ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចូល​ឆ្នាំគេ​តាំង​គំនរ​សំរាម​គរ​ដូច​ភ្នំ​ធំ​ក្លិនស្អុយ​ឱ្យ​មើល​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយ​រៀង បាន​នាំ​គ្នា​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ហាក់បីដូចជា​មើល​រំលង និង​មិន​អើពើ​សំរាម​ឡើង​គរ​ដូច​ភ្នំ​ថែម​ទាំង​មាន​ក្លិនស្អុយ​អា​សោច ខណៈ​ដែល​ដើរ​ឆ្លងកាត់​ស្ទើរ​ពុំ​បាន ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​វាល​យន្ត ។ ការ​រិះគន់​របស់​ពលរដ្ឋ​នៅ​ក្រុង​ស្វាយ​រៀង​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០…

ខេត្តស្វាយរៀង ៖ ពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយ​រៀង បាន​នាំ​គ្នា​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ហាក់បីដូចជា​មើល​រំលង និង​មិន​អើពើ​សំរាម​ឡើង​គរ​ដូច​ភ្នំ​ថែម​ទាំង​មាន​ក្លិនស្អុយ​អា​សោច ខណៈ​ដែល​ដើរ​ឆ្លងកាត់​ស្ទើរ​ពុំ​បាន ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​វាល​យន្ត ។ ការ​រិះគន់​របស់​ពលរដ្ឋ​នៅ​ក្រុង​ស្វាយ​រៀង​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ។

ប្រជាពលរដ្ឋ​បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​ថា នៅ​តាម​មុខ​ផ្ទះ​របស់​ពួក​គាត់​សំរាម​រលួយ​ចេញ​ទឹក​ទៅ​ហើយ​នោះ​នៅ​តែ​គ្មាន​អ្នក​មក​ប្រមូល​ទៀត ។ ហើយ​ជា​ពិសេស​នៅ​ជុំវិញ​ផ្សារ​វាល​យន្ត​គេ​ពេញ​និយម​យក​សំរាម​មក​ដាក់​ចោល​លើ​ផ្លូវ​កៅស៊ូ​ដែល​អាជ្ញាធរ​ខេត្ត​បាន​ស្ថាបនា​យ៉ាង​ល្អ​ស្អាត​ក្រាល​សុទ្ធ​កៅស៊ូ​បេ​ទី​ម​តែ​នាំ​គ្នា​យក​មក​ចោល​សំរាម​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​បន្តិច​សោះ ។

ប្រជាពលរដ្ឋ​បាន​ថ្លែង​ឱ្យ​ដឹង​ទៀត​ថា ម្យ៉ាងវិញទៀត​នៅ​ខាងលិច​ឈៀង​ខាងត្បូង​ផ្សារ​គឺ​សំរាម​ឡើង​គរ​ដូច​ភ្នំ​និង​គេ​យក​មក​ដាក់​ចំ​កណ្តាលផ្លូវ​បែក​ជា​បួន​ដូច​ជា​រង្វង់​មូល​ទៅ​ហើយ ។ រីឯ​នៅ​ខាងជើង​ផ្សារ​ខ្ពស់​ជាង​ដំបូល​ឡាន​តូច​ទៅ​ទៀត​សង្ស័យ​អ្នកម៉ៅការ​ផ្សារ​មិន​បើកភ្នែក​មើល​ទេ​ដឹង​តែ​ប្រមូល​លុយ​ពី​អាជីវករ​មិន​ខ្វល់​ឈឺក្បាល​ហាលថ្ងៃ​អ្វី​ឡើយ ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​ពាក់ព័ន្ធ​ជួយ​ព​ន្លឿ​ន​ឲ្យ​ខាង​ក្រុមហ៊ុន ឬ​អ្នកម៉ៅការ​ផ្សារ​វាល​យន្ត​មក​ប្រមូល​យក​សំរាម​ផង​ព្រោះ​ផុត​ចូល​ឆ្នាំ​យូរហើយ បើ​នៅ​តែ​មិន​មក​ប្រមូល​សំរាម​ទេ​នោះ​ហើយ​បើ​មាន​ភ្លៀង​កក់ខែ​ទៀត​មិនដឹង​ថា​ក្លិនស្អុយ និង​ស្ទះលូ​ដល់​កំរិត​ណា​នោះ​ទេ ។ ពាក់ព័ន្ធ​នឹង​ការ​រិះគន់​នេះ​ភ្នាក់ងារ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ