ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម អា​មេ​រិ​ករក​ច្រក​ចរចា​ជាមួយ​ចិន

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​ចិន ៖ សហរដ្ឋ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២១ មេ​សា បាន​ស្វែងរក​ច្រក​ទ្វារ​នៃ​ការ​ចរចា​មួយ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​សេរី​ជាមួយ​ចិន បន្ទាប់​ពី​កិច្ចប្រជុំ​នានា​នៃ​រដូវ​ផ្កា​រីក​របស់ IMF និង​ធនាគារពិភពលោក ដែល​ផ្តោត​ខ្លាំង​លើ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម ដែល​គំរាមកំហែង​ដល់​កំណើនសេដ្ឋកិច្ច​ពិភពលោក…

សហរដ្ឋ​អា​មេ​រិ​ក​-​ចិន ៖ សហរដ្ឋ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២១ មេ​សា បាន​ស្វែងរក​ច្រក​ទ្វារ​នៃ​ការ​ចរចា​មួយ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​សេរី​ជាមួយ​ចិន បន្ទាប់​ពី​កិច្ចប្រជុំ​នានា​នៃ​រដូវ​ផ្កា​រីក​របស់ IMF និង​ធនាគារពិភពលោក ដែល​ផ្តោត​ខ្លាំង​លើ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម ដែល​គំរាមកំហែង​ដល់​កំណើនសេដ្ឋកិច្ច​ពិភពលោក ។

លោកស្រី CHRISTINE LAGARDE អគ្គ​នាយិកា​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ក្នុង​សន្និសីទ​សារព័ត៌មាន​មួយគូ​សបញ្ជាក់​ថា មានការ​រីក​ចម្រើន​មួយ​ចំនួន​ឆ្ពោះទៅ​រក​ការ​ចរចា ។ លោកស្រី​ទទូច​ថា គេ​ត្រូវ​ចៀសវាង​ឱ្យ​បាន​សង្គ្រាម​ពាណិជ្ជកម្ម​មួយ ។

ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​ប្រកាស​ថា លោក​គ្រោង​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​បន្ត​ការ​ពិភាក្សា​គ្នា​លើ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ប៉េ​កាំ​ង ក្រោយ​ភាព​តានតឹង​ខ្ពស់​តាំងពី​ដើមខែ​មីនា​មក ។ រដ្ឋមន្ត្រី​រូប​នេះ លោក STEVEN MNUCHIN និយាយ​ថា លោក​ពុំ​សូវ​មាន​សុ​ទិ​ដ្ឋ​និយម​ឡើយ ។

ប្រឈម​មុខ​នឹង​ការ​គាបសង្កត់​របស់ IMF និង​ប្រទេស​ជា​ច្រើន​ដែល​លើក​ឡើង​ថា លទ្ធិ​គាំពារ​និយម​ពុំ​មែន​ជា​វិធីសាស្ត្រ ល្អ សម្រាប់​វាយប្រហារ​អ​តុល្យភាព​ពាណិជ្ជកម្ម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​ហាក់​ពុំ​បង្ហាញ​ពី​ការ​ដកថយ​ឡើយ​។ លោក​ថា លោក​ជឿជាក់​ដែល​ការ​អនុវត្ត​ខាង​ពាណិជ្ជកម្ម​ពុំ​ស្មើភាព​លើ​ពិភពលោក​ធ្វើ​ឱ្យស្ទះ​ដល់​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​សេដ្ឋកិច្ច​សហរដ្ឋ​អា​មេ​រិ​ក ហើយ​លោក​ជំរុញ​ឱ្យ IMF និយាយ​កាន់តែ​ច្បាស់ និង​កាន់តែ​ខ្លាំង​បញ្ហាអ​តុល្យភាព​ខាងក្រៅ ។

លោក GAO FENG អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​ពោល​ថា យើង​សង្ឃឹម​ដែល​សហ​រដ្ឋ​អា​មេ​រិ​ក មិន​មើល​ស្រាល​ការ​ប្តេជ្ញា​ចិត្ត​របស់យើង​ក្នុង​ការ​វាយបក​លើ​សហរដ្ឋ​អា​មេ​រិ​កវិញ ។

រដ្ឋការ​លោក​ត្រាំ បាន​បង្កើន​វិធានការ​រឹតត្បិត​ពាណិជ្ជកម្ម​ប្រឆាំង​ក្រុង​ប៉េ​កាំ​ង ដែល​ខ្លួន​ចោទប្រកាន់​ថា ផ្ទេរ​យ៉ាង​គំហុក​នូវ​បច្ចេកវិទ្យា ហើយ​លួច​កម្មសិទ្ធិបញ្ញា ។ ក្រៅពី​បង្កើន​ពន្ធ​នាំ​ចូល​ដែកថែប និង​អា​លុយ​មី​នី​ញ៉ូ​ម រដ្ឋការ​នេះ បាន​ធ្វើ​បញ្ជី​បណ្តោះអាសន្ន​បណ្តា​ផលិតផល​ចិន ដែល​អាច​យកពន្ធ​ថ្មី​ៗ ។ ចិន​បាន​តបត​វិញ ដោយ​ធ្វើការ​រឹតត្បិត​នានា​ប្រហាក់ប្រហែល​គ្នា​ដែល​នាំ​ឱ្យ​មានការ​សង្ស័យ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ