ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​ហ្វ៊ុ​ន​សុ​ិ​ន​បុ​ិ​ច​លាឈប់ ដោយសារ​អស់ជំនឿ​លើ​បក្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា វុ​ត្ថា​រ៉ា មាន​តួនាទី​ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​ក្នុង​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​លាឈប់​ពី​សមាជិក​បក្ស​ដោយ​អះអាង​តាម​រយៈ​លិខិត​ថ្វាយ​សម្តេចក្រុមព្រះ​ថា លោក​អស់​មាន​ជំនឿ និង​គ្មាន​ឱកាស​បម្រើ​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចក្រុមព្រះ ។ យោង​តាម​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ លោក វ៉ា វុ​ត្ថា​រ៉ា មាន​តួនាទី​ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​ក្នុង​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​លាឈប់​ពី​សមាជិក​បក្ស​ដោយ​អះអាង​តាម​រយៈ​លិខិត​ថ្វាយ​សម្តេចក្រុមព្រះ​ថា លោក​អស់​មាន​ជំនឿ និង​គ្មាន​ឱកាស​បម្រើ​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចក្រុមព្រះ ។

យោង​តាម​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ ដែល​មាន​ហត្ថលេខា​លោក វ៉ា វុ​ត្ថា​រ៉ា បាន​ថ្វាយ​សម្តេចក្រុមព្រះ​បាន​លើក​ឡើង​ថា​«​សូម​សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ព្រះ​មេត្តា​សម្រេច និង​ព្រះ​មេត្តា​ជ្រាប​ជា​ព័ត៌មាន​» ។ ទោះបី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​លោក​ញ៉េ​ប ប៊ុ​ន​ជិន បាន​លើក​ឡើង​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ជា​គណបក្ស​មហា​សេរី​ណាស់ ។ ចង់​អ្នក​ណា​ទៅ​ណា​ក៏​ទៅ​ៗ​មិន​ដូច​គណបក្ស​គេ​ដទៃ​តឹង​រឹង​ណាស់ ។ លោក​ថា​៖ «​ខ្ញុំ​មិនដឹង​ច្បាស់​ទេ​ថា លោក វ៉ា វុ​ត្ថា​រ៉ា យល់​យ៉ាងម៉េច​ទេ និង​មិន​បាន​ទទួល​ពាក្យ​លាលែង​ទេ​»​។

លោក​បាន​លើក​ឡើង​ថា ម៉េច​បានជា​អ្នក​សារព័ត៌មាន​ចាប់អារម្មណ៍​លើ​លោក វ៉ា វុ​ត្ថា​រ៉ា ខណៈ​ពេល​ដែល​មាន​សមាជិក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ច្រើន​ណាស់​ដែល​បាន​លាលែង​ពី​បក្ស ។ លោក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មាន​សមាជិក​២​នាក់​ត្រូវ​បាន​បណ្តេញ​ចេញពី​បក្ស​បន្ទាប់​ពី​សំណុំរឿង​បាន​ឡើង​ដល់​តុលាការ ។ លោក​បាន​លើក​ឡើង​ថា «​លោក​វ៉ា វុ​ត្ថា​រ៉ា ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ។ គាត់​មាន​ឋានៈ​ខ្ពស់​ក្នុង​រដ្ឋាភិបាល ។ ម៉េច​បានជា​គាត់​សម្រេច​លាលែង ខ្ញុំ​មិន​យល់​ដែរ ឬ​គាត់​ធ្វើ​លេង? » ។

លោក​បាន​លើក​ឡើង​ថា លោក វ៉ា វុ​ត្ថា​រ៉ា​មិន​មាន​តួនាទី​ខ្ពស់​ក្នុង​បក្ស​ទេ តែ​គាត់​ជា​មនុស្ស​សកម្ម​ម្នាក់​ដុតដៃដុតជើង​នៅ​ក្នុង​បក្ស ហើយ​មិនដឹង​ថា គាត់​មិន​ពេញចិត្ត​រឿង​អី​ដែរ​ទេ ។ លោក​ថា សម្តេចក្រុមព្រះ​ប្រធាន​គណបក្ស​បាន​ផ្តល់​ឱកាស​ច្រើន​ដល់​គាត់​មិន​ដូច​លិខិត​គាត់​សរសេរ​ទៅ​សារព័ត៌មាន​ទេ ។ ទោះបី​យ៉ាងណា​លោក ញ៉េ​ប ប៊ុ​ន​ជិន​បាន​អះអាង​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ត្រៀម​បេក្ខជន​គ្រប់​២៤ រាជធានី​-​ខេត្ត​ក្នុង​ការ​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨​ខាង​មុខ ។ លោក​ថា សម្តេចក្រុមព្រះ​ប្រធាន​គណបក្ស​បាន​យាង​ដោយ​ផ្ទាល់​ចុះ​តាម​ខេត្ត​នានា ។ លោក​ថា គណបក្ស​បាន​ចុះ​ទៅ​កាន់​ខេត្ត​ធំ​ៗ​ចំនួន​៨ ជា​គោលដៅ​ដែល​មាន​អាសនៈ​ចាប់ពី​៣​អាសនៈ ៕

កែសម្រួលដោយ