ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​បេ​ប៊ី​ប្រឹង​ពេក​ឡើង​ស្លេក​មុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​បេ​ប៊ី កាន់តែ​លូតលាស់​ឡើង​ក្នុង​វិ​ថី​សិល្បៈ​រហូត​លៃ​ពេល​ស្ទើរ​លែង​ចង់បាន ។ បេ​ប៊ី​រៀបរាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​មួយ​រយៈ​នេះ​ខ្ញុំ​ត្រូវ​តស៊ូ​ជាមួយ​ការងារ​ជាក់​ស្តែង​ខ្លាំង​ណាស់​រត់​ពី​មួយ​ទៅ​មួយ​ស្ទើរតែ​សោះ​ខ្យល់ ស្លេក​មុខមាត់​អស់ហើយ ។…

រាជធានី​ភ្នំពេញ ៖ កញ្ញា​បេ​ប៊ី កាន់តែ​លូតលាស់​ឡើង​ក្នុង​វិ​ថី​សិល្បៈ​រហូត​លៃ​ពេល​ស្ទើរ​លែង​ចង់បាន ។

បេ​ប៊ី​រៀបរាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​មួយ​រយៈ​នេះ​ខ្ញុំ​ត្រូវ​តស៊ូ​ជាមួយ​ការងារ​ជាក់​ស្តែង​ខ្លាំង​ណាស់​រត់​ពី​មួយ​ទៅ​មួយ​ស្ទើរតែ​សោះ​ខ្យល់ ស្លេក​មុខមាត់​អស់ហើយ ។ ពេល​ខ្លះ​ទន់​ខ្លួន​ស្រាល​ខ្លួន​ធេងធោង​អត់ងងុយ​ក៏​មាន ។ បើ​ទោះជា​នាង​ខ្ញុំ​សប្បាយ​លើ​ឆាក តែ​ចុះ​ពីលើ​ឆាក​ចង់​ដួល បងប្អូន​វិញ​ភ័យ​តែ​ម្តង​ឱ្យ​តែ​ឡើង​លើ​ឆាក​សម្តែង​ពេល​ដឹង​ថា​មិន​​ស្រួលខ្លួន ។ ១​អាទិត្យ​ទៅ​មួយ​អាទិត្យ​រក​ពេល​សម្រាក​គ្មាន ដើរ​ពី​ប៉ុស្តិ៍​មួយ​ទៅ​ប៉ុស្តិ៍​មួយ ឆ្លង​ទាំង​ខេត្ត​ជិត​ឆ្ងាយ​ដេក​យក​កម្លាំង​លើ​ឡាន​ក៏​មាន ។ ប៉ុន្តែ​ហត់​បែប​ណា​នឹង​ស៊ូទ្រាំ​ទាន់​ហុច​ផល​ឱ្យ​ចាប់​ឱកាស​ឱ្យ​បាន ។ បើ​ទោះបីជា​ពេល​ខ្លះ​នាង​ខ្ញុំ​ស្ទើរតែ​លែង​ហ៊ាន​ប្រឈម តែ​ស្តាយ​ការងារ​ទាន់​យើង​គេ​ត្រូវការ​» ។

បេ​ប៊ី​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​ម៉ា​យ​ធី​វី ,​ស៊ី​ធី​អិន ហើយ​ឆ្លៀត​ចេញ​ច្រៀង​រាំ​តាម​បណ្តា​ប៉ុស្តិ៍​ទូរទស្សន៍​ស្ទើរ​ទាំងអស់ ។ ដោយសារ​តែ​ការងារ​ច្រើន​នាង​បាន​ផ្អាក​ការ​សម្តែង​ភាព​យន្ត​មួយ​រយៈ បើ​ទោះជា​នាង​នៅ​តែ​ពេញចិត្ត ព្រោះ​ទម្ងន់​ការងារ​ច្រើន​ពេក ។ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​មក បេ​ប៊ី​ក៏​ទទួល​ការងារ​ច្រើន ដូច​ជា​ទទួល​ការងារ​ផ្នែក​ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍​មួយ​ដែល​ជា​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ខេត្តសៀមរាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ