ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​ប៉ុន្មាន​នាក់​នឹង​ត្រូវ​បាន​ស្នើ​សុំ​លើកលែងទោស​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ​វង្ស វ​ឌ្ឍ​នា នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ ស្អែក​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ​វង្ស វ​ឌ្ឍ​នា នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ ស្អែក​នេះ នា​ទីស្តីការ​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ដើម្បី​ពិនិត្យ​សំណើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​ទទួល​បាន​ពី​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត (​ពន្ធនាគារ​ចំនួន​២០) និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ (​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤) លើ​បញ្ជី​ទណ្ឌិត​ស្នើ​សុំ​សរុប ៣២១​នាក់ (​ស្ត្រី​២៨​នាក់​) ។

នេះ​បើ​យោង​តាម​លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៣ ខែមេសា​នេះ យ៉ាងណាមិញ​បញ្ជី​ឈ្មោះ ទណ្ឌិត ដែល​នឹង​ត្រូវ​ទទួល​បាន​នូវ​ការ​បន្ធូរបន្ថយ ឬ​លើកលែងទោស គឺ​ពុំ​មាន​មន្ត្រី​មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ព្រោះ​កន្លង​មក សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​មួយ​លើក ជា​២​លើក​ថា មិន​ឲ្យ​ដាក់​ឈ្មោះ​អ្នក​ទាំងនោះ​ក្នុង​បញ្ជី​ឡើង ព្រោះ​មេ​របស់​ពួក​គេ គឺ​លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​គឺ «​ព្រហើន​ពេក​» ។

សូម​បញ្ជាក់​ថា តាម​ច្បាប់​ពន្ធនាគារ គឺ​នាយក​រដ្ឋមន្ត្រី​មាន​សិទ្ធ​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ទ្រង់​លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​ណា ដែល​សាលក្រម​ចូល​ជា​ស្ថាពរ និង​បាន​កែប្រែ​ខ្លួន​បាន​ល្អ ៕

កែសម្រួលដោយ