ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​មួយ​ចេះ​តែ​ខ្ពស់​ទៅ​ៗ ដោយ​មិនដឹង​មូលហេតុ

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ភូមិ Willand នៅ Devon…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ភូមិ Willand នៅ Devon ចក្រភព​អង់គ្លេស ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា មាន​ផ្ទៃដី​ឡើង​ខ្ពស់​២​សង់ទីម៉ែត្រ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មិនដឹង​ថា មក​ពី​ហេតុ​អ្វី?

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ Geomatic Ventures Limited បាន​ប្រមូល​ទិន្នន័យ​ផ្កាយ​រណប​ស្តី​ពី​រយៈកម្ពស់​របស់​តំបន់​ភូមិសាស្ត្រ​ក្នុង​ចន្លោះ​២០១៥​និង​២០១៧ ហើយ​រក​ឃើញ​ថា ភូមិ Willand ឡើង​ខ្ពស់​ជាង​២​សង់ទីម៉ែត្រ​ជា​រៀង​រាល់​ឆ្នាំ​។

លោក​បណ្ឌិត Andy Sowter ដែល​ជា​អ្នកដឹកនាំ​បច្ចេកទេស​ក្នុង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខាង​លើ បាន​បង្ហើប​ថា ការ​កើន​កម្ពស់​ដី​បែប​នេះ ភាគច្រើន​កើត​នៅ​តំបន់​ដែល​ជា​អតីត​កន្លែង​យក​រ៉ែ​។ លោក​បញ្ជាក់​ថា Willand មិនមែន​ជា​អតីត​កន្លែង​យក​រ៉ែ​ឡើយ​។

លោក​បាន​បន្ថែម​ថា វា​អាច​មក​ពី​មានទឹក​ចាល់​នៅ​ក្រោម​ដី ឬ​មាន​បញ្ហា​អ្វី​មិន​ស្រួល​ហើយ​។ លោក​សំណូមពរ​ឲ្យ​មានការ​ជីក​រក​មើល ដើម្បី​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​។ នា​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា មក​ពី​អ្វី​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ