ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ស្ថានីយ​វិទ្យុជាតិ FM៩៩ ឆ្នេរកែប ដែល​ជា​អំណោយ​វិទ្យុជាតិ​សំឡេង​វៀតណាម

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប…

ខេត្ត​កែប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប មាន​រៀបចំ​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ៍​វិទ្យុជាតិ​ឆ្នេរកែប FM៩៩ Mhz ដែល​ជា​អំណោយ​របស់​វិទ្យុ​ស​សំឡេង​វៀតណាម (VOV) ក្រោម​អធិបតីភាព លោក ខៀវ កញ្ញា​រិ​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ស្ថានទូត​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អភិបាលខេត្ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។ ជាមួយ​គ្នា​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​ប្រធាន​មន្ទីរ​ព័ត៌មាន​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ព្រមទាំង​សិស្ស​និស្សិត និង​មន្ត្រីរាជការ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាន​ចូលរួម​យ៉ាងច្រើន​កុះករ ។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ថានីយ៍​វិទ្យុជាតិ FM៩៩ Mhz ឆ្នេរកែប នា​ពេល​នេះ លោក ខៀវ កញ្ញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ថា វិទ្យុ​គឺជា​ស្ពាន​ភ្ជាប់​ទំនាក់​ទំ​នង់រ​វាង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ វិទ្យុ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ វា​ជា​ស្ពាន​អាច​ឲ្យ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត គណៈ​អភិបាលខេត្ត បានដឹង​អំពី​តម្រូវការ ការ​ខ្វះខាត សំណូមពរ​របស់​ប្រជាជន និង​ហេតុ​ការ​ផ្សេង​ៗ​នៅ​ក្នុង​សង្គម​ក៏​ដូច​ជា​នៅ​ក្នុង​ខេត្ត ហើយ​ថ្នាក់ដឹកនាំ​ខេត្ត ក៏​អាច​ឆ្លើយ​តប​ទៅ​ប្រជាជន​វិញ តាម​រយៈ​វិទ្យុ ឬ​ដោយ​ផ្ទាល់ ថា​រឿង​នេះ រឿង​នោះ កើតឡើង​ការ​ពិត​ដោយសារ​មូលហេតុ​នេះ ឬ​មូលហេតុ​នោះ ដើម្បី​ចៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំភ្លៃ​ព័ត៌មាន ឬ​ការ​បំ​បោង​ព័ត៌មាន​ឲ្យ​ខុស​ការ​ពិត នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

ប្រសាសន៍​លោក​លើក​ឡើង​បែប​នេះ នៅ​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូ​ង​ការ​ស្ថានីយ៍​វិទ្យុជាតិ​ឆ្នេរកែប FM៩៩ Mhz ដែល​ជា​អំណោយ​របស់​វិទ្យុ​សំឡេង​វៀតណាម (VOV) នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ ២០១៨ នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​នេះ ។ លោក​បាន​បន្ត​ថា វិទ្យុ​ចំណាយ​តិច ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​ពលរដ្ឋ​ធ្វើ​ការងារ​ប្រក​មុខរបរ​របស់​ខ្លួន​បណ្តើរ​បាន​ស្តាប់​បណ្ដើរ មិន​រំខាន់​ដល់​ពេលវេលា​របស់​អ្នក​ស្តាប់ ពិសេស​អាចយ​កតាម​ខ្លួន​ទៅ​ស្តាប់​ទីណា​ក៏​បាន ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​មាន​គោលបំណង​តម្រូវ​ឲ្យ​ខេត្ត​មួយ​មាន​ស្ថានីយ​វិទ្យុជាតិ​មួយ ជា​ចាំបាច់ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា វិទ្យុជាតិ​ឆ្នេរ​រ​កែប​នេះ មិនមែន​វិទ្យុ​របស់​សាលាខេត្ត​ទេ គឺ​វិទ្យុ​របស់​បងប្អូន​ទាំងអស់​គ្នា​នៅ​ក្នុង​ខេត្ត​កែប ដូច្នេះ​ឧទាហរណ៍​ថា បើ​មាន​អគ្គិភ័យ គ្រោះថ្នាក់​ចរាចរ ឬ​ហេតុការណ៍​ផ្សេង​ៗ​ទៀត​កើតឡើង​មិន​ប្រក្រតី សូម​បងប្អូន​ជួយ​ផ្តល់​ព័ត៌មាន​ភ្លាម​ៗ​មក​ស្ថានីយ​វិទ្យុ​ដែល​ទើប​ដំណើរការ​មួយ​នេះ ព្រោះ​កន្លែង​វិទ្យុ​ជា​កន្លែង​ប្រមូលផ្តុំ និង​ផ្លាស់​ប្តួ​រ​ព័ត៌មាន​ទៅ​វិញ​ទៅ​មក ។ វិទ្យុ​គឺ​ស្ពាន​មួយ​សម្រាប់​ឆ្លង​រវាង​ថ្នាក់ដឹកនាំ​ខេត្ត​ជាមួយ និង​ប្រជាជន ។

លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​ព័​ត៌​ទាំងអស់ ត្រូវ​បង្កើត​ការ​យកចិត្តទុកដាក់ និង​ធ្វើការ​ប្រជុំ​ក្រុម​វិទ្យុ​រៀង​រាល់​ព្រឹក ដើម្បី​ស្តាប់​សភាព​ការ តើ​នៅ​ក្នុង​ខេត្ត​នរណា​និយាយ​អ្វីខ្លះ មាន​ហេតុ​ការ​អ្វី​កើតឡើង ហើយ​អាច​ដោះស្រាយ​ដោយ​ផ្ទាល់​បាន​ទេ បើ​មិន​បាន​ត្រូវ​រាយការណ៍​ទៅ​អភិបាលរង​ខេត្ត ដើម្បី​ឲ្យ​លោក​អភិបាលរង​រាយការណ៍​បន្ត​ទៅ​អភិបាលខេត្ត ជួយ​រក​ដំណោះស្រាយ​ដើម្បី​ធ្វើការ​ឆ្លើយ​តប​ឲ្យ​បាន​ត្រឹមត្រូវ ។ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​អ្នក​សារព័ត៌​វិជ្ជាជីវៈ​នៅ​ទូ​ទាំង​ប្រទេស​ដែល​បាន​បំពេញ​កិច្ច​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ល្អ ព្រោះ​ការងារ​សារព័ត៌មាន ឬ​ការងារ​អ្នកកាសែត ជា​ការងារ​លំបាក​ណាស់ ធ្វើការ​១​ថ្ងៃ​២៤​ម៉ោង​១​ស​ប្តា​ហ៍​៧​ថ្ងៃ គ្មាន​ពេល​ឈប់​សម្រាក​ទេ ហើយ​អ្នក​សារព័ត៌មាន​ក៏​មិន​អាច​ខ្ជិល​បាន​ដែរ ។ យ៉ាងណា​ក៏​ដោយ លោក​បាន​ស្នើ​ឲ្យ​មន្ទីរ​ព័ត៌មាន ត្រូវ​មាន​ទំនាក់​ទំ​នង់​ល្អ គ្រប់​មន្ទីរ និង​អង្គភាព​នានា​ជុំវិញ​ខេត្ត ទើប​អាច​ដំណើរការ​បាន​ល្អ ព្រោះ​អ្នក​សារព័ត៌មាន​មិនមែន​ចេះ​គ្រប់​ទេ ពេល​មាន​បញ្ហា​អ្វី​ដោះស្រាយ ឬ​ឆ្លើយ​តប​មិន​បាន ត្រូវរ​ត់រក​អ្នកជំនាញ​ជួយ ។

លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​អ្នក​សារព័ត៌មាន ពិសេស​ក្រុមការងារ​វិទ្យុ​ខេត្ត​កែប​ផ្ទាល់ ធ្វើ​យ៉ាង​តាមដាន និង​ក្តាប់​សាច់​រឿង​ឲ្យ​ច្បាស់ និង​ធ្វើខ្លួន​ជា​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ កុំ​អី​បន្តិច​ថត​ផ្សាយ អី​បន្តិច​ជេរ ដោយ​គ្មាន​ការ​សួរនាំ ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ