ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឆាំង​ដែល​ដឹកនាំ​ដោយ សម រ​ង្ស៊ី កំពុង​តែ​បរាជ័យ​ជា​ថ្មី​ម្តងទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ថា ក្រុមប្រឆាំង​ដែល​ដឹកនាំ​ដោយ សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ថា ក្រុមប្រឆាំង​ដែល​ដឹកនាំ​ដោយ សម រ​ង្ស៊ី កំពុង​តែ​បរាជ័យ​ជា​ថ្មី​ម្តងទៀត​សម្រាប់​ការ​កៀរគរ​អា មេ​រិ​ក​មិន​ឲ្យ​ទិញ​ទំនិញ​ពី​កម្ពុជា​។ ការ​លើក​របស់​អ្នកនាំពាក្យ​រូប​នេះ​បន្ទាប់​ពី​សហរដ្ឋអាមេរិក បាន​ប្រកាស​បន្ត​ទិញ​ទំនិញ ពី​កម្ពុជា​រយៈពេល​៣​ឆ្នាំ​បន្ត​ទៀត ដោយ​មិន​ស្តាប់​ការ​ចង់បាន​របស់ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​អា​មេ​រិ​ក​ផ្អាក​ទិញ​ទំនិញ ពី​កម្ពុជា​។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ មេ​សា ថា បរាជ័យ​ដ៏​ធំ​ថ្មី​ទៀត របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់​។ អ្នក​ណា​ក៏​បានដឹង​រួច​ហើយ​ថា ដើម្បី​ចង់បាន​រស់​ឡើង​វិញ និង​ជា​ការ សងសឹក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ពួក​ឧទ្ទាម ក្រៅច្បាប់ ដឹកនាំ​ដោយ​ទណ្ឌិត សម រង្សី បាន​ខិតខំ​ធ្វើ​ពនេចរ​ទៅ​សឹង​គ្រប់​ប្រទេស​នៅ​លើ​ពិភព លោក ក្នុង​គោលបំណង​ឲ្យ​អន្តរជាតិ​ដាក់​ការ​គាបសង្កត់​ផ្សេង​ៗ​មក​លើ​កម្ពុជា​។ ក៏​ប៉ុន្តែ​រា ល់​ការ​ខិតខំ​របស់​ពួក​គេ​ដើម្បី​ផលប្រយោជន៍​បុគ្គល​របស់​ពួក​គេ​ដោយ​រំលោភ​លើ​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​នោះ មិន​ទទួល​បានការ​យកចិត្តទុកដាក់​ពី​បណ្តា​ប្រទេស​ទាំង នោះ​ឡើយ​។

លោក​បន្ត​ថា ក្រុមប្រឆាំង​មិន​ត្រូវ​បាន​បរទេស​យកចិត្តទុកដាក់​លើ​សំណើរ​រប ស់​ពួក​គេ ហើយ​បាន​ទទួល​ការ​ឆ្លើយ​តប​ជា​អវិជ្ជមាន​ពី​បណ្តា​ប្រទេស ជា​ពិសេស​បណ្តា​ប្រទេស ដែល​ពួក​ឧទ្ទាម​ក្រៅច្បាប់​បាន​ផ្តល់​អាទិភាព​ខ្ពស់​ក្នុង​ការ​ដាក់​ការ​គាបសង្កត់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​បំណង​របស់​ខ្លួន​។ ដូច្នេះ​បណ្តា​ប្រទេស​លើ​ពិភពលោក នៅ​តែ​បន្ត​មាន​ទំនាក់ ទំនង​ល្អជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដដែល ។ លោក​បញ្ជាក់​ថា « បណ្តា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​មក​ឲ្យ​កម្ពុជា នៅ​តែ​បន្ត​ផ្តល់​ជំនួយ​មក​កម្ពុជា​។ សហ​អា​មេ​រិ​ក នៅ​តែ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​បន្ត​ទៀត​។ សហគមន៍​អឺរ៉ុប​នៅ​តែ​បន្ត​នាំ​ចូល ទំនិញ​ពី​កម្ពុជា​ដដែល​។ អាសនៈ​របស់​កម្ពុជា នៅ អ​សប នៅ​តែ​ស្ថិតស្ថេរ​គង់វង្ស​រឹង​មាំ​ដដែល​។ ប្រទេស​ជប៉ុន និង​ឥណ្ឌូ​ណេ​ស៊ី រក្សា​ជំហរ​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តាម​ការ​ញុះញង់​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់​។ ឥរិយាបថ និង​ជំហរ​របស់​បណ្តា​ប្រទេស​ចំពោះ​កម្ពុជា បង្ហាញ​ពី​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ និង​យ៉ាង​អាម៉ាស់​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់​ដឹកនាំ​ដោយ សម រង្សី​»​។ សូម​ជម្រាប​ថា រដ្ឋាភិបាល​អា​មេ​រិ​កបាន​ប្រកាស​បន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ ទូទៅ​(GSP)​ពី​ប្រទេស​កម្ពុជា​រយៈពេល​៣​ឆ្នាំ​ទៀត​។

ការ​ប្រកាស​បន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អា​មេ​រិ​ក សម្រាប់​កម្ពុជា​បាន​អស់​សុពលភាព កាលពី ចុងឆ្នាំ​២០១៧​កន្លង​ទៅ​។ ការ​បន្ត​អនុគ្រោះ​ពន្ធ​នេះ​មាន​សុពលភាព ចាប់ពី​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៨​នេះ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។ អង្គភាព គយ និង​ការពារ​ព្រំដែន​អា​មេ​រិ​ក បាន​អះអាង​ឲ្យ​ដឹង​ថា​ច្បាប់​អនុញ្ញាត​ឲ្យ​បន្ត​សុពលភាព នៃ​ការ​អនុគ្រោះ​ពន្ធ​(GSP) នាំ​ចូល​ទំនិញ ជា​ថ្មី​នេះ​ត្រូវ​បាន​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់​ត្រាំ​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​២០១៨ ហើយ​វា​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​២២ មេ​សា​។ តាម​អង្គភាព​គយ និង​ការពារ ព្រំដែន​អា​មេ​រិ​ក ការ​បន្ត​អនុគ្រោះ​ពន្ធ​នេះ​ធ្វើ​ប្រតិសកម្ម​ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨ រហូត​ដល់ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ បាន​សេចក្តី​ថា កម្ពុជា​អាច​បន្ត​នាំ​ទំនិញ​ចូល​ទៅ​អា​មេ​រិ​កដោយ​មិន​ត្រូវ បង់ពន្ធ​បាន​៣​ឆ្នាំ​ទៀត​។ គួរ​រំ​ឮ​កថា លោក សម រ​ង្ស៊ី ធ្លាប់​បាន​ស្នើ​ទៅ​អា​មេ​រិ​ក​ដើម្បី​ផ្អាក ការ​បញ្ជា ទិញ​ទំនិញ​ផលិតផល​ពី​កម្ពុជា ដោយ​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​រំលោភ​លិ​ទ្ធិ​ប្រជាធិបតេយ្យ នៅ​កម្ពុជា ពិសេស​ធ្វើការ​គាបសង្កត់​លើក​បក្ស​ប្រឆាំង​។ យ៉ាងណាមិញ​ការ​ស្នើ​សុំ​នេះ មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ ជាក់ស្តែង​នៅ​អា​មេ​រិ​ក​នៅ​តែ​បន្ត​ទិញ​ទំនិញ​ពី​កម្ពុជា​។ ករណី​នេះ​បង្ហាញ​ពី​ការ​មិន​យកចិត្ត​ទុក​របស់​អា​មេ​រិ​កលើ​សំណើរ​របស់​លោក សម រ​ង្ស៊ី នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ