ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន

6 ឆ្នាំ មុន

ទីក្រុង​ព្រុ​ច​សែ​ល ៖ ព្រោះតែ​ការ​ដាក់​ពន្ធ​ថ្មី​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សហរដ្ឋអាមេរិក​បាន​ប្រែខ្លួន​ពី​អ្នកដឹកនាំ និង​អ្នក​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី មក​ក្លាយជា​អ្នកប្រឆាំង​ទៅ​វិញ ប៉ុន្តែ​វា​ពិតជា​ពិបាក​ណាស់​សម្រាប់​អ្នកនយោបាយ​ម្នាក់​ក្នុង​ការ​កែប្រែ​រចនាសម្ព័ន្ធ និង​យន្តការ​ដែល​មាន​អស់​រយៈពេល​ជា​យូរ​មក​ហើយ…

ទីក្រុង​ព្រុ​ច​សែ​ល ៖ ព្រោះតែ​ការ​ដាក់​ពន្ធ​ថ្មី​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សហរដ្ឋអាមេរិក​បាន​ប្រែខ្លួន​ពី​អ្នកដឹកនាំ និង​អ្នក​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី មក​ក្លាយជា​អ្នកប្រឆាំង​ទៅ​វិញ ប៉ុន្តែ​វា​ពិតជា​ពិបាក​ណាស់​សម្រាប់​អ្នកនយោបាយ​ម្នាក់​ក្នុង​ការ​កែប្រែ​រចនាសម្ព័ន្ធ និង​យន្តការ​ដែល​មាន​អស់​រយៈពេល​ជា​យូរ​មក​ហើយ ។

ឧទាហរណ៍ ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​នា​ពេល​បច្ចុប្បន្ន គឺ​កើត​មាន​ឡើង​ក្នុង​វិស័យ​ដែកថែប ជា​វិស័យ​ចាស់​មួយ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​សមត្ថភាព​ផលិត​លើសលប់​។

សមត្ថភាព​ផលិត​លើសលប់ គឺជា​បញ្ហា​ដែល​កើត​មាន​ឡើង​ម្តង​ហើយ​ម្តងទៀត​ក្នុង​វិស័យ​​ដែកថែប​នេះ និង​តែងតែ​បង្ក​ឲ្យ​មាន​ជម្លោះ ។ កាលពី​ឆ្នាំ​២០០២ រដ្ឋាភិបាល​របស់​លោក George W. Bush បាន​ដាក់​ពន្ធ​យ៉ាង​ខ្ពស់​លើ​ដែកថែប​ដែរ ប៉ុន្តែ​បាន​ផ្លាស់​ប្តូរ​គំនិត​​វិញ នៅ​ពេល​ក្រុម​ដោះស្រាយ​ជម្លោះ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ចេញ​សេចក្តីសម្រេច​ប្រឆាំង​នឹង​សកម្មភាព​របស់​អា​មេ​រិ​ក ។

បើ​ទោះជា​អ្នក​តាមដាន​ពាណិជ្ជកម្ម​ក្នុង​រដ្ឋាភិបាល​លោក​ត្រាំ ចង​ចាំ​ថា ការ​សម្រេចចិត្ត​នេះ គឺជា​ការ​ខាតបង់​ក្តី ប៉ុន្តែ​សេដ្ឋវិទូ​ភាគច្រើន​យល់​ស្រប​ថា ការ​ដាក់​ពន្ធ​នេះ ពិតជា​ល្អ​សម្រាប់​សេដ្ឋកិច្ច​អា​មេ​រិ​ក ។

ទោះជា​យ៉ាងណា ការ​ដាក់​ពន្ធ​ក្នុង​ពេល​បច្ចុប្បន្ន មាន​លក្ខណៈ​ខុស​គ្នា​ពី​ការ​ដាក់​ពន្ធ​មុន​ៗ ព្រោះតែ​បាន​ដាក់​គោលដៅ​ទៅ​លើ​ប្រទេស​ចិន​។ ក្រោម​ច្បាប់ពាណិជ្ជកម្ម​ឆ្នាំ​១៩៧៤ របស់​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​អាច​ចេញ​សកម្មភាព ប្រសិនបើ​វិស័យ​ណា​មួយ​​នៅ​សហរដ្ឋអាមេរិក​ទទួល​រង​ការ​ខូចខាត ដោយសារ​សកម្មភាព​ខុសឆ្គង​របស់​រដ្ឋា​ភិបាល​បរទេស​។ ហេតុនេះ លោក​ត្រាំ បាន​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ ខណៈ​ប្រទេស​ចិន​ឆ្លើយ​តប​វិញ ដោយ​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​១២៨​មុខ​ផង​ដែរ ។

ប៉ុន្តែ​ហេតុ​អ្វី​បានជា​លោក​ត្រាំ សុខចិត្ត​ទទួល​ហានិភ័យ​នៃ​ការ​មាន​សង្គ្រាម​ពាណិជ្ជកម្ម ?
ការ​រិះគន់​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល​លោក​ត្រាំ គឺ​ប្រទេស​ចិន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បរទេស​បង្ហាញ​ពី​កម្មសិទ្ធិបញ្ញា​របស់​ពួក​គេ ដើម្បី​អាច​ចូល​ទៅ​ក្នុង​ទីផ្សារ​ចិន​បាន ។ វា​ច្បាស់​ណាស់​ថា លក្ខខណ្ឌ​នេះ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក​យ៉ាង​ខ្លាំង ។

ឧទាហរណ៍ ក្រុមហ៊ុន​ប្រព័ន្ធ​សង្គម និង​ក្រុមហ៊ុន​ស្វែងរក​ព័ត៌មាន ក្រុមហ៊ុន​ទាំងនេះ​មិន​ចាំបាច់​ចំណាយ​ច្រើន​ទេ ក្នុង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ថ្មី ប៉ុន្តែ​ពួក​គេ​គ្រាន់តែ​ត្រូវ​បកប្រែ​កម្មវិធី​របស់​ខ្លួន​ទៅ​ជា​ភាសា​ក្នុង​ប្រទេស​នោះ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ពួក​គេ​រក​ប្រាក់​ចំណូល​​បាន​កាន់តែ​ច្រើន ។ ប៉ុន្តែ​ប្រសិនបើ​ក្រុមហ៊ុន​ទាំងនេះ​បង្ហាញ​ពី​កម្មសិទ្ធិបញ្ញា​របស់​ខ្លួន​នោះ គំរូ​អាជីវកម្ម​របស់​ពួក​គេ​នឹង​ត្រូវ​បាន​បំផ្លាញ ព្រោះ​ក្រុមហ៊ុន​ក្នុងស្រុក​អាច​ប្រកួត​ជាមួយ​ពួក​គេ​ដោយ​មាន​ប្រសិទ្ធភាព​ក្នុង​ទីផ្សារ​នេះ ឬ​ទីផ្សារ​ដទៃ​ទៀត ។

នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា អ្នក​ដែល​ជា​ម្ចាស់​កម្មសិទ្ធិបញ្ញា​អាច​នឹង​បាត់បង់​ប្រាក់​ចំណេញ​ជា​ច្រើន នៅ​ពេល​ទីផ្សារ​ធំ​ៗ​ដូច​ជា ប្រទេស​ចិន​ត្រូវ​បានការ​ពារ​ឬ​បិទ​ជិត គឺ​ធ្វើ​ឲ្យ​ជម្លោះ​ពាណិជ្ជកម្ម​អាច​នឹង​កើត​មាន​កាន់តែ​ខ្លាំង​ឡើង ។

ប៉ុន្តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​សហរដ្ឋអាមេរិក​នឹង​ជួប​ប្រទះ​ភាព​លំបាក ក្នុង​ការ​ស្វែងរក​អ្នកគាំទ្រ​ប្រឆាំង​នឹង​ប្រទេស​ចិន​។ ក្រុមហ៊ុន​ម្ចាស់​កម្មសិទ្ធិបញ្ញា​នៅ​អឺរ៉ុប និង​ជប៉ុន ភាគ​ច្រើន​ដំណើរការ​ក្នុង​វិស័យ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង ដែល​ធ្វើ​ឲ្យ​លក្ខខណ្ឌ​របស់​ប្រទេស​ចិន មិន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ពួក​គេ​ខ្លាំង​ឡើយ ។

លើស​ពី​នេះ​ទៅ​ទៀត អឺរ៉ុប​អាច​នឹង​មិន​គាំទ្រ​ការ​ធ្វើ​ដូច្នេះ​ឡើយ ខណៈ​រដ្ឋាភិបាល​អឺរ៉ុប​ចង់​បង្កើន​ពន្ធលើប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ពហុ​ជាតិ​ផ្នែក​ឌី​ជី​ថ​ល ។

នៅ​ក្នុង​សេដ្ឋកិច្ច​ចាស់ ការ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម អាច​នឹង​នាំ​ឲ្យ​មាន​ជ័យជម្នះ​ដល់​ប្រទេស​​ដែល​មាន​ឱនភាព​ពាណិជ្ជកម្ម​ខ្ពស់ ។ ប៉ុន្តែ​សម្រាប់​សេដ្ឋកិច្ច​ថ្មី​នេះ សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បង្ក​ឡើង​ដោយ​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​បើក​ទូលាយ​ទីផ្សារ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ទាញ​យក​អត្ថប្រយោជន៍ គឺ​អាច​បង្ក​ជា​លទ្ធផល​ខុស​គ្នា​ទៅ​វិញ ។

ដូច្នេះ រដ្ឋាភិបាល​អា​មេ​រិ​ក​កំពុង​តែ​រៀបចំ​យុទ្ធសាស្ត្រ​ការទូត​របស់​ពួក​គេ​ពីក្រោយ​ខ្នង​ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត​ធំ​ៗ ខណៈ​អឺរ៉ុប និង​ប្រទេស​ចិន​ប្រញាប់ប្រញាល់​រក​ប្រាក់​ចំណូល​​ផ្តាច់មុខ ។ វា​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​ដល់​ប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពិភពលោក ដែល​ធ្វើ​ឲ្យ​ភាគី​ទាំងអស់​ខាតបង់​ទៅ​វិញ ៕

ដកស្រង់​ចេញពី Project Syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ