ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​គ្នា​កំពូល​ចាប់ផ្តើម​ជាមួយ​ការ​ចាប់ដៃ​គ្នា​ជា​ប្រវត្តិសាស្ត្រ​នៅ​ព្រំដែន

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម YONHAP ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN និង​មេដឹកនាំ​កូរ៉េ​ខាងជើង…

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម YONHAP ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ចាប់ផ្តើម​នា​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា ជាមួយ​ការ​ចាប់ដៃ​គ្នា​របស់​មេដឹកនាំ​ទាំង​២ នៅ​លើ​ខ្សែបន្ទាត់​ព្រំដែន​ដែល​បែងចែក​កូរ៉េ​ទាំង​២ ។

លោក MOON មក​ដល់​តំបន់​សន្តិសុខ​រួម​នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម​មុន​លោក​គី​ម ជុង​អ៊ុ​ន ។ បន្ទាប់​ពី​នេះ​បន្តិច លោក​គី​ម ជុង​អ៊ុ​ន បាន​មក​ដល់​ផ្នែក​កូរ៉េ​ខាងជើង​នៃ​ភូមិ​ប៉ាន​មុន​ហ្សូម។ លោក​គី​ម ជុង​អ៊ុ​ន បាន​ដើរ​ឆ្លងកាត់​ព្រំដែន​ដែល​ធ្វើ​ឱ្យ​រូប​លោក​ក្លាយជា​មេដឹកនាំ​កូរ៉េ​ខាងជើង​ដំបូង​គេ​ជាន់​ទឹកដី​កូរ៉េ​ខាងត្បូង​ចាប់តាំងពី​បញ្ចប់សង្គ្រាម​កូរ៉េ​១៩៥០-១៩៥៣​មក ។

ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​នេះ​ជា​ការ​ជួប​គ្នា​កំពូល​លើក​ទី​៣ តែ​ពេល​នេះ​ជា​លើក​ដំបូង​ធ្វើ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ