ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​អា​មេ​រិ​ក​1​កង​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ដោយ​យោង​តាម​ប្រភព​នានា​កាសែត​អា​មេរិ​ក DEFENSE NEWS សរសេរ​កាលពី​ថ្ងៃ​ទី​២២ មេ​សា ថា ដោយ​មានការ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត​សមុទ្រមេ​ឌី​ទែ​រ៉ា​ណេ អាជ្ញាធរ​អា​មe​រិ​ក​អាច​សម្រេចរក្សា​ទុក​នាវា​ផ្ទុក​យន្តហោះ…

សហរដ្ឋ​អា​មេ​រិ​ក ៖ ដោយ​យោង​តាម​ប្រភព​នានា​កាសែត​អា​មេរិ​ក DEFENSE NEWS សរសេរ​កាលពី​ថ្ងៃ​ទី​២២ មេ​សា ថា ដោយ​មានការ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត​សមុទ្រមេ​ឌី​ទែ​រ៉ា​ណេ អាជ្ញាធរ​អា​មe​រិ​ក​អាច​សម្រេចរក្សា​ទុក​នាវា​ផ្ទុក​យន្តហោះ USS HARRY TRUMAN ព្រមទាំង​នាវាចម្បាំង​ឯទៀត​ៗ​ស្ថិត​ក្នុង​ក្រុម​នាវា​នោះ​ក្នុង​សមុទ្រ​មេ​ឌីទែ​រ៉ា​ណេ ។

កាសែត DEFENSE NEWS គូសបញ្ជាក់​ថា ក្រុម​វាយប្រហារ​មួយ​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS HARRY TRUMAN ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ប្រហែល​ជានា​ពេល​ខាង​មុខ​មិន​ចាកចេញ​វិញ​តាម​ព្រែកជីក​ស៊ុ​យ​អេ​ឡើយ ។

កាសែត​នេះ​បន្ត​ថា អាជ្ញាធរ​អា​មេ​រិ​ក​នៅ​ពុំ​ទាន់​ធ្វើការ​សម្រេច​ចុង​ក្រោយ​លើ​បញ្ហា​នេះ ប៉ុន្តែ​ការ​បន្ត​បេសកកម្ម​របស់​នាវា​ផ្ទុក​យន្តហោះ​នេះ​នឹង​ជា​ចម្លើយ​តប​មួយ​ចំពោះ​បណ្តា​សកម្មភាព​របស់​រុ​ស្ស៊ី​ក្នុង​តំបន់ ហើយ​វា​ស្រប​ទៅនឹង​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី​របស់​សហរដ្ឋអា​មe​រិ​ក ។

កាសែត​នេះ​ក៏​គូសបញ្ជាក់​ដែរ​ថា វត្តមាន​របស់​នាវា​ផ្ទុក​យន្តហោះ USS HARRY អាច​ជា​ការ​ព្រមាន​ថែម​ទៀត ដល់​ប្រធានាធិបតី​ស៊ី​រី​លោក​បា​ចា​អាល់​អាសា​ដ របស់​សម​ភាគី​អា​មេរិ​ក លោក​ដូ​ណា​ល់ ត្រាំ ចំពោះ​ការ​បន្ត​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ជន​ស៊ី​វិល​នៅ​ស៊ី​រី​ដែល​នឹង​នាំ​ទៅ​រក​ការ​វាយប្រហារ​តបត​ថ្មី​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ