ស​ឡាញ​ជា​បុត្រ​សម្ព័ន្ធ បាន​រៀបចំ​វគ្គ​សិក្ខាសាលា​មួយ ដោយ​មានការ​ចែក​រំលែក​ពី​បណ្ដា​សាកលវិទ្យាល័យ…

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន វេ​ស្ទ​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប ដែល​មាន​សាលា​វេ​ស្ទ​ឡាញ និង ណ​ត្ស​ឡាញ​ជា​បុត្រ​សម្ព័ន្ធ បាន​រៀបចំ​វគ្គ​សិក្ខាសាលា​មួយ ដោយ​មានការ​ចែក​រំលែក​ពី​បណ្ដា​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​នានា ក្នុង​និង​ក្រៅប្រទេស ដើម្បី​ផ្ដល់​ព័ត៌មាន​អាហារូបករណ៍​ដល់​សិស្សានុសិស្ស ។

​នៅ​ក្នុង​សិក្ខាសាលា​ដែល​បាន​រៀបចំ​ឡើង​នៅ​សាលា​អន្តរជាតិ​វេ​ស្ទ​ឡាញ​សាលា​សន្ធរ​ម៉ុ​ក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ លោក នូ ស៊ី​ម​ដា​រា អ្នកគ្រប់គ្រង​កម្មវិធី​អប់រំ​នៅ​វិទ្យា​ស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ បានអោយ​ដឹង​ថា ជា​ទូទៅ​សាលា​វេ​ស្ទ​ឡាញ​តែងតែ​សហការ​ជាមួយ​បណ្ដា​សាកលវិទ្យាល័យ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​ផ្ដល់​អាហា​រូបករណ៍​ដល់​សិស្ស​របស់​ខ្លួន ជាក់ស្ដែង​នៅ​ក្នុង​ឱកាស​នេះ មាន​សាកលវិទ្យាល័យ​បី​ដែល​បាន​សហការ​ជាមួយ​វេ​ស្ទ​ឡាញ​ក្នុង​ការ​ផ្ដល់​អាហារូបករណ៍​ជូន​សិស្ស​ថ្នាក់​ទី​១២ នៅ​ពេល​ពួក​គេ​ប្រឡង​បញ្ចប់ ។

​លោក​បន្ត​ថា ការ​ផ្ដល់​អា​ហ​រូបករណ៍​នេះ​ដែល​នឹង​ផ្ដល់​ជូន​សិស្ស មាន​ប្រភេទ ១០០​ភាគ ៧០​ភាគរយ និង ៥០​ភាគរយ ទៅ​តាម​សមត្ថភាព​របស់​សិស្ស​ដែល​ទទួលយក​បាន ។ ចំណែក​សិស្ស​របស់​វេ​ស្ទ​ឡាញ និង​ណ​ត្ស​ឡាញ​ក៏​ដូច​គ្នា ដែរ គឺ​ពួក​គេ​ត្រូវ​តែ​ប្រឡង​ជាប់​និង​ទទួល​បាន​និទ្ទេស​ល្អ​ ទើប​អាច​ស្នើរ​សុំ​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ល្បី​ៗ​ដែល​​បាន​សហការ​ជាមួយ​បាន ។

​លោក​បញ្ជាក់​ថា ក្នុង​ស្មារតី និង​ទឹក​ចិត្តជា​អ្នក​អប់រំ សាលា​តែងតែ​យកចិត្តទុកដាក់ និង​គិតគូ​ជា​និច្ច​ពី​បញ្ហា​គុណភាព និង​ប្រសិទ្ធភាព លើ​ការ​បង្រៀន និង​ការ​រៀន​របស់​ក្មួយ​ៗ​សិស្សានុសិស្ស ប្រសិនបើ​យើង​បើក​បម្រើ​សេវាកម្ម​ជា​សាលារៀន នោះ​វា​ត្រូវ​តែ​ជា​សាលា​រៀន​អប់រំ​ពិតប្រាកដ ។ មិនមែន​ជា​សាលារៀន ដែល​គ្រាន់តែ​មាន​កន្លែង​ទទួល​ចុះ​ឈ្មោះ​សិស្ស មាន​បន្ទប់ទឹក និង​ចំណត​យាន្ត​ជំនិះ​នោះ​ទេ ។ ក្នុង​ន័យ​នេះ យើង​ជឿ​ជាក់​ថា ការ​បង្កើត​សាលារៀន​មួយ ដែល​ពេញលេញ និង​គ្រប់លក្ខណៈ វា​ពិតជា​ផ្តល់​លទ្ធផល​ល្អ និង​គុណភាព​ខ្ពស់​ដល់​ការ​បង្រៀន និង​ជា​ពិសេស​គុណភាព​នៃ​ការ​សិក្សា​របស់​សិស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ