ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការពារ​ប្រទេស​បង្ហាញ​បំណែក​មី​ស៊ី​ល​ដែល​បា.ញ់​​

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​រាយការណ៍​នា​ថ្ងៃ​ទី​២៥ មេ​សា ថា មី​ស៊ី​ល​២​គ្រាប់​ដែល​មិន​ផ្ទុះ​ពេល​វាយប្រហារ​លើ​ស៊ី​រី​ពី​សំណាក់​សហរដ្ឋ​អា​មេ​រិ​ក បារាំង និង​អង់គ្លេស​បាន​បញ្ជូន​មក​កាន់​ក្រុង​មូ​ស្គូ រួច​ត្រូវ​វិភាគ​ដោយ​បណ្តា​អ្នកឯកទេស​រុ​ស្ស៊ី ។…

ប្រទេស​រុ​ស្ស៊ី ៖ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​រាយការណ៍​នា​ថ្ងៃ​ទី​២៥ មេ​សា ថា មី​ស៊ី​ល​២​គ្រាប់​ដែល​មិន​ផ្ទុះ​ពេល​វាយប្រហារ​លើ​ស៊ី​រី​ពី​សំណាក់​សហរដ្ឋ​អា​មេ​រិ​ក បារាំង និង​អង់គ្លេស​បាន​បញ្ជូន​មក​កាន់​ក្រុង​មូ​ស្គូ រួច​ត្រូវ​វិភាគ​ដោយ​បណ្តា​អ្នកឯកទេស​រុ​ស្ស៊ី ។ ម្យ៉ាងទៀត​ក្រសួង​នេះ​បង្ហាញ​បណ្តា​អម្បែង ឬ​បំណែក​របស់​មី​ស៊ី​ល​ដែល​ផ្ទុះ ។

ទូរទស្សន​រុ​ស្ស៊ី ROSSIYA-24 រាយការណ៍​នា​ថ្ងៃ​ទី​២៥ មេ​សា ថា មី​ស៊ី​ល TOMAHAWK មួយ និង​មី​ស៊ី​ល​អាកាស​-​អាកាស​មួយ ដែល​ពុំ​ផ្ទុះ​នៅ​ស៊ី​រី​ត្រូវ​បាន​បញ្ជូន​មក​កាន់​ក្រុង​មូ​ស្គូ ហើយ​ប្រគល់​ឱ្យ​ដល់​ពួក​អ្នកឯកទេស ។ លទ្ធផល​នៃ​ការ​វិភាគ​នឹង​ត្រូវ​យក​ទៅ​ប្រើ​សម្រាប់​ធ្វើ​ឱ្យកាន់តែ​សុ​ក្រិ​ត្យ​ដល់​អាវុធ​របស់​រុ​ស្ស៊ី ។ បណ្តា​បំណែក ឬ​អម្បែង​មី​ស៊ី​ល​ដែល​ផ្ទុះ ឬ​ត្រូវ​ស្ទាក់កម្ទេច​នឹង​ប្រមូល​យក​ទៅ​តាំង​ឱ្យ​គេ​មើល ។

កាលពី​យប់​ថ្ងៃ​ទី​១៣​ទៅ​១៤ មេ​សា សហរដ្ឋអា​មេ​រិ​ក បារាំង និង​អង់គ្លេស បាន​បាញ់​មី​ស៊ី​លប្រឆាំង​ស៊ី​រី ។ ក្នុង​ចំណោម​មី​ស៊ី​ល​ទាំង​១០៣​គ្រាប់ ដែល​បាញ់​ចេញ​៧១​គ្រាប់​ត្រូវ​ស្ទាក់​កម្ទេច​ដោយ​កងការពារ​អាកាស​ស៊ី​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ