ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវ​ករ​ផ្សារ​ទួល​ទំពូង​ត្អូញ​ត្អែរ​គ្រប់​ៗគ្នា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្សារ​ទួល​ទំពូង គឺជា​ផ្សារ​ធំ​មួយ​ក្នុង​ចំណោម​ផ្សារ​ធំ​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​​រាជធានី​ភ្នំពេញ តែ​អ្វី​ដែល​សំខាន់​សម្រាប់​អតិថិជន​ទូទៅ មិន​ថា​ជនជាតិ​ខ្មែរ ឬ​ក៏​ភ្ញៀវ​បរទេស​ឡើយ ពួក​គាត់​តែងតែ​សំដៅ​ទៅ​រក​ទិញ​ខោអាវ​រោងចក្រ ដែល​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​ថោក​សមរម្យ​អាច​ទទួលយក​បាន​យក​ទៅ​ស្លៀកពាក់​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ផ្សារ​ទួល​ទំពូង គឺជា​ផ្សារ​ធំ​មួយ​ក្នុង​ចំណោម​ផ្សារ​ធំ​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​​រាជធានី​ភ្នំពេញ តែ​អ្វី​ដែល​សំខាន់​សម្រាប់​អតិថិជន​ទូទៅ មិន​ថា​ជនជាតិ​ខ្មែរ ឬ​ក៏​ភ្ញៀវ​បរទេស​ឡើយ ពួក​គាត់​តែងតែ​សំដៅ​ទៅ​រក​ទិញ​ខោអាវ​រោងចក្រ ដែល​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​ថោក​សមរម្យ​អាច​ទទួលយក​បាន​យក​ទៅ​ស្លៀកពាក់​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​ការ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ដែល​ទៅ​រក​ទិញ​ខោអាវ​យក​មក​ស្លៀកពាក់​នេះ​ដែរ ត្រូវ​បាន​ក្រុម​អាជីវករ​នៅ​ទីនោះ​ត្អូញត្អែរ​ថា ៖« បើ​ប្រៀបធៀប​នឹង​កាលពី​៣​ទៅ​៤​ឆ្នាំ​មុន មក​ដល់​ពេល​នេះ ការ​លក់​របស់​ពួក​គាត់​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​ស្ងាត់​ភ្ញៀវ​រហូត​ដល់​ជាង​៥០%​ឯណោះ » ។

លោក យិ​ន សុខា អាយុ​៤២​ឆ្នាំ ជា​អាជីវករ​ម្នាក់​បាន​រៀបរាប់​ថា រូប​គាត់​បាន​ប្រកប​មុខរបរ​លក់ដូរ​ខោអាវ​នៅ​ក្នុង​ផ្សារ​ទួល​ទំពូង​នេះ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​។ កាលពី​ចាប់ផ្តើម​លក់​ដំបូង គឺ​មាន​អតិថិជន​ជា​ជនជាតិ​ខ្មែរ និង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ យ៉ាងច្រើន​កុះករ​នាំ​គ្នា​មក​រក​ទិញ និង​លក់ដាច់​យ៉ាង​ខ្លាំង ។ នៅ​ក្នុង​តូប​របស់​គាត់​មាន​លក់ ខោអាវ​គ្រប់​ប្រភេទ​ទាំង​ចាស់​និង​ថ្មី ក្នុង​តម្លៃ​ចាប់ពី​៣​ដុល្លារ ៥​ដុល្លារ និង​មាន​តម្លៃ​ថ្លៃ​ជាង​នេះ​ទៅ​ទៀត​ក៏​មាន​ដែរ គឺ​អាស្រ័យ​ទៅ​លើ​របស់​ល្អ ឬ​មិនសូវ​ល្អ ។ លុះ​មក​ដល់​រយៈពេល​៣​ទៅ​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​លក់ដូរ​របស់​គាត់​ហាក់បីដូចជា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​ស្ងាត់​ភ្ញៀវ​ខ្មែរ និង​បរទេស រហូត​ដល់​ជាង​៥០%​ឯណោះ ហើយ​មិនសូវ​ដាច់​ដូច​ពេល​មុន​ៗ​ឡើយ ។

លោក​បន្ត​ទៀត​ថា ការ​ស្ងាត់​ភ្ញៀវ និង​លក់​មិនសូវ​ដាច់​នេះ គឺ​មិនមែន​មាន​តែ​តូប​របស់​គាត់​មួយ​ទេ តូប​ផ្សេង​ៗ​ជា​ច្រើន​ទៀត ក៏​ដូច​គ្នា​ដែរ និយាយ​រួម គឺ​ទូទៅ​តែ​ម្តង លក់​មិនសូវ​ដាច់​ដូច​គ្នា​ទាំងអស់ ។

បុរស​វ័យ​២២​ឆ្នាំ ជា​អតិថិជន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា គាត់​មាន​ទីលំនៅ​នៅ​ម្តុំ​វត្ត​ដំបូក​ខ្ពស់ ហើយ​រូប​គាត់​តែងតែ​ឧ​ហ្សា​ហ៍ម​ករក​ទិញ​ខោអាវ​នៅ​ក្នុង​ផ្សារ​ទួល​ទំពូង​នេះ​យក​ទៅ​ស្លៀកពាក់ ព្រោះ​វា​ជា​ខោអាវ​រោងចក្រ ដែល​មាន​តម្លៃ​ធូរ​ថ្លៃ និង​គុណភាព​ខ្ពស់ ។

ខោអាវ​ទាំងនេះ​ស្អាត​ៗ មិន​ចាញ់​ខោអាវ​ដែល​គេ​ដាក់​លក់​នៅ​តាម​ហាង​ធំ​ៗ​ឡើយ ហើយ​​គាត់​ក៏​អាច​ស្លៀកពាក់​វា​ទៅ​ចូលរួម​បាន​គ្រប់​កម្មវិធី មិន​ថា​កម្មវិធី​ការ បុណ្យ ទៅ​ដើរ​លេង ឬ​ក៏​ពិធី​អ្វី​ផ្សេង​ៗ​ទៀត​ឡើយ គឺ​បាន​គ្រប់​កម្មវិធី​ទាំងអស់ ។

អតិថិជន​រូប​នេះ​រៀបរាប់​បន្ត​ថា ពាក់ព័ន្ធ​នឹង​ខោអាវ​នៅ​ផ្សារ​ទួល​ទំពូង​នេះ​ដែរ មិន​ត្រឹម​តែ​ស្អាត​ៗ និង​មានគុណ​ភាព​ខ្ពស់​ទេ ប៉ុន្តែ​មាន​ម៉ាក​យីហោ ហើយ​វា​ក៏​សុទ្ធតែ​ជា​សម្លៀក​បំពាក់​ដែល​មានគុណ​ភាព​សាច់​ក្រណាត់​ស្អាត​ៗ និង​តម្លៃ​ថោក​ទៀត ដោយ​គាត់​​ចំណាយ​​ប្រាក់​ត្រឹមតែ​២០​ដុល្លារ​ប៉ុណ្ណោះ គាត់​អាច​រក​ទិញ​បាន​ខោអាវ​ចំនួន​ពី​១​ទៅ​២​កំ​ប្លេ​ឯណោះ ។ តែ​សម្រាប់​ខោអាវ​តាម​ហាង​វិញ វា​មាន​តម្លៃ​ថ្លៃ បើ​ទិញ​អស់​លុយ​ត្រឹមតែ​២០​ដុល្លារ​នេះ គាត់​អាច​ទិញ​បាន​ត្រឹមតែ​ខោ​១ ឬ​ក៏​អាវ​១​ប៉ុណ្ណោះ វា​ខុស​ពី​តម្លៃ​ខោអាវ​នៅ​ក្នុង​ផ្សារ​ទួល​ទំពូង​នេះ ។

គួរ​បញ្ជាក់​ថា ផ្សារ​ទួល​ទំពូង គឺជា​ផ្សារ​លក់​ខោអាវ​ដ៏​ធំ​មួយ និង​ជា​គោលដៅ​មួយ​ផង​ដែរ ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​អាណិកជន​ខ្មែរ​រស់នៅ​ក្រៅប្រទេស ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​បរទេស​យ៉ាងច្រើន បាន​នាំ​គ្នា​មក​រក​ទិញ​ខោអាវ​យក​ទៅ​ស្លៀកពាក់ និង​ផ្ញើ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន​ពាក់​ផង​ដែរ ។ ឈ្មោះ​ផ្សារ​ទួល​ទំពូង​នេះ ត្រូវ​បាន​ស្គាល់​តែ​ជនជាតិ​ខ្មែរ​យើង​ប៉ុណ្ណោះ តែ​សម្រាប់​ជនបរទេស​វិញ គេ​ដាក់​ឈ្មោះ​ថា «​រុ​ស្ស៊ា​ន​ម៉ា​ខិត​» ហើយ​តែងតែមាន​ភ្ញៀវ​ជា​ជនបរទេស​យ៉ាងច្រើន​កុះករ​នាំ​គ្នា​មក​រក​ទិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ