ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​​​​ស្រី​អាយុ​​​​13​ឆ្នាំ​​​ម្នាក់​ស្ទើរ​តែ​ក្លាយ​ជា​​​​ទំនិញ​​​​របស់​ក្រុម​ជន​​ពាល​​​ចាប់​​​​​ពង្រត់​ពី​ខេត្ត​តាកែវ​

12 ឆ្នាំ មុន

រាជ​ធានីភ្មពេញ​ ៖ ​ក្មេង​ស្រី​​​​​ម្នាក់​ដែល​​គេ​ដឹង​ថា ​ជា​​​​​​​ក្មេង​កំព្រា​ម្នាក់​ឪ​ពុក​​ម្តាយ ​​ត្រូវ​​ជន​ខិល​ខូច​​​​​មួយ​ក្រុម​មាន​គ្នា​​​​​៤​នាក់​​​ធ្វើ​សកម្មភាព​​​​ចាប់​​​ពង្រត់​​​​​​នាង​ពី​ខេត្ត​​​តា​កែវ​​ នាំ​មក​រាជ​ធានី​ភ្ន​ំ​ពេញ​​​ ក្នុង​គោល​​បំណង​​​​​​យក​​មក​​លក់​​ ប៉ុន្តែ​​​​ត្រូវ​នា​​​ង​រត់​រួច​​ពី​កណ្តាប់​​​​ដៃ​​​​​ក្រុមជន​ពាល​​​​ទាំង​នោះ​​​​​ និង​បាន​ស្រែក​​​​ឱ្យគេ​ជួយ​​​​ ទើប​ក្រុម​ជន​​​ពាល​នាំ​គ្នា​​​​បើក​រថយន្ត​​​​រត់​គេច​​​​ខ្លួន​​បាត់​​​ ។​ ហេតុ​ការណ៍​​​​នេះ​បាន​កើត​ឡើ​ង​កា​ល

រាជ​ធានីភ្មពេញ​ ៖ ​ក្មេង​ស្រី​​​​​ម្នាក់​ដែល​​គេ​ដឹង​ថា ​ជា​​​​​​​ក្មេង​កំព្រា​ម្នាក់​ឪ​ពុក​​ម្តាយ ​​ត្រូវ​​ជន​ខិល​ខូច​​​​​មួយ​ក្រុម​មាន​គ្នា​​​​​៤​នាក់​​​ធ្វើ​សកម្មភាព​​​​ចាប់​​​ពង្រត់​​​​​​នាង​ពី​ខេត្ត​​​តា​កែវ​​ នាំ​មក​រាជ​ធានី​ភ្ន​ំ​ពេញ​​​ ក្នុង​គោល​​បំណង​​​​​​យក​​មក​​លក់​​ ប៉ុន្តែ​​​​ត្រូវ​នា​​​ង​រត់​រួច​​ពី​កណ្តាប់​​​​ដៃ​​​​​ក្រុមជន​ពាល​​​​ទាំង​នោះ​​​​​ និង​បាន​ស្រែក​​​​ឱ្យគេ​ជួយ​​​​ ទើប​ក្រុម​ជន​​​ពាល​នាំ​គ្នា​​​​បើក​រថយន្ត​​​​រត់​គេច​​​​ខ​្លួន​​បាត់​​​ ។​ ហេតុ​ការណ៍​​​​នេះ​បាន​កើត​ឡើ​ង​កា​ល​ពី​​វេលា​ម៉ោង​​​​​៧​និង​​​២០​នាទី​​យប់​ថ្ងៃ​​​ទី​​២៤ មករា ​​​​នៅ​ចំណុច​ផ្ទះ​​​​​គ្មាន​​ដំបូល​​​​មួយ​​​ស្ថិត​​​ក្នុង​ភូ​មិ​បាគូ​​ ​​​សង្កាត់​​​​ដង្កោ ខណ្ឌ​​ដង្កោ​​ ​។​

​ក្មេង​ស្រី​​​រ​ងគ្រោះ​​​ត្រូវ​បាន​​​​​គេ​ស្គាល់​​​ថា ឈ្មោះ​​​កែង ស្រី​ចិន​ អាយុ​​១៣​ឆ្នាំ​​ ​ជ​ាសិស្សថ្នាក់​ទី​​៧​ នៃ​វិទ្យា​ល័យ​​​​ជា​សីុម​​ តា​កែវ​​ មាន​ស្រុក​កំ​ណើត​នៅ​​​ភូមិ​ខ្នា​​​រ សង្កាត់​​​ដូន​កែវ​​ ក្រុង​ដូន​កែវ​​ ខេត្ត​​តា​កែវ​។ ​នាង​​បាន​និយាយ​ប្រាប់​​សមត្ថ​កិច្ច​​​​ថា នៅវេ​លា​ម៉ោង​​​​៤​ល្ងាច​​​​​​​ថ្ងៃ​​ទី​​២៤ មករា ​​ខណ​ៈ​នាង​​​ជិះ​​​កង់​តែ​ម្នាក់​​​ឯង​ចេញ​ពី​​សាលា​រៀន​​​​​ក្នុង​បំ​ណង​​ទៅ​ផ្ទះ​​​ដែលនៅ​មិន​ឆ្ងាយ​​​​ប៉ុន្មាន​ពី​សាលា​​រៀន​​​​ ​ក៏​ស្រាប់​តែ​​​​មាន​ជន​​​​​​​​៤​នាក់​​​​​​ជិះ​រថយន្ត​​ម៉ាក​សាំ​យ៉ុង​​​ ពណ៌​ឈាម​ជ្រូក​​ ​មួយ​គ្រឿង​​​ទៅ​ឈប់​ជិត​កង់​​​របស់​នាង​​​​​​ ហើយ​ពួក​នោះ​​​បាន​ស្រែក​គំរាម​​​​​មិន​ឱ្យ​​​​នាង​ស្រែក​​​​ ។ ​បន្ទាប់​​​មក​​ ជន​​​ពីរ​នាក់​​​​ក្នុង​ចំណោម​​​បក្ស​ពួក​​​ទាំង​​៤​នាក់​​​នោះ​បាន​ចាប់​ខ្ទប់​​មាត់​នាង​ជាប់​ និង​​​អូស​នាង​ឡើង​​លើ​រថយន្ត​​ រួច​​ហើយ​បើក​សំដៅ​ទៅ​កាន់​រាជ​ធានី​ភ្នំពេញ​​​​ ព្រម​ទាំង​បាន​យក​ក្រណាត់​​​​ខ្មៅ​ចង​​​​មុខ​​​ បិទ​ភ្នែក​​​​​របស់​​នាង​​​ថែមទៀត​​ផង​ ។​

​ក្មេង​​ស្រី​​​​​រង​គ្រោះ​​​​រៀប​រាប់​​ទៀត​ថា លុះ​ពេល​​​​​​មក​ដល់​ត្រង់​ចំណុច​​​​​​ខាង​លើ​ក្រុម​ជន​សង្ស័​យ​បាន​នាំ​នាង​​​​​​ទៅ​ផ្ទះ​គ្មាន​​​​ដំបូល​មួយ​​​ ដែល​​​​​​​​មាន​​ស្ថាន​ភាព​​ស្ងាត់​​​ជ្រងំ​​​​គួរ​ឱ្យ​ខ្លាច​​​​​បំផុត​ ។​ បន្ទាប់​មក​​​​​​ពួក​គេ​​បាន​នាំ​គ្នា​​​ស្រាយ​ចំណង​ចេញ​ពី​មុខ​​របស់​នាង​​​​ ​ពេល​នោះ​ដើរ​ទៅ​​ឈរ​និយាយ​គ្នា​នៅ​ខាង​ក្រៅ​ផ្ទះ​​​​ ​​ហើយ​​រូប​នាង​​​បាន​​ឮ​គេ​​និយាយ​​​តថ្លៃ​​​គ្នា​ពី​​​​រឿង​លក់​​​រូប​នាង​​​ ​ធ្វើ​ឱ្យ​​នាង​​មាន​​​ការ​ភិត​​ភ័យ​​​​យ៉ាង​ខ្លាំង​ ​ប៉ុន្តែ​​​ពេលនោះ​​នាង​​​មិនបាន​ដឹង​ថា​​​​កំពុង​ស្ថិត​នៅ​​​​កន្លែង​ណា​ឡើយ​ ​ព្រោះ​យប់​​​​​ងងឹត​​​​សូន្យ​សុង​​​​ ។​

​ឆ្លៀត​​ឱ​កាស​​​​ដែល​ជន​ទាំង​នោះ​ភ្លេច​​ខ្លួន​​​​ ម្យ៉ាង​​​​​​ពួក​គេ​មិន​បាន​ចង​នាង​​​​​​ផង​​នោះ​ ទើប​នាង​​​លួច​រត់​ចេញ​ពី​ក្នុង​ផ្ទះ​​​​​​​នោះ​ ដោយ​ផ្លោះ​​​​តាម​បង្អួច​​​​ចេញ​មក​ក្រៅ​​​​ រួច​រត់​​​​គេ​ច​ខ្លួន​​​​​បណ្តើរ​​ស្រែក​ឱ្យគេ​​​ជួយ​បណ្តើរ​​​​​រហូត​ដល់​​​​​ផ្លូវ​លំមួយ​​​​​កន្លែង​ ក៏​បាន​​​​ជួប​​​នឹង​ស្រី​្ត​ម្នាក់​​​​កំពុង​ដើរ​​​​ នាង​ក៏​ស្រែក​​​​​ឱ្យ​ស្ត្រី​រូប​នោះ​​ជួយ​​​តែម្តង ។​តាមប្រភព័ត៌​មាន​​​​ឱ្យ​ដឹង​​​ទៀត​ថា ​ពេល​នោះ​​បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល​​​​ដល់​ប្រជា​ពល​រដ្ឋ​​​​​​ដែល​រស់​នៅ​ក្បែរ​នោះ​​​​​យ៉ាង​ខ្លាំង​​​​ ហើយ​ក្រុម​ជន​​​ពាល​ទាំង​នោះ​បាន​នាំ​គ្នា​បើក​រថយន្ត​​​​​រត់​គេច​ខ្លួន​​បាត់​​​​ ។​​​ ក្រោយ​មក​​​​ប្រជា​​ពល​រដ្ឋ​បាន​​​​​ផ្តល់​​ព័ត៌​មាន​​​ដល់​ប៉ូលិស​​​ខណ្ឌ​ដង្កោ​​​ ដើម្បី​ចុះ​​​ធ្វើ​ការ​ស្រាវ​ជ្រាវ​​​​តាម​ចាប់​ខ្លួន​​​​ជន​សង្ស័យ​​​​ ប៉ុន្តែ​​​​​មិន​បាន​​​រក​ឃើញ​​​​ជន​ទាំង​​​​នោះ​ឡើយ​ ​​។ ប៉ូលិស​​​​​​​​​បាន​នាំ​ក្មេង​ស្រី​​​​​រង​គ្រោះ​ទៅ​​​​​សាក​សួរ​​​​ និង​​បាន​ហៅ​​​​ឱ្យ​ក្រុម​គ្រួសារ​​​​​​​មក​​​យក​​​នាង​​​ត្រឡប់​ទៅ​ស្រុក​កំណើត​​​វិញ​ ៕​​