ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥរិយាបថយុវជនទៅនឹងវប្បធម៌

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ យើងសង្កេតឃើញថាវប្បធម៌ខ្មែរសព្វថ្ងៃបាននឹងកំពុងចុះខ្សោយនិងមិនសូវមានគេអោយតម្លៃនោះទេ ស្របពេលដែលវប្បធម៌បរទេសជ្រៀបចូលមកប្រទេសកម្ពុជា។ យុវជនខ្មែរភាគច្រើន មានទំនោរទៅរកវប្បធម៌បរទេសយ៉ាងឆាប់រហ័ស សឹងតែបោះបង់និងបំភ្លេចនូវវប្បធម៌ជាតិឯង ពោលគឺវប្បធម៌នៃប្រទេសដែលជាដើមកំណើតរបស់ខ្លួន។ យោងតាមសេចក្តីដែលបានរៀបរាប់ដូចខាងលើនេះ ក្រុមនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាដែលមាន កញ្ញា…

រាជធានីភ្នំពេញ៖ យើងសង្កេតឃើញថាវប្បធម៌ខ្មែរសព្វថ្ងៃបាននឹងកំពុងចុះខ្សោយនិងមិនសូវមានគេអោយតម្លៃនោះទេ ស្របពេលដែលវប្បធម៌បរទេសជ្រៀបចូលមកប្រទេសកម្ពុជា។ យុវជនខ្មែរភាគច្រើន មានទំនោរទៅរកវប្បធម៌បរទេសយ៉ាងឆាប់រហ័ស សឹងតែបោះបង់និងបំភ្លេចនូវវប្បធម៌ជាតិឯង ពោលគឺវប្បធម៌នៃប្រទេសដែលជាដើមកំណើតរបស់ខ្លួន។ យោងតាមសេចក្តីដែលបានរៀបរាប់ដូចខាងលើនេះ ក្រុមនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាដែលមាន កញ្ញា ឯល ចរិយា ជាអ្នកផ្តួចផ្តើមនិងជាប្រធានគម្រោងបានបង្កើតនូវកម្មវិធីសិល្បៈមួយក្រោមប្រធានបទ «យុវជន និងវប្បធម៌»។

ដោយមានការជ្រោមជ្រែងនិងគាំទ្រពីសំណាក់សាស្ត្រាចារ្យ សិល្បករ សិល្បការនី ចាស់​ពឹ្រទ្ធាចារ្យរៀមច្បងជាច្រើនរូប ទើបមូលមតិគ្នាប្រារព្ធកម្មវិធីនេះឡើងនៅថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងបរិវេណនៃ វិទ្យាល័យព្រះស៊ីសុវត្ថិ។ កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងសាបព្រោះចំណេះដឹងក៏ដូចជាការស្វែងយល់អំពីវប្បធម៌ខ្មែរដែលយុវជនជំនាន់ក្រោយឲ្យងាកមកយល់ឡើងវិញ។ «យុវជន និងវប្បធម៌» ជាកម្មវិធីមួយ ដែលនឹងលើកស្ទួយ និងអភិរក្សនូវវប្បធម៌ខ្មែរកុំឲ្យបាត់បង់ ហើយធ្វើយ៉ាងណាឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។ យើងមានភាពច្បាស់លាស់ក្នុងចិត្តថា ក្រោយពីការចូលរួមក្នុងកម្មវិធីនេះ អ្នកចូលរួមនឹងទទួលបាននូវ ចំណេះដឹងជាច្រើនពីរៀមច្បង សិល្បករ សិល្បការនី សាស្ត្រាចារ្យផងដែរ។

ទស្សនីយភាពនៃការសម្តែងនូវល្ខោន របាំ និងចម្រៀងបុរាណ កាន់តែពិសេសនោះគឺមានការធ្វើបទបង្ហាញរបស់និស្សិតនៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រអំពីឧបករណ៍ភ្លេងខ្មែរដែលជានិមិត្តរូបមួយនៃវប្បធម៌ខ្មែរជាច្រើនប្រភេទទៀត។ ម៉្យាងវិញទៀត យើងចង់ផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិឲ្យមានភាពស៊ីជម្រៅក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម ។ ក្នុងការចួលរួមនេះដែរ យើងអាច​រកទិញសំបុត្របាននៅ សាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា សាខាខាងត្បូងវិមានឯករាជ្យ ដោយនឹងទទួលបាននូវក្រមាមួយដ៏ស្រស់ស្អាតភ្លាម។

យោងតាមការសម្ភាសន៍ ក៏ដូចជាការសាកសួរពី កញ្ញា ឯល ចរិយា ប្រធានគម្រោងនៃកម្មវិធី «យុវជន និងវប្បធម៌» បានឲ្យដឹងថា៖ វប្បធម៌ខ្មែរសព្វថ្ងៃទទួលបានការគាំទ្រមានកម្រិតនៅឡើយ ហើយកម្មវិធីយើងមួយនេះមានគោលបំណងធំធេងក្នុងការបង្វែរឲ្យប្រជាជាតិខ្មែរ ជាពិសេសយុវជនខ្មែរ មានការយកចិត្តទុកដាក់ពេញចិត្តស្រឡាញ់និងអភិរក្សសិល្បៈវប្បធម៌ខ្មែរឲ្យមានភាពគង់វង្សយូរអង្វែង។ ពត៌មានបន្ថែម៖ 070 554 555/010 350 888/070 251 671 អ៊ីមែល៖ ingkeatleng@gmail.com chariyavc@gmail.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ