ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា ស្រួច និង​សាន សុ​ម៉ា​លី ចំណង​រាប់អាន​គ្នា​ច្រើន​ឆ្នាំ​កំពុង​មាន​បញ្ហា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​កីឡាករ​ប្រដាល់ និង​តារា​សម្តែង​លោក​ជា ស្រួច បាន​បដិសេធ​រាល់​ការ​អះអាង​នានា​ពី​តារា​សម្តែង​នាង​សាន សុ​ម៉ា​លី ពី​រឿង​គ្រោះថ្នាក់​ប្អូនប្រុស​របស់​នាង​ដែល​មិនមែន​ដើមហេតុ​ពី​ករណី​គ្រោះថ្នាក់​ច​រា​ចារ​ណ៍ ។ អ្នក​ទាំង​ពីរ​បាន​អះអាង​រក​ភាព​ខុស​ត្រូវ​រៀងខ្លួន…

រាជធានី​ភ្នំពេញ ៖ អតីត​កីឡាករ​ប្រដាល់ និង​តារា​សម្តែង​លោក​ជា ស្រួច បាន​បដិសេធ​រាល់​ការ​អះអាង​នានា​ពី​តារា​សម្តែង​នាង​សាន សុ​ម៉ា​លី ពី​រឿង​គ្រោះថ្នាក់​ប្អូនប្រុស​របស់​នាង​ដែល​មិនមែន​ដើមហេតុ​ពី​ករណី​គ្រោះថ្នាក់​ច​រា​ចារ​ណ៍ ។

អ្នក​ទាំង​ពីរ​បាន​អះអាង​រក​ភាព​ខុស​ត្រូវ​រៀងខ្លួន ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​នោះ ខណៈ​ដែល​លោក​ជា ស្រួច កំពុង​តែ​ខ្នះខ្នែង​ការពារ​ខ្លួន​ពី​ការ​ចោទប្រកាន់​ពី​នាង​សាន សុ​ម៉ា​លី ។

បន្ទាប់​ពី​មានការ​អះអាង និង​បាន​ចោទប្រកាន់​ពី​នាង​សាន សុ​ម៉ា​លី លើ​បញ្ហា​នោះ​មក លោក​ជា ស្រួច បាន​ចេញ​មុខ​បកស្រាយ​ជា​សាធារណៈ ដោយនៅ​ក្នុង​នោះ​លោក​បាន​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​មក​លើ​រូប​លោក ។

ជា ស្រួច បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បកស្រាយ​ពី​បញ្ហា​នេះ​ថា «​ថ្ងៃនេះ​ខ្ញុំបាទ​សុំ​បកស្រាយ​ពី​បទ​ពាក់ព័ន្ធ​ជាមួយ​សាន សុ​ម៉ា​លី ដំបូង​ឪពុក​សាន សុ​ម៉ា​លី ហៅ​ខ្ញុំ​ទៅ​លេង​អូរ​ស្មាច់​ថ្ងៃ​ចុង​ក្រោយ​ចូល​ឆ្នាំ​ហើយ ។ ការ​រាប់អាន​រវាង​ខ្ញុំ​ជាមួយ​សាន សុ​ម៉ា​លី ជាង​៣០​ឆ្នាំ​ហើយ​តាំងពី​ឪពុក​ម្តាយ​ខ្ញុំ​នៅ​រស់​រហូត​ដល់​គាត់​ស្លាប់​មិន​សម​មក​និយាយ​​រឿង​មិន​ពិត​សូ​ម្បី​តែ​ថា​ទៅ​ជាមួយ​ខ្ញុំ តាម​ពិត​ខ្ញុំ​ទៅ​តែ​ម្នាក់ឯង​គត់​ហើយ​ពេល​ប្អូន​គ្រោះថ្នាក់​ចរាចរណ៍​និយាយ​ថា​គេ​វាយ​បាក់ជើង​បាក់ដៃ ហើយ​ពេល​កើតរឿង​ថា​តេ​ខ្ញុំ​មិន​ចូល តាម​ពិត​និយាយ​គ្នា​សោះ ហើយ​ចង់​សួរ​ថា និយាយ​មិន​ពិត​ប្រាប់​សារព័ត៌មាន​បែប​​នេះ​បាន​ន័យ​ថា​ចង់​ចោទ​ខ្ញុំ​មែន​ទេ ? សូម​ផ្តាំ​ថា​!​កុំ​យក​ភាសា​ស្រវឹង​មក​និយាយ​បំផ្លាញ​​កិត្តិយស​ខ្ញុំ​ប្រយ័ត្ន​បក​វិញ​កុំ​ថា​ប្អូន​ចិត្តអាក្រក់ ព្រោះ​ស្រុក​យើង​មានច្បាប់​ណា​បង »​។

ឆ្លើយ​តប​ការ​អះអាង​របស់​លោក​ជា ស្រួច យ៉ាង​ដូច្នេះ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង​នាង​សាន សុ​ម៉ា​លី បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​វិញ​ថា​«​បង​ស្រួច​អាច​និយាយ​ម្តងទៀត ខ្ញុំ​មិន​បាន​អង្គុយ​ផឹក​ជាមួយ​បង​សូ​ម្បី​តែ​មួយ​ដង ម្នាក់​នៅ​ស្រុក ម្នាក់​នៅ​ភ្នំពេញ ហេតុ​អី្វ​បាន​បង​និយាយ​ថា​ខ្ញុំ​ស្រវឹង ។ បង​បង្ហោះ​ថា​បង​មិនដឹង​រឿង​ហ្នឹង​ចុះ​ពេល​ប្អូន​ខ្ញុំ​មាន​បញ្ហា បង​និយាយ​ថា បង​មិនដឹង តែ​គាត់​បាន​ទៅ​ជាមួយ​បង​តែ​បី​នាក់ ហើយ​ខ្ញុំ​មិន​បាន​ហៅ​មក​លេង​ទេ តែ​បង​សុំ​លេខ​ប៉ា​ខ្ញុំ ហើយ​ក៏​ឲ្យ ដោយសារ​តែ​ការ​រាប់​អាន និង​ទុកចិត្ត​បង ហើយ​ហេតុ​អ្វី​ក៏​បង​ដឹង​ថា​ប្អូន​ខ្ញុំ​មាន​បញ្ហា ហេតុ​អ្វី​ក៏​បាន​ទុក​ប្អូន​ឲ្យ​ប្អូន​ឈឺ​តែ​ម្នាក់ឯង ហើយ​បង​បបួល​ទៅ​ដើរ​លេង​បី​នាក់ ស្រាប់តែ​គាត់​មក​វិញ​តែ​ពីរ​នាក់ ហ្នឹង​ពាក្យ​សំដី​ថា​រាប់អាន​គ្នា​៣០​ឆ្នាំ ។

បងប្អូន​ជួយ​គិត​មើល បើ​បង​ស្រួច​រាប់អាន​គ្រួសារ​៣០​ឆ្នាំ ហេតុ​អ្វី​បង​សុខចិត្ត​ឲ្យ​ក្មួយ​ដេក​ងាប់​តែ​ម្នាក់ឯង ហើយ​និយាយ​ថា ដើរ​រក​ពេញ​ហ្នឹង តែ​ម្នាក់​មិត្តភក្តិ​ថា​ឃើញ​តែ​បង​ស្រួច​ឆ្លើយ​ថា​ដើរ​រក ។ ខ្ញុំ​មិន​សង្ស័យ​មាន​ន័យ​ចម្លែក បើ​ពេល​ប៉ា​រក​ឃើញ​ហើយ​គាត់​ទាំង​ភ័យ​តក់ស្លុត ហេតុ​អ្វី​គាត់​ឆ្លើយ​ថា​ប្រញាប់​ទៅ​ការ​គេ ហើយ​ប៉ា​បាន​ប្រាប់​គាត់​ថា​ឲ្យ​យក​ក្មួយ​ទៅ​ពេទ្យ​ផង ហើយ​ទាំង​មិន​យក​ខោអាវ ដែល​បោក​អ៊ុត ហើយ​ទៅ​ឡើង​លឿន ហ្នឹង​ហើយ​​ដែល​ហៅ​ថា ការ​រាប់អាន និយាយ​ចេញពី​មាត់​បង បើ​បង​ជា​មនុស្ស​ល្អ​មែន ខ្ញុំ​សង្ឃឹមថា​បង​នឹង​ចេញ​មុខ​មក​បកស្រាយ​នៅ​មុខ​ផ្លូវច្បាប់ ។

តាម​រយះ​ហេ​ត​ការណ៍​ខាងលើ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ជិត​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​តារា​សម្ដែង​សាន សុ​ម៉ា​លី បាន​អះអាង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ ដែល​ត្រូវជា​ប្អូនប្រុស​របស់​តារា​សម្ដែង​ស្រី សាន សុ​ម៉ា​លី បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ឧត្ដរមានជ័យ ជាមួយ អតីត​កីឡាករ​ប្រដាល់​លោក​ជា ស្រួច ដោយ​បាន​អមដំណើរ​ជាមួយនឹង​មិត្តភក្ដិ​ម្នាក់​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ពេញ​ខ្លួន និង​បាក់​ភ្លៅ​ម្ខាង ។ ក្រោយ​ពេល​ប​ញ្ចូ​ន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​សុរិន្ទ ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា ក្រោយ​ពេល​ពិនិត្យ​ស្នាម​របួល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​មិនមែន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ ពោល​គឺ​មាន​តែ​ស្នាម​បាញ់​បាក់​ភ្លៅ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ