ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​អវកាស​​​ធ្លាក់មក​កាន់​ផែន​ដី​​យឺត​ជាង​ការ​គ្រោងទុក

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA គូសបញ្ជាក់​នា​ថ្ងៃ​ទី​៣១ មីនា ថា ស្ថានីយ​អវកាស​ចិន TIANGONG-1 ដែល​បច្ចុប្បន្ន​កំពុង​ធ្លាក់​មក​កាន់​ផែនដី​គឺ​ធ្លាក់​យឺត​បំផុត​ជាង​ការ​គ្រោងទុក…

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA គូសបញ្ជាក់​នា​ថ្ងៃ​ទី​៣១ មីនា ថា ស្ថានីយ​អវកាស​ចិន TIANGONG-1 ដែល​បច្ចុប្បន្ន​កំពុង​ធ្លាក់​មក​កាន់​ផែនដី​គឺ​ធ្លាក់​យឺត​បំផុត​ជាង​ការ​គ្រោងទុក ហើយ​អាច​ចូល​ដល់​ក្នុង​បរិយាកាស​ដែនដី​នា​ព្រឹក​ថ្ងៃ​ទី​២ មេ​សា គិត​តាម​ម៉ោង​សាកល ។

ESA ដែល​តាមដាន​ការ​ធ្លាក់​ស្ថានីយ TIANGONG-1 មុន​នេះ​លើក​ឡើង​ពី​ការ​ធ្លាក់​របស់​ស្ថានីយ​នេះ​មក​កាន់​ដែនដី​រវាង​ថ្ងៃ​ទី​៣១ មីនា ម៉ោង​១២​ម៉ោង​សាកល និង​រសៀល​ថ្ងៃ​ទី​១​មេ​សា ។

អាជ្ញាធរ​អវកាស​ចិន​អះអាង​ថា ស្ថានីយ​អវកាស​នេះ​នឹង​ពុំ​បង្ក​ការ​ខូចខាត​លើ​ផែនដី​ឡើយពេល​ធ្លាក់ ព្រោះ​វា​ត្រូវ​បំផ្លាញ​អស់ ឬ​ឆេះ​អស់ក្នុង​បរិយាកាស​រួច​ធ្លាក់​មក​ផែនដី​ប្រៀប​ដូច​ជា​ភ្លៀង​មួយ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៣១ មីនា ESA ព្យាករណ៍​ពី​ការ​ធ្លាក់​ដល់​ដី​នៃ​ស្ថានីយ​នេះ​រវាង​រសៀល​ថ្ងៃ​ទី​១ មេ​សា និង​ព្រឹក​ថ្ងៃ​ទី​២ មេ​សា ។ ESA ពន្យល់​ថា ភាព​យឺត​​នៃ​ការ​ធ្លាក់​ស្ថានីយ​អវកាស TIANGONG-1 មក​ពី​ឧតុនិយម​អវកាស​ដែល​ពេល​នេះ​មាន​ភាព​ស្ងប់ស្ងាត់​បំផុត ។

គេ​នៅ​តែ​ពុំ​ទាន់​ច្បាស់​ពី​កន្លែង​ដែល​កម្ទេច​យាន​នេះ​ធ្លាក់ ។ ខាង​ផ្នែក​អវកាស​ចិន CMSEO និយាយ​ថា មនុស្ស​ម្នា​គ្មាន​ហេតុផល​អ្វី​ត្រូវ​ព្រួយបារម្ភ​ឡើយ ។ ស្ថានីយ​អវកាស​ប្រភេទ​នេះ​ពុំ​ធ្លាក់​លើ​ផែនដី​សាហាវ​ដូច​ក្នុង​ខ្សែភាពយន្ត​ឡើយ ។

ស្ថានីយ​អវកាស TIANGONG-1 បញ្ជូនទៅ​កាន់​តារាវិថី​កាលពី​ខែកញ្ញា ឆ្នាំ​២០១១ ។ វា​ត្រូវ​ទម្លាក់​ខ្លួន​ចុះ​ដោយ​មានការ​ត្រួតពិនិត្យ​ក្នុងបរិយាកាស​ផែនដី ក៏​ប៉ុន្តែ​វា​ឈប់​ដំណើរ​ការ​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៦​មក ដែល​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​ពេល​វា​ធ្លាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ