ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា អ្នក​បើក​ភ័យ​ប៉ុនណា​ទេ​លេង​ផ្ងារជើង​នោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់​រង​របួសស្រាល បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​ដឹក​ស្វាយ​ធ្ងន់​ពេក បណ្ដាល​ឱ្យ​បែក​កង់ ហើយ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី ២៤ ខែមេសា…

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់​រង​របួសស្រាល បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​ដឹក​ស្វាយ​ធ្ងន់​ពេក បណ្ដាល​ឱ្យ​បែក​កង់ ហើយ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី ២៤ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ទល់មុខ​រោងចក្រ កាត់ដេរ​សំលៀក​បំពាក់​ស៊ី​កូ ស្ថិត​នៅ​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​តៃកុង​រថយន្ត​រង​គ្រោះ​បាន​និយាយ​ថា ផ្លែស្វាយ​ខាងលើ ដឹក​ពី​ភ្នំពេញ​យក​ទៅ​ដាក់​នៅ​ខេត្តកំពត​ដោយ​មាន​ទម្ងន់​ប្រមាណ​៣​តោន ហើយ​នៅ​មុន​ពេល​កើតហេតុ រថយន្ត​របស់​គាត់​ដំបូង​ឡើយ​រថយន្ត​បាន​បែក​កង់​ខាង​មុខ​ផ្នែក​ខាងស្ដាំ បន្ទាប់​មក​បាន​រេ​ចង្កូត​បែក​កង់​ម្ខាង​ទៀត ផ្នែក​ខាងស្តាំ​ដូច​គ្នា ។ ដែល​រថយន្ត​រង​គ្រោះ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-1047 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្រឡាប់​ផ្ងារជើង​ឡើង​លើ តែ​មិន​មាន​ប៉ះពាល់​ដល់​ពួក​គាត់​ធ្ងន់ធ្ងរ​ឡើយ និង​មិន​មាន​ប៉ះពាល់​ដល់​អ្នក​ដទៃ ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាមួយ​គ្នា​នោះ​ឡើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពីរ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា រថយន្ត​ខាងលើ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បើក​មក​ដល់​ចំណុច​កើតហេតុ​ដោយ​ដឹក​ធ្ងន់ធ្ងរ​ពេក​បាន​ធ្លាក់​ជង្ហុក បណ្ដាល​ឱ្យ​បែក​កង់ ហើយ​ក្រឡាប់​ជើង​ឡើង​លើ​លាន់​សូរ​យ៉ាង​សន្ធឹក តែ​មិន​មាន​ប៉ះពាល់​ដល់​អ្នក​រួម​ដំណើរ​ឡើយ គ្រាន់តែ​បណ្ដាល​ឲ្យ​ក្រពឹត​រថយន្ត បែក​កញ្ចក់​រថយន្ត និង​ផ្លែស្វាយ​រាយ​ពេញ​ផ្លូវ ។

ក្រោយ​ពេល​កើតហេតុ​ដោយ​មាន​រថយន្ត​ស្ទូច​នៅ​កន្លែង​កើតហេតុ​នោះ​ដែរ បាន​ឲ្យ​រថយន្ត​ស្ទួ​ច​ទាញ​ចេញ​មក​អែប​ខាង និង​ស្ទូច​ត្រឡប់​ជើង​មក​ផ្នែក​ខាងក្រោម​វិញ ដើម្បី​សម្រួល​ចរាចរណ៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ